អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥​ ​តាម​ប្រព័ន្ធ​បណ្តុះបណ្តាល​រយៈពេល​២​ឆ្នាំ​ ក្នុង​នោះ​មាន​ការ​ផ្តល់​ជូន​អាហារូបករណ៍​សរុប​ចំនួន​ ​២០​កន្លែង​។​

Advertisement

​លក្ខខណ្ឌ​ ​នៃ​ការ​ជ្រើសរើស​

​សម្រាប់​ថ្នាក់​អាហារូបករណ៍​ ​៖ ​ជា​បុគ្គលិក​អប់រំ​ក្របខណ្ឌ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​, ​មាន​បទពិសោធ​ការងារ​ចាប់ពី​តាំង​ស៊ប់​ក្នុង​ក្របខណ្ឌ​រដ្ឋ​, ​មាន​វិញ្ញាបនបត្រ​រដ្ឋបាល​ចេញ​ដោយ​ប្រធាន​អង្គភាព​, ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ​ឬ​សញ្ញាបត្រ​សម​មូល​ឡើង​ទៅ​។​

​សម្រាប់​ថ្នាក់​បង់​ថ្លៃ​ ​៖ ​ជា​បេក្ខជន​ទូទៅ​, ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ​ឬ​សញ្ញាបត្រ​សម​មូល​ឡើង​ទៅ​។​

​ការ​ប្រឡង​ជ្រើសរើស​

​កាលបរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​ចាប់ពី​ថ្ងៃ​ប្រកាស​ផ្សាយ​ដំណឹង​នេះ​ រហូតដល់​ថ្ងៃទី​៤​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​វេលា​ម៉ោង​ ​១៧:០០​។ ​បេក្ខជន​ត្រូវ​បំពេញ​សំណុំ​លិខិត​សុំ​ចុះឈ្មោះ​ប្រឡង​រួមមាន​ ​៖
​១. ​ពាក្យ​សុំ​ចុះឈ្មោះ​ប្រឡង ​ចំនួន​ ​១​ច្បាប់​
​២. ​សញ្ញាបត្រ​បរិញ្ញាបត្រ ​ឬ​សញ្ញាបត្រ​សម​មូល ​(​ថតចម្លង​បញ្ជាក់​ពី​អាជ្ញាធរ​) ​១​ច្បាប់​
​៣.​ ​ប្រវត្តិ​រូប​សង្ខេប​មាន​បិទ​រូបថត​ថ្មី​ទំហំ​ ​៤​x​៦​ ​ចំនួន​ ​១​ច្បាប់​
​៤.​ ស​លាក​បត្រ​ឯកត្តជន​មាន​បិទ​រូបថត​ថ្មី​ទំហំ​ ​៤​x​៦​ ​ចំនួន​ ​២​ច្បាប់​
​៥.​ លិខិត​តាំង​ស៊ប់​ក្នុង​ក្របខណ្ឌ​រដ្ឋ ​(​សម្រាប់​ថ្នាក់​អាហារូបករណ៍​) ​ចំនួន​ ​១​ច្បាប់​
​៦. ​វិញ្ញាបនបត្រ​រដ្ឋបាល​ចេញ​ដោយ​ប្រធាន​អង្គភាព​ ​(​សម្រាប់​ថ្នាក់​អាហារូបករណ៍​) ​ចំនួន​ ​១​ច្បាប់​
​៧. ​រូបថត​ថ្មី​ថត​ពី​មុខ​ ​គ្មាន​ពាក់​មួក​ គ្មាន​ពាក់​វែនតា ​ទំហំ​ ​៤​x​៦​ ​ចំនួន​ ​២​សន្លឹក​

​ចំពោះ​ព័ត៌មាន​លម្អិត ​បេក្ខជន​អាច​ទំនាក់ទំនង​ផ្ទាល់​នៅ​ការិយាល័យ​សិក្សា​ ​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ​រៀងរាល់​ម៉ោង​ធ្វើការ ​ឬ​តាមរយៈ​ទូរស័ព្ទ​លេខ​ ​088​ ​9899​ ​162​ ​ឬ​តាមរយៈ​តេឡេក្រាម​ ​https​:​/​/​t​.​me​/​masterpro​15​ ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា