ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍​ ​៤០​កន្លែង​ ​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​រូម៉ានី ​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

Advertisement

​អាហារូបករណ៍​ទាំង​ ​៤០​ កន្លែង​ ​ដែល​ ​ARICE​ ​នឹង​ផ្ដល់​ឱ្យ​ ​មាន​ថ្នាក់​បរិញ្ញាបត្រ ​(​Bachelor​’​s​ ​Degree​)​, ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​(​Master​’​s​ ​Degree​)​, ​ថ្នាក់​បណ្ឌិត​ ​(​PhD​ ​Degree​) ​,​កម្មវិធី​ក្រោយ​បរិញ្ញាបត្រ​/​Residency​ ​ផ្នែក​វេជ្ជសាស្ត្រ​បន្ទាន់​ ​(​Emergency​ ​Medicine​) ​និង​ជំងឺ​បេះដូង​ ​(​Cardiology​)​។​

​ហេតុ​អ្វី​និស្សិត​គួរ​ជ្រើសរើស​សិក្សា​នៅ​រូម៉ានី​?​

  • ​ការ​អប់រំ​មាន​គុណភាព​តាម​ស្តង់ដារ​អឺរ៉ុប​
  • ​មាន​ជម្រើស​មុខវិជ្ជា​ច្រើន​ក្នុង​វិស័យ​ផ្សេង​ៗ​
    •​ បរិយាកាស​មាន​សុវត្ថិភាព​ ស្វាគមន៍​ និង​សមស្រប​សម្រាប់​និស្សិត​
  • ​អាច​ស្វែងយល់​ពី​ប្រទេស​ស្រស់​ស្អាត​ដែល​មាន​វប្បធម៌​ ​និង​ប្រវត្តិសាស្ត្រ​សម្បូរ​បែប​នៅ​ទ្វីប​អឺរ៉ុប​

​បេក្ខជន​ទាំង​ពីរ​ភេទ​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ដាក់ពាក្យ​ ​សូម​រួសរាន់​ដាក់ពាក្យ​ចាប់ពី​ថ្ងៃទី​១១​ ​ខែ​ឧសភា ​ឆ្នាំ​ ​២០២៦​ ​នេះ​តទៅ​ រហូតដល់​ថ្ងៃទី​១២​ ​ខែ​មិថុនា ​ឆ្នាំ​ ​២០២៦​ ​វេលា​ម៉ោង​ ​២:០០​ រសៀល ​(​ម៉ោង​ប្រទេស​រូម៉ានី​) ​តាមរយៈ​អ៊ីមែល​ ​burse​2026​@​arice​.​gov​.​ro​។​

​សម្រាប់​ការ​ដាក់ពាក្យ​នេះ​ ​បេក្ខជន​ត្រូវ​ផ្ញើ​ឯកសារ​ជា​ទម្រង់​ ​PDF​ ​តែ​ប៉ុណ្ណោះ​ តាម​អ៊ីមែល​ខាងលើ​ ​ចំណែក​ឯកសារ​ដើម​នឹង​ត្រូវ​បង្ហាញ​នៅ​ស្ថាប័ន​អប់រំ​ដែល​ពាក់ព័ន្ធ​ ​សម្រាប់​តែ​បេក្ខជន​ដែល​ជាប់​ជម្រើស​ប៉ុណ្ណោះ​។​

​គណៈកម្មការ​ជ្រើសរើស​របស់​ ​ARICE​ ​នឹង​ធ្វើ​ការ​ពិនិត្យ​ ​និង​វាយតម្លៃ​លើ​ឯកសារ​ដាក់ស្នើ ​ហើយ​លទ្ធផល​ជម្រើស​ដំណាក់កាល​ដំបូង​ ​នឹង​ត្រូវ​ប្រកាស​មុន​ថ្ងៃទី​១៥​ ​ខែ​កញ្ញា​ ​ឆ្នាំ​ ​២០២៦​ ​នៅលើ​គេហទំព័រ​ ​https​:​/​/​arice​.​gov​.​ro​/​1​/​burse​-​2026​/​។​

​ដោយឡែក​ ការ​សម្រេច​ចុងក្រោយ​ក្នុង​ការ​ផ្ដល់​អាហារូបករណ៍​ ​នឹង​ធ្វើឡើង​ ​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​ ​និង​នីតិវិធី​ផ្លូវការ​របស់​ក្រសួង​។

​លទ្ធផល​ចុងក្រោយ​នឹង​ត្រូវ​ប្រកាស​លើ​គេហទំព័រ​ ​ARICE​ ​និង​ជូន​ដំណឹង​តាម​អ៊ីមែល​ទៅកាន់​បេក្ខជន​ដែល​ជាប់​ជម្រើស​។ ​សម្រាប់​ព័ត៌មាន​លម្អិត​ និង​នីតិវិធី​ដាក់ពាក្យ​ ​សូម​ចូល​ទៅកាន់​៖​ ​https​:​/​/​arice​.​gov​.​ro​/​1​/​burse​-​2026​/ ​៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា