អនុវិស័យ ១២ ដែលមានតម្រូវការ​ការងារខ្ពស់ក្នុង ឆ្នាំ២០២៤ និងឆ្នាំ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
 អនុវិស័យ ១២ ដែលមានតម្រូវការ​ការងារខ្ពស់ក្នុង ឆ្នាំ២០២៤ និងឆ្នាំ២០២៥

 អនុវិស័យ ១២ ដែលមានតម្រូវការ​ការងារខ្ពស់ក្នុង ឆ្នាំ២០២៤ និងឆ្នាំ២០២៥

Advertisement
នៅ​ចន្លោះ​ឆ្នាំ​២០២៣ ដល់ឆ្នាំ​២០២៥ កំណើននេះ ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​បានរំពឹងថា នឹង​កើនឡើង​ជាមួយ​នឹងអត្រាប្រចាំឆ្នាំ​ជាមធ្យម​រង្វង់ ៦% ត្រូវ​គេមើលឃើញថា នឹង​បង្កើត​ឱកាស​ការងារ​ជាច្រើន​នៅ​ក្នុងវិស័យ​ចម្បង​របស់កម្ពុជា ដូចជា​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម ។ តាមការ​ព្យាករ​របស់ក្រសួងការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កំណើន​ការងារ​ក្នុងវិស័យ​សេវាកម្ម អាច​កើនជាមធ្យម​ក្នុងរង្វង់ ៩% ពីឆ្នាំ​២០២៣ ដល់ឆ្នាំ២០២៥ គាំទ្រដោយអនុវិស័យ ស្នាក់នៅនិងភោជនីយដ្ឋាន អប់រំ, ហិរញ្ញវត្ថុ និងធានារ៉ាប់រង, សុខាភិបាល, បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មានវិទ្យា, ដឹកជញ្ជូន ឃ្លាំង និង​ភស្តុភា ខណៈ​វិស័យ​ឧស្សាហកម្ម ត្រូវ​រំពឹងថា នឹងមានការ​កើនឡើងជាមធ្យម​ក្នុងរង្វង់ ២,៦% ពីឆ្នាំ​២០២៣ ដល់ឆ្នាំ២០២៥ ជំរុញដោយអនុវិស័យ សំណង់, កាត់ដេរ, ផលិតអាហារនិងភេសជ្ជៈ, ផលិតកៅស៊ូ, ផលិតឈើ ក្រដាស និង​បោះពុម្ព, កម្មន្តសាលផ្សេងៗ។

អនុវិស័យ​នេះ​បានបង្ហាញពី​កំណើន​ក្រោយ​ពេលវិបត្តិ​កូវីដ-១៩ ១. អនុវិស័យ​ស្នាក់នៅ និង​ភោជនីយដ្ឋាន ១៩ ជាមួយ​នឹង​អត្រា ២,៨% ក្នុងឆ្នាំ២០២៤ និង ៤,២% ក្នុងឆ្នាំ២០២៥។ អនុវិស័យនេះ រីកចម្រើន​ដោយ​ការ​កើន​ឡើង នៃទេសចរណ៍ក្នុងស្រុក ក៏​ដូចជា​ទេសចរណ៍​បរទេស ដែលបង្កើន​តម្រូវ​ការ​សម្រាប់​សណ្ឋាគារ ភោជនីយដ្ឋាន និង​សេវាកម្ម​បដិសណ្ឋារកិច្ចផ្សេងៗ​ទៀត។ ការ​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​គោល​នយោបាយ​រាជរដ្ឋាភិបាល​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ក្នុងស្រុក និង​ក្រៅស្រុក គឺជា​កាតាលីករ​ក្នុង​ការ​ជំរុញ​កំណើន​ការងារ​ក្នុងអនុវិស័យនេះ។ បើតាម​ព័ត៌មានទីផ្សារ​ការងារ មានមុខតំណែងចំនួន៥ សម្រាប់អនុវិស័យ​ស្នាក់នៅ និង​ភោជនីយដ្ឋាន ដែលមានតម្រូវការ​ការងារ​ខ្ពស់ ដូចជា ចុងភៅ, ជំនួយ​ការ​ចុងភៅ, ជំនួយ​ការ​គណនេយ្យករ, អ្នក​ទទួលភ្ញៀវ​ក្នុងសណ្ឋាគារ និង​ជាងអគ្គិសនីទូទៅ ហើយ​ជំនាញ​ដែលត្រូវការជាងគេ គឺ ភាសាអង់គ្លេស, ភាសាចិន, ទំនាក់ទំនង, ដោះស្រាយ​បញ្ហា និង​ជំនាញ​កុំព្យូព័រ​កម្រិតមូលដ្ឋាន។

អនុវិស័យ​នេះ​បង្ហាញពី​អត្រា​កំណើន​ការងារ​ថេរ​សម្រាប់​ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងរង្វង់ ២,៥%។ ២. អនុវិស័យ​អប់រំ កំណើននេះ ឆ្លុះបញ្ចាំង​ពីការ​កើនឡើង​នៃតម្រូវការ និង​ការវិនិយោគ​ក្នុងវិស័យ​អប់រំ និង​បណ្តុះបណ្តាល​នៅ​កម្ពុជា ខណៈកម្ពុជា​បាន​និង​កំពុង​ផ្តោត​លើ​ការ​អភិវឌ្ឍមូលធនមនុស្ស ដើម្បីគាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន។ ការ​រីក​ដុះដាល​ស្ថាប័ន​អប់រំ និង​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុងការលើក​កម្ពស់​គុណភាពអប់រំ សុទ្ធតែ​ជាកត្តារួម​ចំណែក​ដល់ទស្សនវិស័យ វិជ្ជមាន នៃកំណើន​ការងារ ក្នុងអនុវិស័យ​អប់រំ​នៅ​កម្ពុជា។ សម្រាប់អនុវិស័យអប់រំ មានមុខតំណែងមួយ​ចំនួន​ដែលកំពុងមានតម្រូវការ ដូចជា គ្រូមធ្យមសិក្សា, គ្រូ​សាកលវិទ្យាល័យ និង​ឧត្តម, គ្រូ​អប់រំ​វិជ្ជាជីវៈ, គ្រូ​តន្រ្តី ក៏​ដូចជា​អ្នក​គ្រប់គ្រង​ប្រព័ន្ធទិន្នន័យ។ សម្រាប់អនុវិស័យមួយនេះ មានជំនាញចំនួន៥​ ដែលនឹង​មានតម្រូវការ ៖ វិធីសាស្រ្ត​បង្រៀន និង​បណ្តុះបណ្តាល, ភាសាអង់គ្លេស, សម្របសម្រួល, ដោះស្រាយ​បញ្ហា ក៏ដូចជា កុំព្យូទ័រ​កម្រិតមូលដ្ឋាន។

៣. អនុវិស័យ​ហិរញ្ញវត្ថុ និងធានារ៉ាប់រង អនុវិស័យនេះមានក្រុមហ៊ុនចុះបញ្ជីជាង ៤ពាន់ក្រុមហ៊ុន និង​បានផ្តល់​ការងារ​សរុបចំនួនជាង ១៤០ពាន់កន្លែង។ អនុវិស័យនេះក៏​ត្រូវ​បានព្យាករថា នឹងមានកំណើន​ការងារ​គួរ​ឱ្យ​កត់សម្គាល់​ក្នុងអត្រា​កំណើន៣% ក្នុងឆ្នាំ២០២៤ និង ៦% សម្រាប់ឆ្នាំ២០២៥ ។ កំណើន​ការងារនេះ បានបង្ហាញពី​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការ​កើន​ឡើង​នៃតម្រូវការ និង​លទ្ធភាព​ទទួលបាន​សេវាធនាគារ ដូចជា ហិរញ្ញប្បទាន កំណើន​នៃគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ការ​កើនឡើង​នៃផ្នែកធានារ៉ាប់រងជាដើម។ តាមព័ត៌មានទីផ្សារការងារមុខតំណែងដែលមានឱកាស​ល្អសម្រាប់អនុវិស័យហិរញ្ញវត្ថុ និង​ធានារ៉ាប់រង រួមមាន គណនេយ្យ​ករ​កម្រិតខ្ពស់, អ្នក​បច្ចេកទេស​ព័ត៌មានវិទ្យា, អ្នកវិភាគ​ប្រព័ន្ធព័ត៌មានវិទ្យា, បុគ្គលិកផ្នែក​ធនធានមនុស្ស និងអ្នក​ប្រឹក្សា​យោបល់​ខាងហិរញ្ញវត្ថុ។ ហើយជំនាញ​ត្រូវការជាងគេក្នុងអនុវិស័យនេះរួមមាន ដោះស្រាយបញ្ហា, សម្របសម្រួល, ត្រួតពិនិត្យ និងតាមដាន, ភាសាអង់គ្លេស និង​សេវាបម្រើ​អតិថិជន។

៤. អនុវិស័យសុខាភិបាល នេះឆ្លុះបញ្ចាំង​ពីការកើនឡើងនៃតម្រូវការ​សេវាថែទាំសុខភាព និង​សេវាសង្គម​នៅកម្ពុជា នៅពេល​ដែលចំនួន​ប្រជាជនកើនឡើង ហើយរាជរដ្ឋាភិបាល​បានវិនិយោគ​លើ​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ថែទាំសុខភាព និងកម្មវិធី​នានា​ដែល​ធានា​សុខុមាលភាពសង្គម។ អនុវិស័យនេះ មានតម្រូវការ​លើមុខតំណែងដូចជា ៖ អនុវិស័យនេះបង្ហាញពីកំណើនការងារក្នុងអត្រាកំណើន​ការងារ​ជាមធ្យម ៤% សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥។ វិជ្ជាជីវៈខាងគិលានុបដ្ឋាយិកា, វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស, វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ, អ្នក​ពិសោធន៍ និង​រោគ​សាស្រ្ត ក៏​ដូចជា​ឱសថការី។ ចំណែកជំនាញ​ដែលត្រូវការជាងគេ គឺ ភាសាអង់គ្លេស, ភាសាចិន, ទំនាក់ទំនង, ដោះស្រាយ​បញ្ហា និង​ ជំនាញកុំព្យូទ័រ។

៥. អនុវិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា (ICT) ការកើនឡើង​យ៉ាងឆាប់រហ័សនេះ ឆ្លុះបញ្ចាំង​ពីការ​កើនឡើង​នូវ​ឌីជីថលនីយកម្ម នៃសេដ្ឋកិច្ច​របស់ប្រទេស​កម្ពុជា តម្រូវ​ការ​កើនឡើង​នៃសេវាកម្មព័ត៌មានវិទ្យា និង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ សេដ្ឋកិច្ច​ឌីជីថល និង​ការ​ទាក់ទាញ​វិនិយោគ​បរទេស​ក្នុងអនុវិស័យនេះ ត្រូវ​បានគេ​រំពឹងថា នឹង​ជំរុញ​កំណើន​របស់ខ្លួន​បន្ថែមទៀត និង​បង្កើត​ឱកាស​ការងារ​បន្ថែមទៀត​នៅក្នុងពេលខាងមុខ។ អនុវិស័យនេះ មានតម្រូវការ​លើមុខតំណែងដូចជា ៖ អនុវិស័យនេះ​ត្រូវ​បាន​រំពឹងថា នឹងឃើញ​កំណើន​ការងារ ៥% ក្នុងឆ្នាំ២០២៤ និង ៨% ក្នុងឆ្នាំ២០២៥។ អ្នកលក់ផ្នែក​ប្រព័ន្ធព័ត៌មានវិទ្យា, អ្នក​តម្លើង និង​ផ្តល់​សេវាបច្ចេកវិទ្យា, បុគ្គលិក​កត់ត្រា​គណនេយ្យ និង​បញ្ជី, វិជ្ជាជីវៈ​ខាងបណ្តាញ​កុំព្យូទ័រ និង អ្នកបច្ចេកទេស​ព័ត៌មានវិទ្យា និង​គមនាគមន៍ ។ អនុវិស័យនេះ មានតម្រូវការ​ជំនាញ ភាសាអង់គ្លេស, បច្ចេកទេស, សរសេរ​កម្មវិធីកុំព្យូទ័រ, សេវាបម្រើ​អតិថិជន និង​ គ្រប់គ្រង​ទិន្នន័យ។

៦. អនុវិស័យដឹកជញ្ជូន ឃ្លាំង និង​ភស្តុភារ កំណើន​កាងារ​ក្នុងវិស័យ​ដឹកជញ្ជូន ឃ្លាំង និងភស្តុភារនេះ ត្រូវ​បានគាំទ្រ​ដោយ​ការ​កើន​ឡើង នៃ​សកម្មភាព​ពាណិជ្ជកម្ម ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​ការ​កើនឡើង​នៃតម្រូវការ​ដឹកជញ្ជូន និង​សេវាកម្ម​ដឹកជញ្ជូន។ ការ​រីកចម្រើន នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ត្រូវ​បាន​គេ​រំពឹងថា នឹង​បង្កើត​ឱកាស​បន្ថែមទៀត​សម្រាប់​ការ​ពង្រីក​ទីផ្សារ​ការងារ​ក្នុងអនុវិស័យនេះ។ មុខតំណែងឱកាសល្អ របស់អនុវិស័យដឹកជញ្ជូន​ រួមមាន តាមការព្យាករអនុវិស័យ​នេះ មានកំណើន​ការងារ​គួរ​ឱ្យ​កត់សម្គាល់ ជាមួយ​នឹង​អត្រាកំណើន ៤% ក្នុងឆ្នាំ២០២៤ និង​ ៧% ក្នុងឆ្នាំ២០២៥។ អ្នក​ប្រមូលទំនិញ​និង​ដឹកជញ្ជូន, អ្នក​ដឹកជញ្ជូនទំនិញ, អ្នក​បច្ចេកទេស​ព័ត៌មានវិទ្យា, បុគ្គលិក​ផ្នែក​លទ្ធកម្ម និងអ្នក​វិភាគ​ខាងចង្វាក់ផលិតកម្ម។ ហើយជំនាញ​ដែលត្រូវ​ការ​ជាងគេ​នៅក្នុងអនុវិស័យនេះ រួមមាន ដោះស្រាយ​បញ្ហា, គ្រប់គ្រង​ពេលវេលា, សេវាបម្រើ​អតិថិជន, ទំនាក់ទំនង និង​ត្រួតពិនិត្យប្រតិបត្តិការ។

៧. អនុវិស័យសំណង់ កំណើន​អវិជ្ជមាននេះ ត្រូវ​បាន​ទទួលរងផលប៉ះពាល់​ដោយ​សារការថយចុះនូវគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​ការវិនិយោគលើអចលនទ្រព្យ នៅក្នុងប្រទេស​កម្ពុជា។ ក្នុងចំណោម​ការងារសរុបប្រមាណ ៨៩៤ពាន់កន្លែង នៃចំនួនក្រុមហ៊ុនចុះបញ្ជី​ចំនួន ២០៩០ក្រុមហ៊ុន ចំនួន​ការងារ​ដែល​ថយចុះ​មានប្រមាណ ៥ពាន់កន្លែង​ក្នុងមួយឆ្នាំ។ ឱកាស​ការងារល្អក្នុងអនុវិស័យសំណង់​រួមមាន ៖ ការងារក្នុងអនុវិស័យ​សំណង់​ត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រាកំណើនថយជាមធ្យម ០,៥៩% ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ។ វិស្វករ​សំណង់ស៊ីវិល, វិស្វករ​មេកានិច, អគ្គិសនី និង​ប្រព័ន្ធទឹក (MEP), អ្នកធ្វើទីផ្សារ, បុគ្គលិក​ផ្នែក​លទ្ធកម្ម, អ្នកវាស់ស្ទង់។ ចំណែកជំនាញ​ដែលត្រូវការជាងគេ​ក្នុងអនុវិស័យនេះ រួមមាន ជំនាញបច្ចេកទេស, ជំនាញអនុវត្ត, ភាសាអង់គ្លេស, ការ​គ្រប់គ្រង​ពេលវេលា និង ដោះស្រាយបញ្ហា។

វិជ្ជាជីវៈ​ទំនាក់ទំនង​សាធារណៈ, អ្នក​បញ្ជា​ម៉ាស៊ីន​រៀបចំរោមសត្វ និងស្បែកសត្វ, អ្នកពិនិត្យគុណភាព, អ្នកធ្វើស្បែកជើង និងអ្នកផ្នែកធនធាន​មនុស្ស។ ដោយឡែកជំនាញដែលត្រូវការជាង រួមមាន ៖ ជំនាញបច្ចេកទេស, ត្រួតពិនិត្យប្រតិបត្តិការ, ភាសាអង់គ្លេស, ភាសាចិន និង​ដោះស្រាយបញ្ហា។ ៨. អនុវិស័យកាត់ដេរ តាមព័ត៌មានទីផ្សារការងារ មានមុខតំណែងចំនួន៥ ដែលមានឱកាស​ល្អសម្រាប់អនុវិស័យកាត់ដេរ រួមមាន ៖ ​​កំណើននេះ ទំនងជាត្រូវ​បានជំរុញ​ដោយការពង្រីកទីផ្សារ​ក្នុងស្រុករបស់កម្ពុជា ការកើនឡើង នៃវិស័យទេសចរណ៍ និង​ការ​បង្កើន​ឱកាស​នាំចេញ​សម្រាប់អាហារកែច្នៃ និងភេសជ្ជៈ។ គំនិតផ្តួចផ្តើម​កែច្នៃម្ហូបអាហារ រួមជាមួយ​នឹង​ការ​កើនឡើង នៃ​តម្រូវការ​អ្នក​ប្រើប្រាស់​សម្រាប់ផលិតផល​ម្ហូបអាហារ​ដែលមានសុវត្ថិភាព និង​គុណភាពខ្ពស់ គឺជា​កត្តា​ជំរុញ​កំណើន​ការងារក្នុងអនុវិស័យ​នេះបន្ថែមទៀត។ អនុវិស័យនេះ​ត្រូវ​បាន​ព្យាករថា នឹងមានកំណើន​ចំនួនការងារ​ក្នុងអត្រា​កំណើន ៩% ក្នុងឆ្នាំ២០២៤ និង ១២% ក្នុងឆ្នាំ២០២៥។

អ្នកធ្វើទីផ្សារ, អ្នក​មើល​ការ​ខុសត្រូវ​ក្នុងរោងចក្រ, អ្នកជំនាញ​ខាងគីមីចំណីអាហារ, អ្នក​បច្ចេកទេស​ឧស្សាហកម្ម និងផលិតកម្ម, អ្នក​គ្រប់គ្រង​គុណភាពអាហារ និងភេសជ្ជៈ។ ចំណែកជំនាញ​ដែលនឹងត្រូវការ រួមមាន ជំនាញ​ត្រួតពិនិត្យប្រតិបត្តិការ, ទំនាក់ទំនង, បច្ចេកទេស, សម្របសម្រួល និង ដោះស្រាយ​បញ្ហា។ ៩. អនុវិស័យផលិតអាហារ និងភេសជ្ជៈ មុខតំណែងដែលមានតម្រូវការ​សម្រាប់អនុវិស័យផលិតអាហារ និងភេសជ្ជៈ រួមមាន ​​កំណើននេះ ទំនងជាត្រូវ​បានជំរុញ​ដោយការពង្រីកទីផ្សារ​ក្នុងស្រុករបស់កម្ពុជា ការកើនឡើង នៃវិស័យទេសចរណ៍ និង​ការ​បង្កើន​ឱកាស​នាំចេញ​សម្រាប់អាហារកែច្នៃ និងភេសជ្ជៈ។ គំនិតផ្តួចផ្តើម​កែច្នៃម្ហូបអាហារ រួមជាមួយ​នឹង​ការ​កើនឡើង នៃ​តម្រូវការ​អ្នក​ប្រើប្រាស់​សម្រាប់ផលិតផល​ម្ហូបអាហារ​ដែលមានសុវត្ថិភាព និង​គុណភាពខ្ពស់ គឺជា​កត្តា​ជំរុញ​កំណើន​ការងារក្នុងអនុវិស័យ​នេះបន្ថែមទៀត។ អនុវិស័យនេះ​ត្រូវ​បាន​ព្យាករថា នឹងមានកំណើន​ចំនួនការងារ​ក្នុងអត្រា​កំណើន ៩% ក្នុងឆ្នាំ២០២៤ និង ១២% ក្នុងឆ្នាំ២០២៥។

ព័ត៌មានទីផ្សារការងារ បានបង្ហាញពីមុខតំណែង​ចំនួន៥ ដែលមានឱកាស និងតម្រូវការក្នុងអនុវិស័យកៅស៊ូ រួមមាន ១០. អនុវិស័យ​ផលិតកៅស៊ូ អ្នកធ្វើទីផ្សារ, អ្នក​បច្ចេកទេស​ឧស្សាហកម្ម និងផលិតកម្ម, អ្នកជំនាញធនធាន​មនុស្ស, គណនេយ្យករកម្រិតខ្ពស់, អ្នក​បញ្ជាម៉ាស៊ីន​ផលិតផ្លាស្ទិច និង​កៅស៊ូ។ ចំណែកជំនាញដែលត្រូវការជាងគេ​រួមមាន បច្ចេកទេស, ភាសាចិន, ត្រួតពិនិត្យ​ប្រតិបត្តិការ, គ្រប់គ្រង​គុណភាព និង ដោះស្រាយ​បញ្ហា។ អនុវិស័យនេះ បានបង្ហាញពីកំណើនការងារ​គួរ​ឱ្យ​កត់សម្គាល់ ក្នុងអត្រាកំណើនរង្វង់ ១៧% ឆ្នាំ២០២៤ និង ១០% ក្នុងឆ្នាំ២០២៥ ដែលត្រូវ​នឹងការ​កើនឡើង​ចំនួនការងារសរុបជាង ៥ពាន់កន្លែង សម្រាប់​ទាំងពីរឆ្នាំ។ កំណើននេះ បានមកពី​ការកើនឡើង នៃតម្រូវការ​សកលសម្រាប់ផលិតផលកៅស៊ូ និង​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុងការ​ពង្រីក​ចំការ​កៅស៊ូ និងរោងចក្រ​កែច្នៃ។ អនុវិស័យនេះ បានផ្តល់​ការងារសរុបចំនួនជាង ១៩,៣ពាន់កន្លែង និង​មានក្រុមហ៊ុន​បានចុះបញ្ជីចំនួន ១៧៧។

សម្រាប់អនុវិស័យផលិតឈើ ក្រដាស និងបោះពុម្ព គេមើលឃើញឱកាស​ការងារដូចជា ៖ ១១. អនុវិស័យផលិតឈើ ក្រដាស និងបោះពុម្ព ស្ថិរភាពនេះ អាច​បណ្តាល​មកពីតម្រូវការ​សម្ភារៈវេចខ្ចប់ ផលិតផលក្រដាស និងសេវាកម្មបោះពុម្ព ដែលជំរុញ​ដោយ​ការ​ប្រើប្រាស់​ក្នុងស្រុក និងទីផ្សារនាំចេញ។ អនុវិស័យនេះ ក៏​មានបញ្ហាប្រឈមដូចជា តម្រូវការ​សម្រាប់ការ​អនុវត្ត​ការ​គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ ការលើកទឹកចិត្តដល់ការប្រើប្រាស់សម្ភារៈកែច្នៃឡើងវិញ​នៅក្នុង​ឧស្សាហកម្មក្រដាស និង​បោះពុម្ព អាច​បង្កើតកំណើន​ការងារក្នុងអនុវិស័យនេះ។ អ្នកបច្ចេកទេស​វិស្វកម្ម​គ្រឿងម៉ាស៊ីន, អ្នក​បញ្ជាម៉ាស៊ីនផលិតក្រដាស, ជំនួយ​ការ​គណនេយ្យករ, បុគ្គលិកផ្នែកលទ្ធកម្ម, អ្នក​បើកបររថយន្តដឹកទំនិញ។ ក្នុងអនុវិស័យនេះ ជំនាញដែលត្រូវការជាងគេ​រួមមាន ដោះស្រាយបញ្ហា, ត្រួតពិនិត្យ​ប្រតិបត្តិការ, ភាសាចិន, បច្ចេកទេស និង គ្រប់គ្រងគុណភាព។ អនុវិស័យនេះ​បង្ហាញពីកំណើនជាលំដាប់ ជាមួយ​នឹង​កំណើន​ការងារដែលត្រូវ​បានព្យាករថា នឹងកើនឡើង​ក្នុងអត្រាថេរង្វង់ ៤% ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា