អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង ដើម្បីទទួលបានអាហារូបករណ៍តាមកម្មវិធី Competency Based ក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន ៥៧០កន្លែង និងបរិញ្ញាបត្ររងចំនួន ១៩៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

បណ្តាគ្រឹះស្ថានសិក្សាដែលផ្ដល់អាហារូបករណ៍

សិស្ស-និស្សិតអាចជ្រើសរើសចូលរៀននៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានជំនាញទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត៖

  1. វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (រាជធានីភ្នំពេញ) ចំនួន ៣០ កន្លែង
  2. វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (ខេត្តកំពង់ធំ) ចំនួន ៣០០ កន្លែង
  3. សាកលវិទ្យាល័យជាតិមានជ័យ (ខេត្តបន្ទាយមានជ័យ) ចំនួន ១០០ កន្លែង
  4. វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ) ចំនួន ១០០ កន្លែង
  5. សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ (ខេត្តត្បូងឃ្មុំ) ចំនួន ៥០ កន្លែង
  6. សាកលវិទ្យាល័យស្វាយរៀង (ខេត្តស្វាយរៀង) ចំនួន ៣០ កន្លែង
  7. សាកលវិទ្យាល័យជាតិបាត់ដំបង (ខេត្តបាត់ដំបង) ចំនួន ១៥ កន្លែង
  8. សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ (ខេត្តព្រៃវែង) ចំនួន ៥០ កន្លែង
  9. សាកលវិទ្យាល័យភូមិន្ទកសិកម្ម (រាជធានីភ្នំពេញ) ចំនួន ៧០ កន្លែង (អាហារូបករណ៍ ៥០% សម្រាប់រយៈពេល ៤ឆ្នាំ)
  10. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា – តិចណូ (រាជធានីភ្នំពេញ) ចំនួន ១ ០៥០ កន្លែង
  11. វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម – ITI (រាជធានីភ្នំពេញ) ចំនួន ១០០ កន្លែង
  12. វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ – NPIA (ខេត្តសៀមរាប) ចំនួន ៤៥ កន្លែង
  13. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (ខេត្តតាកែវ) ចំនួន ៣០ កន្លែង
  14. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (ខេត្តសៀមរាប) ចំនួន ៧០ កន្លែង
  15. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (ខេត្តបាត់ដំបង) ចំនួន ៥០ កន្លែង
  16. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (ខេត្តស្វាយរៀង) ចំនួន ១០ កន្លែង
  17. វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត (ខេត្តកំពត) ចំនួន ៣០ កន្លែង
  18. វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ – PPI (រាជធានីភ្នំពេញ) ចំនួន ២០ កន្លែង
  19. វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម (ខេត្តកំពង់ចាម) ចំនួន ៨០ កន្លែង
  20. វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង – BIT (ខេត្តបាត់ដំបង) ចំនួន ១០០ កន្លែង
  21. វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស – NTTI (រាជធានីភ្នំពេញ) ចំនួន ១០០ កន្លែង
  22. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា – NPIC (រាជធានីភ្នំពេញ) ចំនួន ១០ កន្លែង
  23. វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ – NIEI (រាជធានីភ្នំពេញ) ចំនួន ៦០ កន្លែង

លក្ខខណ្ឌ និងការជ្រើសរើស

ជាសិស្សផ្នែកអប់រំបច្ចេកទេសដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ដោយមិនកំណត់ឆ្នាំប្រឡងជាប់ឡើយ។

បេក្ខជនម្នាក់ៗមានសិទ្ធិស្នើសុំចុះឈ្មោះបាន ០១ ជំនាញ និងអាចជ្រើសរើសគ្រឹះស្ថានសិក្សាបាន តែមួយគត់។

ការវាយតម្លៃជ្រើសរើសត្រូវបានកំណត់ដោយឡែកតាមគ្រឹះស្ថាននីមួយៗ ដោយផ្អែកលើនិទ្ទេសរួម និទ្ទេសតាមមុខវិជ្ជា និងនិទ្ទេសមុខជំនាញដែលពាក់ព័ន្ធ។

សំណុំឯកសារតម្រូវ

បេក្ខជនត្រូវរៀបចំសំណុំឯកសារដាក់ពាក្យរួមមាន៖
-ប្រវត្តិរូបសង្ខេប (០១ ច្បាប់)
-កិច្ចសន្យា (០១ ច្បាប់)
-ពាក្យសុំអាហារូបករណ៍ (០១ ច្បាប់)
-បង្កាន់ដៃទទួលពាក្យមានបិទរូបថតថ្មី ទំហំ 4cm x 6cm (០១ ច្បាប់)
-សាលាកបត្រឯកត្តជន សម្រាប់បេក្ខជនដែលធ្វើការប្រឡង (០១ ច្បាប់)
-លិខិតបញ្ជាក់ពីអាជ្ញាធរ (០១ ច្បាប់) ចំពោះសិស្សក្រីក្រ

ទីកន្លែងទទួលពាក្យ និងការប្រកាសលទ្ធផល

បេក្ខជនត្រូវដាក់ពាក្យស្នើសុំនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា ឬគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសដែលខ្លួនបានជ្រើសរើស។ កាលបរិច្ឆេទឈប់ទទួលពាក្យនឹងត្រូវជូនដំណឹងនៅពេលក្រោយ។

បញ្ជីឈ្មោះបេក្ខជនជាប់ជម្រើសនឹងត្រូវបិទផ្សាយនៅតាមគ្រឹះស្ថានដែលសាមីខ្លួនបានជ្រើសរើស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសសាមីរបស់បេក្ខជន។

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងជាមួយគ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ ឬគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលបេក្ខជនបានដាក់ពាក្យ​សុំអាហារូបករណ៍ ឬ​មក​នាយកដ្ឋានតម្រង់ទិស​វិជ្ជាជីវៈ នៅរាល់ម៉ោងធ្វើការ ឬតាមរយៈទូរស័ព្ទ ០៩២ ៥៤៤ ៥៥៤៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា