សិស្សជាជនជាប់ឃុំ១៤នាក់ នៅមណ្ឌលអប់រំកែប្រែទី១ មានឱកាស​បញ្ចប់ការសិក្សា តាមរយៈកម្មវិធី BEEP | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សជាជនជាប់ឃុំ១៤នាក់ នៅមណ្ឌលអប់រំកែប្រែទី១ មានឱកាស​បញ្ចប់ការសិក្សា តាមរយៈកម្មវិធី BEEP

សិស្សជាជនជាប់ឃុំ១៤នាក់ នៅមណ្ឌលអប់រំកែប្រែទី១ មានឱកាស​បញ្ចប់ការសិក្សា តាមរយៈកម្មវិធី BEEP

សិស្សជាជនជាប់ឃុំចំនួន១៤នាក់ នៅមណ្ឌលអប់រំកែប្រែទី១ បានបញ្ចប់ការសិក្សា និង​ទទួលបានវិញ្ញាបនបត្រ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (ថ្នាក់ទី៩) តាមរយៈកម្មវិធីសមមូលអប់រំ​កម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP)។

Advertisement

កម្មវិធី BEEP ត្រូវ​បានដាក់​ឱ្យ​អនុវត្តក្នុងមណ្ឌល​អប់រំកែប្រែទី១ នៅក្នុងខែឧសភា ឆ្នាំ២០២៥ ដែលមានជនជាប់ឃុំចំនួន ១៦នាក់​បានចុះឈ្មោះសិក្សា។ ក្នុងនោះ​សិស្ស​ចំនួន១៤នាក់ បានសិក្សា​បញ្ចប់ និង​ប្រឡង​ជាប់ជាស្ថាពរជា​មួយព្រឹត្តិបត្រ​ពិន្ទុ​ខ្ពស់​គួរ​ឱ្យ​កោតសរសើរ។ ដោយមើលឃើញពីចំណុច​ល្អប្រសើរ​ក្នុងការ​ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា Off-line Content Server ដែលមាន​នាយកដ្ឋាន​បរិវត្ត​កម្មឌីជីថល​ផ្តល់ជំនួយ​ផ្នែកបច្ចេកទេស និងដំឡើងប្រព័ន្ធសិក្សា​ឱ្យ​មានដំណើរ​ការ​ល្អប្រសើរ មណ្ឌលអប់រំកែប្រែទី១ បានបន្ត​ចុះឈ្មោះសិស្សថ្មីចំនួន១៦នាក់បន្ថែមទៀត ដែលបច្ចុប្បន្ន​កំពុង​បន្តការសិក្សា។

BEEP គឺជា​គំនិតផ្តួចផ្តើម​រួមគ្នា​រវាង​ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការយូណេស្កូ ដើម្បីផ្តល់ការ​អប់រំតាមអ៊ីនធឺណេត​ដែលមានភាពបត់បែន​ដល់យុវជន​ដែលបាន​បោះបង់ការសិក្សា ឱ្យ​បញ្ចប់ការសិក្សា​ថ្នាក់មូលដ្ឋាន (សមមូលថ្នាក់ទី៩)។

ឯកឧត្តម គួច គូលំអ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិញ្ញាបនបត្រ​ពីកម្មវិធី BEEP នឹង​អនុញ្ញាត​ឱ្យ​សិស្ស​មានលទ្ធភាព​បន្ត​ការ​សិក្សា​នៅ​កម្រិតខ្ពស់ជាងនេះ ឬបន្ត​ទៅទទួល​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈបាន។ ឯកឧត្តមបន្តថា ទៅថ្ងៃអនាគត កម្មវិធី BEEP នឹង​ពង្រីកវិសាលភាព​ដល់យុវជន​នៅ​ក្នុង​សហគ្រាស (SMEs) មណ្ឌលស្តារនិតិសម្បទា និង​យុវជន​ចំណាកស្រុកផងដែរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា