អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកម្មវិធីសិក្សា និងការបង្រៀន​កម្រិតមធ្យមសិក្សាសម្រាប់ឆ្នាំសិក្សា​២០២៧-២០២៩ ចំនួន ១៥០កន្លែង ជូនដល់គ្រូបង្រៀន​មុខ​វិជ្ជាគណិតវិទ្យា និង​មុខ​វិជ្ជាវិទ្យាសាស្ត្រ ដែលកំពុង​បម្រើ​ការងារ​នៅ​គ្រឹះស្ថានមធ្យមសិក្សាគោលដៅចំនួន ២៥៩ ដោយផ្តល់អាទិភាព ២៥% សម្រាប់បេក្ខជនជា​ស្រ្តី ដើម្បីចូលរៀន​នៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីសិក្សានេះមានរយៈពេល ២ឆ្នាំ (សរុប ៤៨ ក្រេឌីត) ដោយរួមបញ្ចូលទាំងការសិក្សាផ្ទាល់ ការចុះពិសោធន៍ជាក់ស្ដែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងការសិក្សាតាមប្រព័ន្ធអនឡាញ។

អាហារូបករណ៍នេះផ្ដោតលើជំនាញកម្មវិធីសិក្សា និងការបង្រៀនកម្រិតមធ្យមសិក្សា លើ ៥ ឯកទេសអប់រំ៖

  1. ឯកទេសអប់រំ រូបវិទ្យាសម្រាប់វិទ្យាល័យ ចំនួន ៣០ កន្លែង
  2. ឯកទេសអប់រំ គណិតវិទ្យាសម្រាប់វិទ្យាល័យ ចំនួន ៣០ កន្លែង
  3. ឯកទេសអប់រំ គីមីវិទ្យាសម្រាប់វិទ្យាល័យ ចំនួន ៣០ កន្លែង
  4. ឯកទេសអប់រំ ជីវវិទ្យាសម្រាប់វិទ្យាល័យ ចំនួន ៣០ កន្លែង
  5. ឯកទេសអប់រំ ផែនដី និងបរិស្ថានវិទ្យាសម្រាប់វិទ្យាល័យ ចំនួន ៣០ កន្លែង

លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន-បេក្ខនារីដែលមានបំណងដាក់ពាក្យ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

  • បច្ចុប្បន្នកំពុងបម្រើការងារជាគ្រូបង្រៀនមធ្យមសិក្សាមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដី និងបរិស្ថានវិទ្យា) នៅគ្រឹះស្ថានសិក្សាគោលដៅទាំង ២៥៩ របស់គម្រោង SE4HC។
  • មានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដី និងបរិស្ថានវិទ្យា ឬមុខជំនាញពាក់ព័ន្ធ។
  • មានបទពិសោធបង្រៀនយ៉ាងតិច ២ ឆ្នាំ។
  • មានអាយុមិនលើសពី ៥០ ឆ្នាំ (គិតត្រឹមថ្ងៃផុតកំណត់នៃការដាក់ពាក្យ)។
  • មិនទាន់មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ក្នុងជំនាញពាក់ព័ន្ធ។
  • ប្ដេជ្ញាបំពេញកាតព្វកិច្ចបម្រើការងារយ៉ាងតិច ២ ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សា។

កាលបរិច្ឆេទសំខាន់ៗ និងការប្រឡង

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៥:០០ នាទីល្ងាច

កាលបរិច្ឆេទប្រឡងជ្រើសរើស៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (មណ្ឌល១)

វិញ្ញាសាប្រឡង៖ រួមមាន ២ វិញ្ញាសា គឺ វិញ្ញាសាភាសាអង់គ្លេស និងអប់រំ (រយៈពេល ៩០ នាទី) និង វិញ្ញាសាជំនាញឯកទេស (រយៈពេល ៩០ នាទី)

ការប្រកាសលទ្ធផល៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦

ការចុះឈ្មោះចូលរៀន៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៧

របៀបដាក់ពាក្យ និងសំណុំឯកសារភ្ជាប់

របៀបដាក់ពាក្យ ៖ [ ទាញយកពាក្យស្នើសុំ ] និងបំពេញតាមប្រព័ន្ធអនឡាញ រួចពាក្យស្នើសុំជាឯកសារ Hard copy ត្រូវយកទៅដាក់នៅបន្ទប់លេខ ២១០B អគារ A ជាន់ទី២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សំណុំឯកសាររួមមាន៖
-ពាក្យស្នើសុំប្រឡងចូលរៀន (០២ ច្បាប់)
-សញ្ញាបត្រថ្នាក់បរិញ្ញាបត្របញ្ជាក់ពីសាលាខណ្ឌ/ស្រុក (០១ ច្បាប់)
-លិខិតបញ្ជាក់ការងារពីនាយកគ្រឹះស្ថានសិក្សា (០១ ច្បាប់)
-រូបថតថ្មី ថតចំពីមុខ ផ្ទៃពណ៌ខៀវ ទំហំ ៤x៦ (០៤ សន្លឹក)
-សំណេរចំណាប់អារម្មណ៍នៃការសុំអាហារូបករណ៍ (០១ ច្បាប់)

សម្រាប់ព័ត៌មានលម្អិតបន្ថែម បេក្ខជនអាចទំនាក់ទំនងតាមរយៈ៖
លោកស្រី យក់ សុគន្ធាវី (មន្ត្រីគម្រោង SE4HC) ទូរស័ព្ទលេខ 012 216 965
កញ្ញា ថន សៀវលីម / លោក មៅ ផាន់ណាត់ (បុគ្គលិកអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ទូរស័ព្ទលេខ ០៩៦ ៣៩១ ៩៣១៦ / ០៦៧ ២៣៨ ៧២៧៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា