បណ្ណាល័យទំនើបសតវត្សទី២១ ជួយបណ្តុះទម្លាប់អាននិងគុណភាពស្រាវជ្រាវរបស់សិស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ណាល័យទំនើបសតវត្សទី២១ ជួយបណ្តុះទម្លាប់អាននិងគុណភាពស្រាវជ្រាវរបស់សិស្ស

បណ្ណាល័យទំនើបសតវត្សទី២១ ជួយបណ្តុះទម្លាប់អាននិងគុណភាពស្រាវជ្រាវរបស់សិស្ស

ភ្នំពេញ បង្កើតឡើងតាំងពីចុងឆ្នាំ២០១៧ បណ្ណាល័យជំនាន់ថ្មី ឬបណ្ណាល័យសតវត្សទី២១ នៃវិទ្យាល័យព្រែកលៀប កំពុងដើរតួនាទីយ៉ាងសំខាន់ជួយដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និងសាធារណជន។ បណ្ណាល័យជំនាន់ថ្មីបានប្រែក្លាយជីវិតសិក្សារបស់សិស្សានុសិស្សនៅទីនេះស្ទើរតែ១៨០អង្សារ ពីឥរិយាបថមិនចូលចិត្តអាននិងស្រាវជ្រាវ ឱ្យមកអង្គុយសិក្សាស្រាវជ្រាវ នៅពេលដែលពួកគេទំនេរពីការសិក្សានៅក្នុងថ្នាក់ ។

កញ្ញា ទិត លីហ្សា អាយុ ១៧ឆ្នាំ បច្ចុប្បន្នជាសិស្សរៀនថ្នាក់ទី១០ នៃវិទ្យាល័យព្រែកលៀប បាននិយាយថា កាលពីមុនបណ្ណាល័យនៅក្នុងសាលានាង គ្រាន់តែជាបន្ទប់ដាក់សៀវភៅ មិនសម្បូរសៀវភៅច្រើនសម្រាប់ការស្រាវជ្រាវនោះទេ ។ ពេលនេះបណ្ណាល័យសតវត្សទី២១ បានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប ដូចជាកុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ និងថែមប្លែតជាដើម កាន់តែងាយស្រួលសម្រាប់សិក្សាស្រាវជ្រាវ។

ព្រមទាំងមានស្ទើរគ្រប់ផ្នែកទាំងអស់ទាក់ទងទៅនឹងរឿងរ៉ាវពិភពលោក ឬក៏ប្រវត្តិសាស្រ្តផ្សេងៗ ដែលងាយស្រួលស្រាវជ្រាវ ដោយមិនចាំបាច់ទៅស្វែងរកសៀវភៅនៅខាងក្រៅនោះឡើយ។ យុវតីរូបនេះ បានបន្តថា សៀវភៅនៅក្នុងបណ្ណាល័យទំនើបមានចំនួនកើនឡើងហូរហែ ព្រមទាំងមានស្ទើរគ្រប់ផ្នែកទាំងអស់ទាក់ទងទៅនឹងរឿងរ៉ាវពិភពលោក

តាមពិតទៅ បណ្ណាល័យសតវត្សទី២១ មិនមែនមានតែនៅក្នុងវិទ្យាល័យព្រែកលៀបមួយទេ បណ្ណាល័យប្រភេទនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំជាមួយសាលារៀនជំនាន់ថ្មីដែលមានទាំងអស់ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែនកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យសម្តេចជាស៊ីមព្រែកអញ្ចាញ វិទ្យាល័យហ៊ុនសែនពាមជីកង អនុវិទ្យាល័យគោកព្រីង សាលាបឋមសិក្សាហ៊ុនសែនកំពង់ចាម សាលាបឋមសិក្សាព្រះរាជអគ្គមហេសី សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាព្រហូត ។

លោក ឆុំ សុភ័ក្រ នាយកវិទ្យាល័យព្រែកលៀប មានប្រសាសន៍ថា បណ្ណាល័យសតវត្សទី២១ ដូចទៅនឹងបណ្ណាល័យទូទៅដែរ តែខុសប្លែកត្រង់នៅទីនេះ មានបំពាក់ប្រព័ន្ធអុីនធឺណេត និងប្រព័ន្ធអេឡិចត្រូនិចជាច្រើនសម្រាប់សិស្សស្រាវជ្រាវបន្ថែម បន្ទាប់ពីសៀវភៅដែលមានស្រាប់ ។ សម្រាប់បណ្ណាល័យសតវត្សរ៍ទី២១ នៅក្នុងវិទ្យាល័យព្រែកលៀប មានសៀវភៅសរុបប្រមាណ ៦ពាន់ក្បាល ដែលមានប្រភេទសៀវភៅដូចជា វចនានុក្រម សៀវភៅពាក់ព័ន្ធនឹងគំនិត សៀវភៅពាក់ព័ន្ធនឹងមុខវិជ្ជា សៀវភៅបំណិនជីវិត ហើយសៀវភៅមិនពាក់ព័ន្ធនឹងការសិក្សាវិញ មានដូចជាភាសាអង់គ្លេស ជប៉ុន និងសៀវភៅផ្សេងៗជាច្រើនទៀត ។

និយាយពីបរិយាស កាលបណ្ណាល័យវិញ បណ្ណាល័យបានក្លាយជាទីកន្លែងល្អស្អាត មានម៉ាស៊ីនត្រជាក់ មើលទៅមានសោភ័ណ្ឌភាព ជួយជំរុញចិត្តសិស្សមានចំណង់ចំណូលចិត្តអានសៀវភៅ និងស្រាវជ្រាវជារៀងរាល់ថ្ងៃ ។

កាលពីមិនទាន់ មានបណ្ណាល័យសតវត្សទី២១ សាលារៀនមានបណ្ណាល័យមួយបន្ទប់រៀន ដែលរៀបចំសម្រាប់ដាក់សៀវភៅដូចបណ្ណាល័យទូទៅដែរ ហើយបរិយាកាសវិញក៏ដូចជានៅក្នុងថ្នាក់រៀន ដោយសិស្សមិនចង់ចូលមកអាននោះទេ… ប៉ុន្តែពេលនេះ យើងរៀបចំបរិយាកាសដ៏ល្អសម្រាប់គាត់ ដូច្នេះគាត់អាច

ផ្លាស់ប្តូរពីការ អង្គុយរៀននៅក្នុងថ្នាក់ មកអង្គុយរៀននៅក្នុង ឬធ្វើបទបង្ហាញផ្សេងៗ ទីនេះប្រសាសន៍ លោក ឈុំ សុភ័ក្រ នាយកវិទ្យាល័យព្រែកលៀប

អ្នកគ្រូ មាន រាត្រី បណ្ណារក្ស នៃបណ្ណាល័យសតវត្សទី២១ វិទ្យាល័យព្រែកលៀប បានមានប្រសាសន៍ថា បណ្ណាល័យមួយនេះ បានផ្លាស់ប្តូររបៀបអានសៀវភៅរបស់សិស្ស ដោយកាលពីមុនមានសិស្សតិចតួចណាស់ដែលមកកាន់បណ្ណាល័យ ប៉ុន្តែចាប់តាំងពីបណ្ណល័យសតវ្សរ៍ទី២១ ដាក់ឱ្យដំណើរការ ក្នុងមួយថ្ងៃមានសិស្សប្រមាណជាជិត ២រយនាក់បានមកបណ្ណាល័យ ដើម្បីអានសៀវភៅ ធ្វើការស្រាវជ្រាវទូទៅ ឬមកធ្វើការស្រាវជ្រាវចំពោះការងារដែលគ្រូដាក់ឲ្យ។ ជួនកាល លោកគ្រូអ្នកគ្រូ ក៏ដឹកនាំសិស្សានុសិស្សចូលមកបណ្ណាល័យ ដើម្បីស្រាវជ្រាវនិងធ្វើបទបង្ហាញនៅក្នុងបណ្ណាល័យផងដែរ ។

បើតាមការបញ្ជាក់របស់បណ្ណារក្ស ក្រៅតែពីសិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រែកលៀប បណ្ណាល័យសតវត្សទី២១ ក៏ស្វាគមន៍ផងដែរចំពោះ មហាជនខាងក្រៅដែលចង់ចូលមកអានសៀវភៅ ឬចង់សិក្សាពីបណ្ណាល័យសតវត្សរ៍ទី២១។

យុវជន ហ៊ួ ម៉េងហុង អាយុ ១៦ឆ្នាំ តែងចំណាយពេលវេលាភាគច្រើនរបស់គេនៅក្នុងបណ្ណាល័យសតវត្សទី២១នេះ បានបង្ហាញចំណាប់អារម្មណ៍ថា រូបគេ គឺការរៀបចំបានល្អ ទាំងរបៀបទុកដាក់ និងបែងចែកសៀវភៅ ព្រមទាំងមានឧបករណ៍ស្រាវជ្រាវគ្រប់គ្រាន់ដូចជាកុំព្យូទ័រ អីុនធឺណេតជាដើម ។ បន្ថែមលើនេះអ្វីដែលពិសេសសម្រាប់ ម៉េងហុង គឺការរៀបចំទីតាំងសម្រាប់អានសៀវភៅមានលក្ខណៈបែបធម្មជាតិ ដោយមានបង់អង្គុយ មានសាឡុង មានដើមឈើ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយសម្រាប់ពេលចូលទៅអានសៀវភៅ ហើយគ្រូបណ្ណារក្សវិញក៏រួសរាយថែមទៀត។

សម្រាប់ការស្រាវជ្រាវក្តី ប៉ុន្តែសម្រាប់ ម៉េងហុង មិនទាន់ស្កប់ចិត្តឡើយ ដោយគេរំពឹងថា សាលានឹងបន្ថែមសៀវភៅដែលកំពុងពេញនិយមសម្រាប់យុវវ័យថែមទៀត។ ត្បិតបណ្ណាល័យ មួយនេះមានតម្កល់សៀវភៅរហូតដល់ទៅជាង៦ពាន់ក្បាល និងបំពាក់ដោយកុំព្យូទ័រ

មិនខុសគ្នាពី ម៉េងហុង ប៉ុន្មានដែរ កញ្ញា ទិត លីហ្សា បន្ថែមទៀត ដូចជាសៀវភៅទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសៀវភៅចំណេះដឹងទីផ្សារជាដើម ដើម្បីឲ្យសិស្សអាចបំបែកគំនិតរបស់ពួកគេ ។

យ៉ាងណាក៏េដាយ បើតាមលោក លោក ឈុំ សុភ័ក្រ នាយកវិទ្យាល័យព្រែកលៀប មានប្រសាសន៍បញ្ជាក់ថា លោកមាន គម្រោងអភិវឌ្ឍន៍បណ្ណាល័យ រចនាដោយ សតវត្សទី២១ នេះបន្ថែមទៀត ដោយបន្ថែមសៀវភៅថ្មីៗ ពិសេសពង្រីកបន្ថែម១បន្ទប់ទៀត ដោយបន្ទប់ថ្មីនេះ អាចនឹងរៀបទៅជាបន្ទប់អេឡិចត្រូនិកតែម្តង។ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៣ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ខេន​ ណេត Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៣ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ខេន ណេត ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៣ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ខេន​ ណេត ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ខេន​ ណេត និសិត្សផ្នែកស្ថាបត្យកម្មនៃវិទ្យាស្ថាន​ ស៊ីតិច មានបទពិសោធន៍រចនាក្រាហ្វិកជាង៣ឆ្នាំនៅក្នុងវិស័យនេះ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ខេន ណេត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....



លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា