អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៥កន្លែង លើមុខជំនាញ «អប់រំកុមារតូច» កម្រិតបរិញ្ញាបត្រ រយៈពេល ៤ឆ្នាំពេញ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

កម្មវិធីអាហារូបករណ៍នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យអប់រំកុមារតូច ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការអភិវឌ្ឍបញ្ញាស្មារតី និងការលូតលាស់របស់កុមារកម្ពុជា ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ដល់ការកសាងអនាគតសង្គមជាតិ។

លក្ខខណ្ឌចម្បងៗក្នុងការជ្រើសរើសរួមមាន៖

  • បេក្ខជនត្រូវតែជាសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយជោគជ័យ។
  • មានសមត្ថភាព និងចំណេះដឹងភាសាអង់គ្លេសចាប់ពីកម្រិតមធ្យម (Intermediate Level) ឡើងទៅ។

បេក្ខជនដែលមានបំណងចាប់យកឱកាសសិក្សាថ្នាក់បរិញ្ញាបត្រដោយឥតគិតថ្លៃនេះ អាចធ្វើការដាក់ពាក្យស្នើសុំតាមរយៈ តេឡេក្រាម (Telegram) ០១២ ២៤៩ ៩២៤ ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ ០១០ ២៤៩ ៩២៤៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា