ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការនៅអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ចំនួន ២០នាក់។

Advertisement

ការជ្រើសរើសនេះ ផ្តោតលើ និស្សិតដែលមានជំនាញពាក់ព័ន្ធ ដូចខាងក្រោម៖

  • ព័ត៌មានវិទ្យា (Information Technology)
  • បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI)
  • សន្តិសុខសាយប័រ (Cyber Security)
  • ផ្សព្វផ្សាយ ឬទីផ្សារឌីជីថល (Digital Media/Marketing)។

លក្ខខណ្ឌជ្រើសរើស ៖ ជានិស្សិត ឬអតីតនិស្សិតដែលទទួលបានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា, កំពុងសិក្សា ឬបានបញ្ចប់ការសិក្សា លើជំនាញ ដែលពាក់ព័ន្ធនឹងមុខជំនាញខាងលើ, មានចំណេះដឹងមូលដ្ឋានលើបច្ចេកវិទ្យាឌីជីថល ឬជំនាញដែលពាក់ព័ន្ធ, មានឆន្ទៈចូលរួមការងារ មានវិន័យ និងការទទួលខុសត្រូវខ្ពស់, អាចចូលរួមបំពេញការងារហាត់ការបានតាមការកំណត់របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

ការដាក់ពាក្យស្នើសុំ ៖ និស្សិតត្រូវបំពេញបែបបទនានាតាមជំហាននីមួយៗ ក្នុង Google Form ត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (Upload ក្នុង Google Form), សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (Upload ក្នុង Google Form), លិខិតបញ្ជាក់ការសិក្សា ឬលទ្ធផលប្រចាំឆ្នាំសិក្សា (Upload ក្នុង Google Form), លិខិតបញ្ជាក់ពីការទទួលបានអាហារូបករណ៍ ពីក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា (Upload ក្នុង Google Form)។

បែបបទនៃការជ្រើសរើស ៖ ក្រុមការងារនឹងបញ្ជូនឈ្មោះនិស្សិត ឬបេក្ខជនជាអតីតនិស្សិត ដើម្បីធ្វើការសម្ភាសន៍ផ្ទាល់មាត់ ជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ។
ចំពោះកាលបរិច្ឆេទ និងទីកន្លែងធ្វើការសម្ភាសន៍នឹងជូនដំណឹងនៅពេលក្រោយ។

អត្ថប្រយោជន៍ ៖ ទទួលបានប្រាក់ឧបត្ថម្ភសមរម្យ, ទទួលបានឱកាសអនុវត្តការងារជាក់ស្តែង និងគោល​ការណ៍លើកទឹកចិត្តពិសេសផ្សេងៗ តាមរយៈការវាយតម្លៃពី ឆន្ទៈ សមត្ថភាព មនសិការ ការព្យាយាម តស៊ូ អត្តចរិត ភាពស្មោះត្រង់ ការសាមគ្គីភាព និងការបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវជូនស្ថាប័ន។

និស្សិត ឬបេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមបំពេញបែបបទ ដាក់ពាក្យ និងដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធដូចបានកំណត់តាមរយៈទម្រង់ [ Google Form ] ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា