ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ ​និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​នៅ​បណ្តា​គ្រឹះស្ថាន​សិក្សា​ដែល​ជា​ដៃគូ ​ដូចជា​ ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​, ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ ​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​, ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​, ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​និង​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​។​

Advertisement

​គ្រឹះស្ថាន​សិក្សា​ ​និង​ជំនាញ​ជ្រើសរើស​

​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ចំនួន​ ​២០​កន្លែង​ ក្នុង​នោះ​រួមមាន​ ​៖ ​សិក្សា​អន្តរជាតិ​ ​២​កន្លែង​, ​ភាសា​ជប៉ុន​ ​១​កន្លែង​, ​ភាសា​ថៃ​ ​១​កន្លែង​, ​ជីវវិទ្យា ​១​កន្លែង​, ​អភិវឌ្ឍន៍​សហគមន៍​ ​១​កន្លែង​, ​វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​ ​១​កន្លែង​, ​វិស្វកម្ម​បរិស្ថាន​ ​២​កន្លែង​, ​គីមី ​២​កន្លែង​, ​ភាសា​អង់គ្លេស​ ​២​កន្លែង​, ​ភាសា​កូរ៉េ ​១​កន្លែង​, ​ព័ត៌មានវិទ្យា ​១​កន្លែង​, ​បរិស្ថាន​ ​១​កន្លែង​, ​នគរូបនីយកម្ម ​និង​អភិវឌ្ឍន៍​ទីក្រុង​ដោយ​ចីរភាព​ ​១​កន្លែង​, ​វិស្វកម្ម​ទូរគមនាគមន៍​ និង​អេឡិចត្រូនិច​ ​១​កន្លែង​, ​សិក្សា​អប់រំ ​១​កន្លែង​, ​អក្សរសាស្រ្ត​ខ្មែរ​ ​១​កន្លែង​។ ​ផុត​កំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​៣០​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។​

​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១០​កន្លែង​ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន​២​កន្លែង​ ​ដោយ​មុខជំនាញ​សិក្សា​រួមមាន​ ​គ្រប់គ្រង​, ​ទីផ្សារ​, ​សហគ្រិន​ភាព​, ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​, ​ហិរញ្ញវត្ថុ​ ​និង​ធានារ៉ាប់រង​, ​ហិរញ្ញវត្ថុ​ ​និង​ទីផ្សារ​មូលបត្រ​, ​គណនេយ្យ​, ​គណនេយ្យ ​និង​ពន្ធដារ​, ​គណនេយ្យ ​និង​សវនកម្ម​, ​សេដ្ឋកិច្ច​, ​សេដ្ឋកិច្ច​អភិវឌ្ឍន៍​, ​ទេសចរណ៍​, ​បដិសណ្ឋារកិច្ច​, ​នីតិសាស្ត្រ​, ​រដ្ឋបាល​សាធារណៈ​, ​ព័ត៌មានវិទ្យា​, ​ព័ត៌មានវិទ្យា​អាជីវកម្ម​, ​វិស្វកម្ម​រ៉ូបូត​, ​ភាសា​អង់គ្លេស​។ ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ ​ផុត​កំណត់​ថ្ងៃទី​១១​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​ហើយ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃទី​១៣​ ​ខែសីហា ​ឆ្នាំ​២០២៦​។​

​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ ​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ ​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១០​កន្លែង​ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​ចំនួន​ ​២​កន្លែង​។ ​ដោយ​ថ្នាក់​បរិញ្ញាបត្រ​រួមមាន​ នីតិសាស្រ្ត​, ​រដ្ឋបាល​សាធារណៈ​, ​សេដ្ឋកិច្ច​អភិវឌ្ឍន៍​, ​គ្រប់គ្រង​ធុរកិច្ច​, ​ជំនាញ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​, ​គណនេយ្យ​, ​សេដ្ឋកិច្ច​ព័ត៌មានវិទ្យា​ ​៖ ​ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃទី​១១​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។ ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​មាន​ នីតិឯកជន​, ​រដ្ឋបាល​សាធារណៈ​, ​ហិរញ្ញវត្ថុ​, ​គ្រប់គ្រង​ ​៖ ​ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃទី​១៣​ ​ខែសីហា ​ឆ្នាំ​២០២៦​។​

​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​ចំនួន​១៥​កន្លែង​ ​ថ្នាក់​បរិញ្ញាបត្រ​ ​Single​ ​Degree​ ​ផ្តល់​ជំនាញ​សិក្សា​ ​Cybersecurity​, ​Digital​ ​Infrastructure​, ​Artificial​ ​Intelligence​, ​International​ ​Relations​ ​and​ ​Diplomacy​, ​Business​ ​Administration​, ​Law​ ​។ ​ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃទី​១១​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។​

​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​ថ្នាក់​បរិញ្ញាបត្រ ​ចំនួន​ ​២៥​កន្លែង​ ​រួមមាន​ ​ព្រៃឈើ​ ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ ​ចំនួន​ ​៥​កន្លែង​, ​វិទ្យាសាស្ត្រ​ជល​ផល ​ចំនួន​ ​៥​កន្លែង​, ​វិស្វកម្ម​ប្រព័ន្ធ​ជីវកសិកម្ម​ ​ចំនួន​ ​៥​កន្លែង​, ​សេដ្ឋកិច្ច​ ​និង​គ្រប់គ្រង​ ​ចំនួន​ ​៥​កន្លែង​, ​អប់រំ ​និង​ផ្សព្វផ្សាយ​កសិកម្ម​ ​ចំនួន​ ​៥​កន្លែង​។ ​ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃទី​១១​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។​

​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ​ចំនួន​ ​២០០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​ហើយ​ ​៣០​កន្លែង​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​។ ​ក្នុង​នោះ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​មាន​ជំនាញ​ ​គណនេយ្យ​, ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​, ​ទីផ្សារ​, ​គ្រប់គ្រង​, ​សេដ្ឋកិច្ច​, ​ទេសចរណ៍​, ​អក្សរសាស្ត្រ​អង់គ្លេស​, ​ភាសា​អង់គ្លេស​បង្រៀន​, ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​, ​បច្ចេកវិទ្យា​ព័ត៌មាន​ពាណិជ្ជកម្ម​, ​នីតិសាស្ត្រ​, ​វិទ្យាសាស្ត្រ​នយោបាយ​, ​រដ្ឋបាល​សាធារណៈ​។ ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​រួមមាន​ វិទ្យាសាស្រ្ត​អប់រំ​, ​រដ្ឋបាល​សាធារណៈ​, ​នីតិឯកជន​, ​ហិរញ្ញវត្ថុ​, ​គ្រប់គ្រង​, ​ការ​បង្រៀន​ភាសា​អង់គ្លេស​។ ​ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃទី​៩​ ​ខែតុលា ​ឆ្នាំ​២០២៦​។​

​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​
​-​ ​បេក្ខជន​ត្រូវ​មាន​លិខិត​បញ្ជាក់​ធ្លាក់​បាក់ឌុប ​ឬ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​ឯកសារ​បញ្ជាក់​ដែល​ ​មាន​តម្លៃ​ស្មើ​សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​។
​-​ ​បេក្ខជន​ត្រូវ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​ឯកសារ​បញ្ជាក់​ដែល​មាន​តម្លៃ​ស្មើ ​សម្រាប់​សិក្សា​ ​ថ្នាក់​បរិញ្ញាបត្រ​។
​-​ ​បេក្ខជន​ត្រូវ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ​ឬ​ឯកសារ​បញ្ជាក់​ដែល​មាន​តម្លៃ​ស្មើ ​សម្រាប់​សិក្សា​ថ្នាក់​ បរិញ្ញាបត្រ​ជាន់​ខ្ពស់​។​
​-​ ​បេក្ខជន​ត្រូវ​បំពេញ​លក្ខខណ្ឌ​ចុះឈ្មោះ​ចូល​សិក្សា​នៅ​គ្រឹះស្ថាន​សិក្សា​នីមួយ​ៗ​ ​ដូច​ខាងក្រោម​៖​

  • ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៖​ ​បេក្ខជន​ត្រូវ​គោរព​គោលការណ៍​ណែនាំ​ និង​ចុះឈ្មោះ​ប្រឡង ​ចូលរៀន​តាម​មុខជំនាញ​នៅ​សាកលវិទ្យាល័យ​ដោយ​ផ្ទាល់​ ​ឱ្យ​បាន​មុន​ថ្ងៃទី​៣០​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​ជា​កំហិត​។​
  • ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​៖​ ​សម្រាប់​តែ​បេក្ខជន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ​ទទួលបាន​និទ្ទេស​ ​A​, ​B​ ​និង​ ​C​។ ​បេក្ខជន​ដែល​បាន​ដាក់ពាក្យ​ទាំងអស់​ ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត ​ភាសា​អង់គ្លេស​, ​គណិតវិទ្យា​ ​និង​រូបវិទ្យា ​(​សម្រាប់​ជំនាញ​ ​IT​) ​ឬ​ប្រវត្តិវិទ្យា ​(​សម្រាប់​មុខ​ ​ជំនាញ​ផ្សេង​ៗ​) ​ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ផ្ទាល់​។ ​បេក្ខជន​ជាប់​ជ័យលាភី​អាហារូបករណ៍​ ត្រូវ​ទទួលបន្ទុក​បង់​ថ្លៃ​សេវា​រដ្ឋបាល​ ​៣០០​$/​ឆ្នាំ​។​
  • ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ ​៖ ​បេក្ខជន​ជាប់​ជ័យលាភី​អាហារូបករណ៍​ ត្រូវ​ទទួលបន្ទុក​បង់​ថ្លៃ​សេវា​រដ្ឋបាល​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០០​$/​ឆ្នាំ​ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន​ ​២០០​$/​ឆ្នាំ​។​

​-​ ​បេក្ខជន​ត្រូវ​ឆ្លងកាត់​ការ​វាយតម្លៃ​ ​និង​ជ្រើសរើស​ចុងក្រោយ​ ​ដែល​រៀបចំ​ដោយ​កម្មវិធី​សាប​ព្រោះ​គ្រាប់​ពូជ​ ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​រាជធានី​ភ្នំពេញ​។​
​-​ ​បេក្ខជន​ដែល​ជាប់​ជ័យលាភី​អាហារូបករណ៍​ ត្រូវ​ទទួលបន្ទុក​ចំណាយ​លើ​ការ​ចុះឈ្មោះ​ចូលរៀន​ ​និង​ ​ចំណាយ​ផ្សេង​ៗ​ តាម​គ្រឹះស្ថាន​សិក្សា​នីមួយ​ៗ​កំណត់​។
​-​ ​បេក្ខជន​ដែល​ជាប់​ជ័យលាភី​អាហារូបករណ៍​ ត្រូវ​ចូលរួម​សកម្មភាព​សង្គម​នានា​របស់​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​។​

​សំណុំ​លិខិត​ដែល​ត្រូវ​ភ្ជាប់​ស្នើសុំ​អាហារូបករណ៍​
​- ​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ ​ចំនួន​ ​០១​ ​ច្បាប់​
​- ​ជីវប្រវត្តិ​សង្ខេប​ដែល​មាន​បិត​រូបថត​ថ្មី​ ​(​៤​x​៦​) ​ចំនួន​ ​០១​ ​ច្បាប់​
​-​ លិខិត​បញ្ជាក់​ធ្លាក់​បាក់ឌុប ​ឬ​ឯកសារ​បញ្ជាក់​ដែល​មាន​តម្លៃ​ស្មើ ​ចំនួន​ ​០១​ ​ច្បាប់​
​- ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​ឯកសារ​បញ្ជាក់​ដែល​មាន​តម្លៃ​ស្មើ ​ចំនួន​ ​០១​ ​ច្បាប់​
​- ​សញ្ញាបត្រ​បរិញ្ញាបត្រ ​ឬ​ឯកសារ​បញ្ជាក់​ដែល​មាន​តម្លៃ​ស្មើ ​ចំនួន​ ​០១​ ​ច្បាប់​
​-​ ថតចម្លង​អត្តសញ្ញាណ​បណ្ណ ​ឬ​លិខិត​បញ្ជាក់​សំបុត្រ​កំណើត​ ​ចំនួន​ ​០១​ ​ច្បាប់​
​-​ ថតចម្លង​សៀវភៅ​គ្រួសារ​ ​ឬ​សៀវភៅ​ស្នាក់​នៅ​ ​ចំនួន​ ​០១​ ​ច្បាប់​
​-​ រូបថត​ក្នុង​ពេល​ថ្មី​ៗ​ ​ទំហំ​ (​៤​x​៦​ ស​.ម​) ​ថត​ពី​មុខ​ ​គ្មាន​វែនតា ​និង​មាន​ផ្ទៃ​ខាងក្រោយ​ពណ៌​ស ​ចំនួន​ ​៣​សន្លឹក​

​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ ​សូម​ទាញយក​សំណុំ​ឯកសារ​ស្នើសុំ​អាហារូបករណ៍​របស់​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​ តាមរយៈ​ [​តំណ​ភ្ជាប់​នេះ​] ​ដើម្បី​បំពេញ​ ​បន្ទាប់មក​ ​Upload​ ​ឯកសារ​ទាំងអស់​នេះ​ តាមរយៈ​ [​តំណ​ភ្ជាប់​] ​ដាក់ពាក្យ​តាម​គ្រឹះស្ថាន​សិក្សា​នីមួយ​ៗ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា