អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​ ​នឹង​ផ្តល់​អាហារូបករណ៍​ចំនួន​ ​២៥០​កន្លែង​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ​។

Advertisement

​ជំនាញ​សិក្សា​ដែល​ត្រូវ​ផ្តល់​ជូន​នេះ​រួមមាន​ ​៖ ​សេវាកម្ម​ដំឡើង​ និង​ផ្គុំ​ផលិតផល​អេឡិចត្រូនិក ​(​១០០​កន្លែង​),​ ​ដំឡើង​ និង​ថែទាំ​ជណ្តើរ​យន្ត ​(​៥០​កន្លែង​),​ ​ដំឡើង​ និង​ថែទាំ​បរិក្ខា​ត្រជាក់ ​(​១០០​កន្លែង​)​។​

​ការ​សិក្សា​មាន​រយៈពេល​ ​២​ឆ្នាំ​ ក្នុង​កម្រិត​សញ្ញាបត្រ​ជាន់​ខ្ពស់​បច្ចេកទេស ​ដោយ​មាន​ការ​អនុវត្ត​ជាក់ស្តែង​ ​និង​ចុះ​ហាត់​ការ​ផ្ទាល់​។​

​លក្ខខណ្ឌ​ ​នៃ​ការ​ចូលរៀន​ ​៖ ​ជាប់ ​ឬ​ធ្លាក់​បាក់ឌុប ​ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ​។​

​អត្ថប្រយោជន៍​ដែល​ទទួលបាន​ពី​អាហារូបករណ៍​នេះ​ ​រួមមាន​ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ​៦០​ដុល្លារ​ក្នុង​មួយ​ខែ ​(​រយៈពេល​៣​ខែ​ពេល​ចុះ​ហាត់ការ​នៅ​ក្រុមហ៊ុន​ផ្ទាល់​) ​ផ្តល់​អាទិភាព​ចំពោះ​សិស្ស​ស្រី​ ​និង​ជនជាតិ​ដើម​ភាគ​តិច​។

​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​ ​សិស្ស​អាចនឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ ​Sunsimexco​,​ ​K​-​Shop​, ​LG​, ​Samsung​ ​Schindler​, ​Otis​, ​Mitsubishi​ ​Elevator​, ​Kone​, ​Hyundai​ ​Elevator​, ​AEON​, ​Chip​ ​Mong​ ​Group​, ​Comin​ ​Khmere​, ​Carrier​, ​Daikin​, ​Panasonic​, ​Gree​ ​Cambodia​ ​ឬ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ការ​ចុះឈ្មោះ​ ​សូម​ទំនាក់ទំនង​ទៅកាន់​វិទ្យាស្ថាន​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​បី ​សង្កាត់​រកា​ក្នុង​ ក្រុង​ដូន​កែវ ​ខេត្ត​តាកែវ ​ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ ​015​ ​857518​ ​។​ ទទួល​ពាក្យ​ចូលរៀន​ចាប់ពី​ពេលនេះ​តទៅ​ រហូតដល់​ថ្ងៃទី​៣១​ ​ខែធ្នូ ​ឆ្នាំ​២០២៦​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា