អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង​ជំនាញគិលានុបដ្ឋាក ចំនួន ២៥កន្លែង សម្រាប់​ឆ្នាំសិក្សា​២០២៦-២០២៧។

Advertisement

កម្មវិធីសិក្សា​នេះ មានពីរភាសា ដោយ​កម្មវិធី​សិក្សា​ជាភាសាអង់គ្លេស មានរយៈពេល ៣ឆ្នាំ (សិក្សា​ជំនាញផ្ទាល់) និង កម្មវិធី​សិក្សា​ជាភាសាចិន មានរយៈពេល ៤ឆ្នាំ (សិក្សា​ភាសាចិន​រយៈពេល ១ឆ្នាំ រួមទាំង​សិក្សា​ជំនាញ​រយៈពេល ៣ឆ្នាំ)។

អត្ថប្រយោជន៍ដែល​និស្សិតទទួលបានពីអាហារូបករណ៍ ៖ ​ឥតគិតថ្លៃការសិក្សា (Free Tuition Fee) ​ឥតគិតថ្លៃការស្នាក់នៅ (Free Accommodation)។ រីឯចំណាយផ្សេងៗទៀតជាបន្ទុករបស់សាមីខ្លួន។

លក្ខខណ្ឌនៃការជ្រើសរើស ៖

-​បេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងមានសុខភាពល្អបរិបូរណ៍។
-​បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬមានសញ្ញាបត្រសមមូល។
-​សម្រាប់កម្មវិធីភាសាអង់គ្លេស៖ ត្រូវមានកម្រិតភាសាអង់គ្លេសសមស្របដែលអាចសិក្សាបាន។
-​សម្រាប់កម្មវិធីភាសាចិន៖ បើមាន HSK 4 អាចចូលរៀនជំនាញបានភ្លាមៗ ចំពោះអ្នកមិនទាន់មាន HSK ត្រូវសិក្សាត្រៀមភាសាចិនរយៈពេល ១ឆ្នាំសិន។
​- មិនត្រូវការ CSCA Score Report ឡើយ។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ

a) ទម្រង់បែបបទសុំពាក្យ៖ ពាក្យសុំចូលសិក្សាសម្រាប់និស្សិតអន្តរជាតិនៅប្រទេសចិន (Application Form for International Students in China) (សមាគម ផ្តល់គំរូ)។

b) លិខិតឆ្លងដែន៖ ច្បាប់ចម្លងស្កែន (Scanned copy) ទំព័រព័ត៌មានផ្ទាល់ខ្លួនរបស់លិខិតឆ្លងដែន។

c) សញ្ញាបត្របាក់ឌុប និងព្រឹត្តិបត្រពិន្ទុ ៣ឆ្នាំចុងក្រោយ ៖ សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ បកប្រែជា ភាសាអង់គ្លេស ។

d) លិខិតពិនិត្យសុខភាព៖ ទម្រង់លិខិតពិនិត្យសុខភាពសម្រាប់ជនបរទេស (Foreigner Physical Examination Form) ដែលមានសុពលភាពក្នុងរយៈពេល ៦ ខែចុងក្រោយ។

e) លិខិតបញ្ជាក់កិរិយាមាយាទ៖ លិខិតបញ្ជាក់ប្រវត្តិរូបស្អាតស្អំមិនធ្លាប់មានទោសកំហុស (Non-criminal record certificate) ដែលចេញឲ្យក្នុងរយៈពេល ៦ ខែចុងក្រោយ ជាភាសាអង់គ្លេស។

f) រូបថត៖ រូបថតឌីជីថល (Electronic photo) ទំហំ ២ អ៊ីញ ផ្ទៃខាងក្រោយពណ៌ស។

g) វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស៖ (សម្រាប់តែនិស្សិតកម្មវិធីជាភាសាអង់គ្លេស)
-ពិន្ទុ IELTS ចាប់ពី ៥.៥ ឡើងទៅ ឬ ពិន្ទុ TOEFL ចាប់ពី ៦០ ឡើងទៅ (បើមាន)។
-សម្គាល់៖ ចំពោះបេក្ខជនដែលមិនមានវិញ្ញាបនបត្រខាងលើ អាចជ្រើសរើសធ្វើការប្រឡង តេស្តសមត្ថភាពភាសាអង់គ្លេសផ្ទាល់ (On-campus English proficiency test) របស់សាលាបាន។

h) លិខិតធានាទំនុកបម្រុងហិរញ្ញវត្ថុ (Financial Support Commitment letter)៖ សម្រាប់ការចំណាយ ផ្ទាល់ខ្លួន និងការរស់នៅដំបូង (សមាគម ផ្តល់គំរូ)។

i) លិខិតសន្យាទទួលខុសត្រូវលើសុវត្ថិភាព (Commitment for Safety Responsibility)លិខិតសន្យា សម្រាប់និស្សិតអន្តរជាតិក្នុងការគោរពតាមបទបញ្ជារបស់មហាវិទ្យាល័យ និងច្បាប់នៃសាធារណ រដ្ឋប្រជាមានិតចិន នៅពេលចូលរៀន (សមាគម ផ្តល់គំរូ)។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើឯកសារក្នុងទម្រង់ជា PDF តាមរយៈតេឡេក្រាម (ACSC Telegram: 099 985 987) របស់សមាគម ឬទំនាក់ទំនងការិយាល័យ ACSC ផ្ទាល់នៅ ជាន់ទី៣ បន្ទប់០០៤/០០៥/០០៦ អគារសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា។

ឈប់ទទួលពាក្យ ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា