អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​ ​ដល់​សិស្ស​-​និស្សិត​ទូទាំង​ប្រទេស​ ​ដើម្បី​បន្ត​ការ​សិក្សា​កម្រិត​វិស្វករ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​សាលាតិ​ចណូ ​-​ ​ITC​)​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​ចំនួន​២០​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ ​និង​មិន​កំណត់​ចំនួន​សម្រាប់​ទីតាំង​មណ្ឌល​តេជោ​ ហ៊ុន​ សែន ចំការ​ដូង​ ​(​ខេត្ត​ត្បូងឃ្មុំ​)​។

​លក្ខខណ្ឌ​ជ្រើសរើស​បេក្ខជន
​១​.​ ​ផ្តល់​ជូន​បេក្ខជន​ទូទាំង​ប្រទេស​
២​. ​ជា​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ​(​បាក់ឌុប​) ​ឬ​សមមូល
​៣​.​ ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បន្ត​ការ​សិក្សា​ ​និង​ខិតខំ​រៀន​សូត្រ​
៤​. ​ពុំ​មែន​ជា​និស្សិត​ដែល​ធ្លាប់​ ​ឬ​កំពុង​ទទួល​បាន​អាហារូបករណ៍​ពី​គណៈកម្មាធិការ​អាហារូបករណ៍​
​៥​.​ ​ពុំ​មែន​ជា​និស្សិត​ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​
៦​.​ ​គោរព​តាម​ការ​ណែនាំ ​និង​ព្រម​ទទួល​យក​លក្ខខណ្ឌ​ដែល​បាន​ចែង​របស់​គណៈកម្មាធិការ​អាហារូបករណ៍​ ​និង​វិទ្យាស្ថាន​

​នីតិវិធី ​និង​ដំណាក់កាល​ ​នៃ​ការ​ដាក់​ពាក្យ​

ការ​ដាក់​ពាក្យ​ត្រូវ​ធ្វើឡើង​តាម​ ២ ​ដំណាក់កាល​ ​ដោយ​បេក្ខជន​ត្រូវ​បំពេញ​ដំណាក់កាល​ទី​១ ​ជា​មុន​សិន​៖​

​ដំណាក់​កាល​ទី​១ ​(​ដាក់​ពាក្យ​ផ្ទាល់​នៅ​សាលា​)​៖​ បេក្ខជន​ត្រូវ​ទៅ​ដាក់​ពាក្យប្រឡង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដោយ​ផ្ទាល់ ​នៅ​ទីតាំង​គោល​រាជធានី​ភ្នំពេញ​ ​ឬ​ទីតាំង​មណ្ឌល​ខេត្ត​ត្បូង​ឃ្មុំ​ ​(​តាម​ការ​ជ្រើសរើស​ ​និង​ស្នើសុំ​ប្រឡង​នៅ​តាម​បណ្តា​ទីតាំង​នីមួយ​ៗ​) ​និង​អនុវត្ត​តាម​នីតិវិធី​របស់​វិទ្យាស្ថាន​។

​ដំណាក់កាល​ទី​២ ​(​ដាក់​ពាក្យ​អនឡាញ​ជាមួយ​គណៈកម្មាធិការ​)​៖​ បេក្ខជន​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ប្រឡង​តាម​ប្រព័ន្ធ​អនឡាញ​តាមរយៈ​គេហទំព័រ​ ​[​https​:​/​/​reg​.​amt​.​live​/​web​/​signup​]​ ​ដោយ​ត្រូវ​បំពេញ​ពាក្យ​សុំ​សិទ្ធិ​ប្រឡង​ ​និង​ស្គេន​បញ្ចូល​ឯកសារ​តម្រូវ​ការ​ដាក់​ពាក្យ​រួម​មាន​៖

– រូបថត​ទំហំ​ ៤​ x ៦​ ​(​ផ្ទៃ​ខាង​ក្រោយ​ពណ៌​ស ​ឬ​ផ្ទៃ​មេឃ ​ជា File ​.​JPG​)
​- ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ឬ​សេចក្តី​ចម្លង​សំបុត្រ​កំណើត​ ​(​File ​.​PDF​)​
​-​ ​សៀវភៅ​គ្រួសារ​ ​ឬ​សៀវភៅ​ស្នាក់នៅ​ ​(​File ​.​PDF​)​
​- ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឬ​បញ្ជី​រាយ​នាម​បេក្ខជន​ប្រឡង​ជាប់​ដែល​មាន​លំដាប់​ពិន្ទុ ​(​File ​.​PDF​)​
– ស​លាកបត្រ​ឯកត្តជន ​ឬ​បង្កាន់ដៃ​ទទួល​ពាក្យ​ប្រឡង​ចេញ​ដោយ​វិទ្យាស្ថាន​នៅ​ដំណាក់កាល​ទី​១ ​(​File ​.​PDF​)​

​កាលបរិច្ឆេទ​សំខាន់​ៗ​

​កាលបរិច្ឆេទ​ដាក់​ពាក្យ​ទាំង​ពីរ​ដំណាក់កាល​ ​៖ ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ ​រហូតដល់​ថ្ងៃ​ទី​២២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​វេលា​ម៉ោង​ ​១៧​:​០០ ​នាទី ​ជា​កំហិត​។​
​សម័យ​ប្រឡង​ ​(​ប្រព្រឹត្តទៅ​តែ​មួយ​ដង​គត់​)​៖​ ​ថ្ងៃ​ទី​២៥​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​
​មណ្ឌល​ប្រឡង​៖ ​តាម​បណ្តា​ទីតាំង​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដែល​បេក្ខជន​បាន​ដាក់​ពាក្យ​

​ព័ត៌មាន​ទំនាក់ទំនង​បន្ថែម​

​សម្រាប់​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​នៅ​ដំណាក់កាល​ទី​២ ​សូម​ចូល​ពិនិត្យ​សារ​ឆ្លើយតប​តាមរយៈ​អ៊ីមែល ​ឬ​តេឡេក្រាម​ផ្ទាល់ខ្លួន ​ដើម្បី​បំពេញ​លក្ខខណ្ឌ​បន្ថែម​ក្រោយ​ក្រុមការងារ​ត្រួតពិនិត្យ​ឯកសារ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​បេក្ខជន​អាច​ទំនាក់ទំនង​ទៅកាន់​ការិយាល័យ​អាហារូបករណ៍​ ​អគារ​លេខ​ ​១៧៣៣ វិថី​អូរ​វែង ​សង្កាត់​ជ្រោយ​ចង្វា ​ខណ្ឌ​ជ្រោយ​ចង្វា ​រាជធានី​ភ្នំពេញ​ ​(​រៀងរាល់​ថ្ងៃ​ចន្ទ​-​សុក្រ ​ម៉ោង​ ៨​:​០០ ​ព្រឹក​ ​ដល់​ ៥​:​០០​ ​ល្ងាច​)​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា