ឆ្នាំនេះ និស្សិតកម្ពុជា ៣២នាក់ ជាប់អាហារូបករណ៍ MEXT ទៅបន្តការសិក្សានៅប្រទេសជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំនេះ និស្សិតកម្ពុជា ៣២នាក់ ជាប់អាហារូបករណ៍ MEXT ទៅបន្តការសិក្សានៅប្រទេសជប៉ុន

ឆ្នាំនេះ និស្សិតកម្ពុជា ៣២នាក់ ជាប់អាហារូបករណ៍ MEXT ទៅបន្តការសិក្សានៅប្រទេសជប៉ុន

នៅក្នុងឆ្នាំ២០២៦នេះ មាននិស្សិតកម្ពុជាសរុបចំនួន ៣២នាក់ បានជាប់ជ័យលាភីអាហារូបករណ៍របស់ក្រសួងអប់រំជប៉ុន (MEXT) ដើម្បីទៅបន្ត​ការ​សិក្សា​នៅតាមគ្រឹះស្ថានឧត្តមសិក្សានានារបស់ប្រទេសជប៉ុន។

Advertisement

អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (MEXT) មាន៤ប្រភេទដូចជា អាហារូបករណ៍ស្រាវជ្រាវ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អាហារូបករណ៍ថ្នាក់បច្ចេកវិទ្យា និងអាហារូបករណ៍ថ្នាក់បណ្តុះបណ្តាលឯកទេស។

ក្នុងពិធីជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍ កាលពីថ្ងៃអង្គារ (២៤ ខែមីនា) ឯកឧត្តម អ៊ូអិណុ អាតស៊ឹស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា និស្សិតជ័យលាភីអាហារូបករណ៍ទាំង៣២រូបរបស់កម្ពុជា គឺបានឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងជាបន្តបន្ទាប់យ៉ាងស្វាហាប់។

ឯកឧត្តម អ៊ូអិណុ អាតស៊ឹស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា

ឯកឧត្តម អ៊ូអិណុ អាតស៊ឹស៊ី បន្ថែមថា ការចំណាយពេលវេលាបង្កើតមិត្តភក្តិថ្មី និងការចូលរួមក្នុងសកម្មភាពសិក្សានៅប្រទេសជប៉ុន នឹងក្លាយជាបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់ពួកគេ។ ឯកឧត្តមសង្ឃឹមថា និស្សិតកម្ពុជានឹងប្រើប្រាស់ចំណេះដឹងដែលបានរៀននៅប្រទេសជប៉ុន ជាផលប្រយោជន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍក្នុងវិស័យរៀងៗខ្លួននៅកម្ពុជា និងបន្តពង្រឹងមិត្តភាពដ៏ថ្លៃថ្លារវាងប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា កម្មវិធីផ្ដល់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ជូនដល់និស្សិតកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយកម្ពុជាបានបញ្ជូនធនធានមនុស្សចេញទៅសិក្សានៅប្រទេសជប៉ុន តាមរយៈការប្រឡងប្រជែងយ៉ាងស្វាហាប់រហូតទទួលបានលទ្ធផលល្អ និងទទួលយកពីសាកលវិទ្យាល័យនីមួយៗរបស់ជប៉ុន ខណៈសាកលវិទ្យាល័យទាំងនោះ គឺមានភាពខ្លាំងរៀងៗខ្លួន។

និស្សិតកម្ពុជា៣២នាក់ ជាប់ជ័យលាភីអាហារូបករណ៍របស់ក្រសួងអប់រំជប៉ុន (MEXT) ឆ្នាំ២០២៦

ឯកឧត្តមបណ្ឌិត ជួន ជីវិន បញ្ជាក់ថា មានអតីតនិស្សិតកម្ពុជាជាច្រើនរូបដែលវិលត្រឡប់មកកម្ពុជា បានចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល តាមរយៈការនាំយកចំណេះដឹង ជំនាញ និងបទពិសោធដែលបានសិក្សានៅជប៉ុនមកសាបព្រោះទាំងក្នុងវិស័យឯកជន និងមន្រ្តីរាជការ។ ជាពិសេស អតីតនិស្សិតកម្ពុជាដែលបានសិក្សានៅប្រទេសជប៉ុនមួយចំនួន ក៏បានក្លាយជាមគ្គុទេសទាញក្រុមហ៊ុនជប៉ុនជាច្រើនមកបណ្ដាក់ទុននៅកម្ពុជា។

រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ មកដល់ពេលនេះ យុវជនកម្ពុជាជាង ១៦០០នាក់ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា