អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សា​នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សា​នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សា​នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ដែល​ចង់បន្តការ​សិក្សានៅប្រទេស​វៀតណាម, ក្នុង​ឆ្នាំសិក្សា ២០២៦-២០២៧នេះ សាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម នឹង​ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់​និស្សិត​កម្ពុជា សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ។

យោងតាម​សេចក្តីជូនដំណឹង​របស់ក្រសួងអប់រំ អាហារូបករណ៍នេះ​ត្រូវ​បានចែកចេញជាពីរ គឺអាហារូបករណ៍ពេញលេញ (១០០%) ចំនួន ២០កន្លែង និង អាហារូបករណ៍មិនពេញលេញ (៧៥%) ចំនួន ២០កន្លែង។

ជំនាញសំខាន់ៗនៅ Ton Duc Thang University រួមមាន ៖ ការគ្រប់គ្រងពាណិជ្ជកម្ម, ហិរញ្ញវត្ថុ-ធនាគារ, គណនេយ្យអន្តរជាតិ, វិស្វកម្មស្វ័យប្រវត្តិកម្ម, វិស្វកម្មកម្មវិធី, វិទ្យាសាស្រ្តកុំព្យូទ័រ, វិស្វកម្មសំណង់ស៊ីវិល, វិទ្យាសាស្រ្តសង្គម និង​មនុស្សសាស្រ្ត, ជីវបច្ចេកវិទ្យា, វិស្វកម្មគីមី, គណិតវិទ្យាអនុវត្ត, ស្ថិតិ, ឱសថស្ថាន, គ្រប់គ្រងទីផ្សារ។ល។

ការសិក្សាជាទូទៅ​មានរយៈពេល៤ឆ្នាំ ហើយជំនាញឱសថស្ថាន មានរយៈពេល៥ឆ្នាំ។ សម្រាប់និស្សិតបរទេស នឹង​ត្រូវសិក្សា​ភាសាវៀតណាមបន្ថែមមួយឆ្នាំ។

ឯកសារដាក់ពាក្យសម្រាប់បេក្ខជនមកពីប្រទេសកម្ពុជា ៖ ពាក្យ​សុំចុះឈ្មោះចូលរៀន, សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ (បកប្រែជាភាសាវៀតណាម ឬអង់គ្លេស បន្ទាប់មក​ត្រូវមានការ​បញ្ជាក់ដោយ​ក្រសួងអប់រំ ស្ថានទូតវៀតណាម), ព្រឹត្តិបត្រពិន្ទុ មធ្យមសិក្សា (ចាំបាច់ត្រូវបកប្រែជាភាសាវៀតណាម ឬអង់គ្លេស បន្ទាប់​មក​ការបកប្រែ​ត្រូវ​តែមានការ​បញ្ជាក់ដោយ​ក្រសួងអប់រំ ស្ថានអគ្គកុងស៊ុលវៀតណាម ឬស្ថានទូតវៀតណាម), ប័ណ្ណពិនិត្យសុខភាព (ភាសាអង់គ្លេស ឬវៀតណាម), លិខិតឆ្លងដែន (ច្បាប់ចម្លង​ដែលមានការ​បញ្ជាក់)។ បេក្ខជនត្រូវផ្ញើច្បាប់ចម្លងឯកសារខាងលើនេះ ទៅកាន់អ៊ីមែល (ឯកសារ PDF) ៖ [email protected] ។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌកំណត់ផ្សេងៗ នៃកម្មវិធីអាហារូបករណ៍ សូមបេក្ខជន​ទំនាក់ទំនងផ្ទាល់ជាមួយ Research and Training Institute (INCRETI) at Ton Duc Thang University តាមរយៈអ៊ីមែល [email protected]៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា