របាយការណ៍​ ​UNU​ ​៖​ ​កុមារ​ ​១​នាក់​ក្នុង​ចំណោម​៦​នាក់​នៅ​ម៉ាឡេស៊ី​ ​ប្រឈម​បញ្ហា​សុខភាព​ផ្លូវចិត្ត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របាយការណ៍​ ​UNU​ ​៖​ ​កុមារ​ ​១​នាក់​ក្នុង​ចំណោម​៦​នាក់​នៅ​ម៉ាឡេស៊ី​ ​ប្រឈម​បញ្ហា​សុខភាព​ផ្លូវចិត្ត​

របាយការណ៍​ ​UNU​ ​៖​ ​កុមារ​ ​១​នាក់​ក្នុង​ចំណោម​៦​នាក់​នៅ​ម៉ាឡេស៊ី​ ​ប្រឈម​បញ្ហា​សុខភាព​ផ្លូវចិត្ត​

​របាយការណ៍​របស់​ ​United​ ​Nations​ ​University​–​International​ ​Institute​ ​for​ ​Global​ ​Health​ ​(​UNU​-​IIGH​) ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី ​បាន​ព្រមាន​ថា​ ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ក្នុង​ចំណោម​យុវជន​ម៉ាឡេស៊ី​កំពុង​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ ​ដោយ​កុមារ​ ​១​នាក់​ក្នុង​ចំណោម​ ​៦​នាក់​ ​កំពុង​ជួបប្រទះ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​ខណៈ​បន្ទុក​បញ្ហា​នេះ​បាន​កើនឡើង​ទ្វេ​ដង​ចន្លោះ​ឆ្នាំ​២០១៩​ ​ដល់​ឆ្នាំ​២០២៣​។ ​

Advertisement

​របាយការណ៍​អំពាវនាវ​ឱ្យ​មាន​ការ​ឆ្លើយតប​ជា​ប្រព័ន្ធ​ ​ដោយ​ពង្រឹង​តួនាទី​គ្រួសារ​ សាលារៀន​ សហគមន៍​ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ប្រកបដោយ​សុវត្ថិភាព​ ​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ផ្លូវចិត្ត​របស់​យុវជន​។​

​របាយការណ៍​ស្តីពី​ «​សុខភាព​ផ្លូវចិត្ត​យុវជន​ ​និង​សុខុមាលភាព​ឌីជីថល​នៅ​ម៉ាឡេស៊ី​» ​ត្រូវបាន​ចេញផ្សាយ​បន្ទាប់ពី​កិច្ចប្រជុំ​ភាគី​ពាក់ព័ន្ធ​ ​ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​សុខាភិបាល​ ក្រសួង​អប់រំ​ ក្រសួង​ឌីជីថល ​អង្គការ​សហ​ប្រជាជាតិ​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​អ្នក​ផ្តល់​សេវា​សុខភាព​ផ្លូវចិត្ត​ ​ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយ​រួម​។

​ទិន្នន័យ​ពី​ការ​ស្ទង់​មតិ ​National​ ​Health​ ​and​ ​Morbidity​ ​Survey​ ​(​NHMS​) ​2023​ ​បង្ហាញ​ថា​ ​យុវជន​ប្រមាណ​ ​៤៦​ភាគរយ​ ​មាន​បញ្ហា​ទាក់ទង​នឹង​ការ​រួមរស់​ក្នុង​សង្គម​ ​ដូចជា​ការ​លំបាក​ក្នុង​ការ​បង្កើត​ ​ឬ​រក្សា​មិត្តភាព​ ការ​រង​ការ​គំរាមកំហែង​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។​ ​ចំណែក​ ​១៧​ភាគរយ​ ​បាន​រាយការណ៍​ពី​បញ្ហា​ផ្លូវ​អារម្មណ៍​ ​ដូចជា​ការ​ព្រួយបារម្ភ ​ភាព​សោកសៅ ​និង​ការ​ភ័យខ្លាច​ ​ខណៈ​អត្រា​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែល​ត្រូវការ​ការ​ព្យាបាល​ ​មាន​ ​៧,៩​ភាគរយ​ ក្នុង​ក្រុម​អាយុ​ ​១៦​–​១៩​ឆ្នាំ​ និង​ ​៧,៦​ភាគរយ​ ក្នុង​ក្រុម​អាយុ​ ​២០​–​២៩​ឆ្នាំ​។​

​របាយការណ៍​បាន​បញ្ជាក់​ថា​ ​ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ​បាន​ធ្វើឱ្យ​បញ្ហា​សុខភាព​ផ្លូវចិត្ត​កាន់តែ​ស្មុគស្មាញ ​ដោយសារ​ហានិភ័យ​ពី​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​ ​ការ​ប៉ះពាល់​នឹង​មាតិកា​ដែល​បង្ក​គ្រោះថ្នាក់​ និង​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​ហួស​កម្រិត​។​

​ទោះជា​យ៉ាងណា​ របាយការណ៍​ក៏​បាន​បញ្ជាក់​ថា​ ​បច្ចេកវិទ្យា​ឌីជីថល​អាច​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គាំទ្រ​សុខភាព​ផ្លូវចិត្ត​ ​ប្រសិនបើ​មាន​ការ​ប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព​ ​និង​ការ​គ្រប់គ្រង​សមស្រប​។​

​ក្រុម​អ្នក​ជំនាញ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​អនុវត្ត​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​បែប​ពហុ​វិស័យ​ ​ដោយ​ពង្រឹង​ការ​បង្ការ​ ការ​ធ្វើអន្តរាគមន៍​នៅ​ដំណាក់កាល​ដំបូង​ ​និង​ការ​គាំទ្រ​រយៈពេល​វែង​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា