«​បច្ចេកវិទ្យា​លេចធ្លោ​ទាំង​ ​១០​ ​ឆ្នាំ​២០២៦​» ​ដែល​អាច​ផ្លាស់ប្ដូរ​ពិភពលោក​ក្នុង​ទសវត្សរ៍​ខាងមុខ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«​បច្ចេកវិទ្យា​លេចធ្លោ​ទាំង​ ​១០​ ​ឆ្នាំ​២០២៦​» ​ដែល​អាច​ផ្លាស់ប្ដូរ​ពិភពលោក​ក្នុង​ទសវត្សរ៍​ខាងមុខ​

«​បច្ចេកវិទ្យា​លេចធ្លោ​ទាំង​ ​១០​ ​ឆ្នាំ​២០២៦​» ​ដែល​អាច​ផ្លាស់ប្ដូរ​ពិភពលោក​ក្នុង​ទសវត្សរ៍​ខាងមុខ​

​ស្ថាប័ន​ ​World​ ​Economic​ ​Forum​ ​(​WEF​) ​បាន​ចេញផ្សាយ​របាយការណ៍​ ​Top​ ​10​ ​Emerging​ ​Technologies​ ​of​ ​2026​ ​លើក​ទី​១៤​ ​ដោយ​បង្ហាញ​បច្ចេកវិទ្យា​លេចធ្លោ​ចំនួន​ ​១០​ ​ដែល​កំពុង​ផ្លាស់ប្ដូរ​ពី​ដំណាក់កាល​ស្រាវជ្រាវ​ទៅកាន់​ការ​អនុវត្ត​ជាក់ស្ដែង​ ​ហើយ​ត្រូវបាន​រំពឹង​ថា​នឹង​ជះឥទ្ធិពល​យ៉ាង​សំខាន់​លើ​វិស័យ​សេដ្ឋកិច្ច​ ​សុខាភិបាល​ ​ថាមពល​ បរិស្ថាន​ ​និង​ឧស្សាហកម្ម​ក្នុង​ទសវត្សរ៍​ខាងមុខ​។​

Advertisement

​បច្ចេកវិទ្យា​លេចធ្លោ​ទាំង​ ​១០​ ​សម្រាប់​ឆ្នាំ​២០២៦​ ​រួមមាន​៖​
​១. ​ប្រព័ន្ធ​ថាមពល​ ​Everything​-​to​-​Grid​ ​Energy​
​២.​ ​បច្ចេកវិទ្យា​ទាញ​យក​លី​ចូម​ដោយ​ផ្ទាល់​ ​(​Direct​ ​Lithium​ ​Extraction​)
​៣.​ ​សម្ភារៈ​បង្កើត​ភាព​ត្រជាក់​ដោយ​បញ្ចេញ​កម្តៅ​តាម​ធម្មជាតិ​ ​(​Passive​ ​Radiative​ ​Cooling​ ​Materials​)
​៤.​ ​បច្ចេកវិទ្យា​បំផ្លាញ​សារធាតុ​ ​PFAS​ ​ដែល​ពិបាក​រលាយ​ក្នុង​បរិស្ថាន​ ​(​PFAS​ ​Destruction​)
​៥.​ ​បច្ចេកវិទ្យា​ផលិត​អាហារ​ដោយ​ការ​បង្កាត់​មេរោគ​ជាក់លាក់​ ​(​Precision​ ​Fermentation​)
​៦.​ ​បច្ចេកវិទ្យា​ដឹកជញ្ជូន​ថ្នាំ​ដោយ​ ​Exosome​ ​(​Exosome​ ​Drug​ ​Delivery​)
​៧. ​វ៉ាក់សាំង​ ​mRNA​ ​ព្យាបាល​ជំងឺ​មហារីក​តាម​លក្ខណៈ​បុគ្គល​ ​(​Personalized​ ​mRNA​ ​Cancer​ ​Vaccines​)
​៨.​ ​ការ​ប្រើ​ ​Quantum​ ​Simulation​ ​សម្រាប់​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ឱសថ ​(​Quantum​ ​Simulation​ ​for​ ​Drug​ ​Discovery​)
​៩.​ ​World​ ​Models​ ​ឬ​គំរូ​បញ្ញា​សិប្បនិម្មិត​ដែល​អាច​យល់ដឹង​ ​អនុវត្ត​ការ​វែកញែក​ និង​ព្យាករណ៍​អំពី​ពិភព​ពិត​
​១០. ​ប្រព័ន្ធ​ការពារ​ទិន្នន័យ​ដោយ​ ​Lattice​-​Based​ ​Cryptography​ ​ដែល​មាន​សមត្ថភាព​ទប់ទល់​នឹង​ការ​វាយប្រហារ​ពី​កុំព្យូទ័រ​ ​Quantum​។​

​លោក​ ​Jeremy​ ​Jurgens​ ​អគ្គ​នាយក​គ្រប់គ្រង​ ​នៃ​ ​World​ ​Economic​ ​Forum​ ​មានប្រសាសន៍​ក្នុង​របាយការណ៍​ថា​ ​បច្ចេកវិទ្យា​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​និន្នាការ​សំខាន់​ចំនួន​ ​៣​ ​រួមមាន​ ​ការ​អភិវឌ្ឍ​ដំណោះស្រាយ​ដែល​ផ្ដោត​លើ​តម្រូវការ​របស់​បុគ្គល​ម្នាក់​ៗ​ ការ​ផលិត​ដែល​កាន់តែ​មាន​លក្ខណៈ​ចែកចាយ​នៅ​ជិត​ទីតាំង​ប្រើប្រាស់​ និង​ការ​ប្រើប្រាស់​ធនធាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ​ឧទាហរណ៍​ ​រួមមាន​ការ​បង្កើត​ភាព​ត្រជាក់​ដោយ​មិន​ប្រើ​អគ្គិសនី​ ការ​ផលិត​ប្រូតេអ៊ីន​ដោយ​មិន​ចាំបាច់​ចិញ្ចឹម​សត្វ​ ​និង​ការ​កាត់បន្ថយ​សំណល់​បំពុល​ដែល​កើត​ចេញ​ពី​ដំណើរការ​គីមី​។​

​លោក​បាន​បញ្ជាក់​ថា​ ​បច្ចេកវិទ្យា​ទាំងនេះ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​អភិវឌ្ឍ​ពេញលេញ​នៅឡើយ​ទេ ​ប៉ុន្តែ​កំពុង​ឈាន​ទៅ​រក​ការ​អនុវត្ត​នៅ​ក្នុង​ពិភព​ពិត​។ ​ភាព​ជោគជ័យ​របស់​វា​នា​ពេល​អនាគត​ ​នឹង​ពឹងផ្អែក​លើ​ការ​សម្រេចចិត្ត​ ​ការ​វិនិយោគ​ ​និង​កិច្ចសហការ​ដែល​កំពុង​ធ្វើឡើង​នា​ពេល​បច្ចុប្បន្ន​។​

​យោង​តាម​ ​WEF​ ​បច្ចេកវិទ្យា​លេចធ្លោ​ទាំង​ ​១០​ ​នេះ​ ​អាច​ក្លាយ​ជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​ក្នុង​ការ​កំណត់​ទិសដៅ​នៃ​ការ​រីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​ នវានុវត្តន៍​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​ពិភពលោក​ក្នុង​ទសវត្សរ៍​ខាងមុខ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា