រដ្ឋមន្រ្តីអប់រំ ៖ គ្រូបង្រៀនសតវត្សទី២១ ចាំបាច់ត្រូវមានសមត្ថភាពសំខាន់ ៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ ៖ គ្រូបង្រៀនសតវត្សទី២១ ចាំបាច់ត្រូវមានសមត្ថភាពសំខាន់ ៣

រដ្ឋមន្រ្តីអប់រំ ៖ គ្រូបង្រៀនសតវត្សទី២១ ចាំបាច់ត្រូវមានសមត្ថភាពសំខាន់ ៣

គ្រូបង្រៀនសតវត្សទី២១ ចាំបាច់ត្រូវមានសមត្ថភាពសំខាន់ៗចំនួន ៣ គឺ ចំណេះដឹង ចិត្តគរុកោសល្យ និងបច្ចេកវិទ្យា។ នេះគឺជាការគូសបញ្ជាក់របស់ឧត្ដម​បណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យ លើកឡើងថា នៅក្នុងសតវត្សទី២១ គ្រូបង្រៀនត្រូវមានចំណេះដឹងច្បាស់លាស់លើមុខវិជ្ជាដែលបង្រៀន ចេះជ្រើសរើសវិធីសាស្ត្របង្រៀនឱ្យសិស្សយល់ និងចេះអនុវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាលទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការរៀនសូត្រ។

ឯកឧត្តមរដ្ឋមន្ត្រីអប់រំ បានសង្កត់ធ្ងន់ថា ជារួម នៅក្នុងយុគសម័យ AI យើងត្រូវដឹងថា AI វាធ្វើឱ្យប៉ះពាល់គ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអប់រំ AI អាចជួយឱ្យយើងរៀនបានឆាប់រហ័ស ទទួលចំណេះដឹងបានលឿន ប៉ុន្តែ AI ក៏អាចបង្កើតទៅជាបញ្ហាប្រឈមផ្សេងៗផងដែរ។

ក្នុងន័យនេះ បើតាម​ប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, សីលធម៌ វិជ្ជាជីវៈ គឺសំខាន់ ដោយមានន័យថា គ្រូបង្រៀនត្រូវធ្វើដូចម្តេចដើម្បីបង្រៀនសិស្សឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាមួយនេះ ប៉ុន្តែទប់ស្តាត់មិនឱ្យពួកគេពឹងផ្អែកទាំងស្រុងទៅលើ AI ឡើយ។

សម្រាប់ឯកឧត្តមរដ្ឋមន្រ្តី គ្រូបង្រៀនសតវត្សទី២១ មិនគួរត្រឹមតែជាអ្នកផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគ្រូបង្រៀនត្រូវក្លាយជាអ្នកច្នៃប្រឌិត ណែនាំ អ្នកជំរុញលើកទឹកចិត្ត អ្នកបំភ្លឺ និងអ្នកជំរុញការផ្លាស់ប្តូរ, គ្រូបង្រៀនត្រូវបង្កើតបរិយាកាសដែលសិស្សអាចសួរសំណួរ ស្វែងរកចម្លើយ ពិភាក្សា សហការ ស្រាវជ្រាវ សាកល្បង និងរៀនសូត្រពីបទពិសោធន៍របស់ខ្លួនផងដែរ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា