អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ដើម្បីរួមចំណែកផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា​នៅក្រៅប្រទេស ជាពិសេស​ប្អូនៗ​ដែលប្រឡង​ធ្លាក់​ថ្នាក់ទី១២ សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្ររង រយៈពេល៣ឆ្នាំ នៅ​សាកលវិទ្យាល័យ Jinan vocational Technology college, Shandong vocational college of Engineering និង Shandong college of food and pharmacy ក្នុងទីក្រុងសានតុង ប្រទេស​ចិន។

Advertisement

ជំនាញដែលផ្តល់ជូន​រួមមាន Computer Science និង International Eco & Trade/Business។ អាហារូបករណ៍​នឹង​ផ្តល់ជូន ១០០% ទៅលើថ្លៃសិក្សា, ១០០% ទៅលើថ្លៃស្នាក់នៅ។

តម្រូវការ​ឯកសារសម្រាប់ដាក់ពាក្យ ៖ លិខិតបញ្ជាក់​ការសិក្សា​មធ្យមសិក្សា​ទុតិយភូមិ, ព្រឹត្តិប័ត្រពិន្ទុចាប់ពីថ្នាក់ទី១០ ទី១១ ទី១២, លិខិតពិនិត្យសុខភាព, រូបថត 4×6 (៤សន្លឹក និង Digital photos), ប្រវត្តិរូបសង្ខេប, លិខិតឆ្លងដែន, សៀវភៅគ្រួសារ (ច្បាប់ដើម និងមានបញ្ជាក់ពីអាជ្ញាធរ), មូលវិចារណ៍របស់គ្រូបង្រៀន ២នាក់, សេចក្តីចម្លងសំបុត្រកំណើត, លិខិតបញ្ជាក់កម្រិតតេស្តភាសាចិន HSK កម្រិត៣ ឬកម្រិត៤ (បើមាន), លិខិតបញ្ជាក់កម្រិត​តេស្តភាសាអង់គ្លេស IELTS 5.5 or Duolingo (បើមាន), លិខិតថ្កោលទោស, ពាក្យស្នើសុំអាហារូបករណ៍ពីសមាគម។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ការិយាល័យកសាងសមត្ថភាព នៃសាលាខេត្តស្វាយរៀង តាមរយៈទូរស័ព្ទ និងតេឡេក្រាមលេខ 097 5355 155៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា