សិស្សកម្ពុជា ១រយនាក់ នឹងទៅចូលរួមប្រកួត​គណិតវិទ្យា SIMOC នៅប្រទេសសិង្ហបុរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សកម្ពុជា ១រយនាក់ នឹងទៅចូលរួមប្រកួត​គណិតវិទ្យា SIMOC នៅប្រទេសសិង្ហបុរី

សិស្សកម្ពុជា ១រយនាក់ នឹងទៅចូលរួមប្រកួត​គណិតវិទ្យា SIMOC នៅប្រទេសសិង្ហបុរី

សិស្សតំណាង​ប្រទេស​កម្ពុជាប្រមាណ ១រយនាក់ នឹងចេញទៅប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SIMOC) ២០២៦ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២២ ខែកក្កដា ខាងមុខ។

Advertisement

កញ្ញា លឹម ឈីងអ៊ី អនុប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី ប្រាប់ AMS ថា កម្មវិធីប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SIMOC) គឺជាការប្រកួតគណិតវិទ្យាអន្តរជាតិវគ្គផ្ដាច់ព្រ័ត្រ ដែលប្រមូលផ្ដុំសិស្សជ័យលាភីមកពីបណ្ដាប្រទេសជាច្រើន មកជួបគ្នាប្រកួតប្រជែងលើសមត្ថភាពគណិតវិទ្យា និងទទួលបានបទពិសោធន៍អន្តរជាតិដ៏អស្ចារ្យ។

កញ្ញា លឹម ឈីងអ៊ី អនុប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី

កញ្ញា ឈីងអ៊ី បន្ថែមថា សិស្សកម្ពុជាដែលគ្រោងទៅប្រកួត​គណិតវិទ្យា SIMOC ២០២៦ នៅប្រទេសសិង្ហបុរីដោយផ្ទាល់ គឺជាសិស្សដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រឡងគណិតវិទ្យាអូឡាំព្យាដអាមេរិកាំង (AMO 2025) សរុប ៤៣០មេដាយ, ការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីវគ្គផ្តាច់ព្រ័ត្រ (SMGF 2026) សរុប ៩៧មេដាយ និងការប្រឡងគណិតវិទ្យា វិទ្យាសាស្ត្រ និងការគិតតាមបែបកុំព្យូទ័រអូឡាំព្យាដ សិង្ហបុរី-អន្តរជាតិ (SASMO 2026) សរុប ៩៩៥មេដាយ។

អនុប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី រូបនេះមានក្តីរំពឹងថា សិស្សកម្ពុជានឹងធ្វើបានកាន់តែល្អប្រសើរក្នុងការប្រកួត SIMOC 2026 ដោយរំពឹងថា កម្ពុជានឹងឈ្នះពានរង្វាន់ជាច្រើននៅឆ្នាំនេះ ជាពិសេសមេដាយមាសកាន់តែច្រើន ហើយបន្តធ្វើឱ្យប្រទេសកម្ពុជាមានមោទនភាព ព្រោះថា សិស្សកម្ពុជាសព្វថ្ងៃកាន់តែពូកែលើមុខវិជ្ជាគណិតវិទ្យា តាមរយៈការទទួលបានបច្ចេកវិទ្យាកាន់តែប្រសើរ ការរៀនតាមអនឡាញ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា