ប្រតិភូ​អប់រំ​កម្ពុជា​ ​៤៤​រូប ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​AI​ ​និង​ ​STEM​ ​នៅ​សាកលវិទ្យាល័យ​ជាតិ​គរុកោសល្យ ​ឈាន​ណាន ​ប្រទេស​ចិន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រតិភូ​អប់រំ​កម្ពុជា​ ​៤៤​រូប ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​AI​ ​និង​ ​STEM​ ​នៅ​សាកលវិទ្យាល័យ​ជាតិ​គរុកោសល្យ ​ឈាន​ណាន ​ប្រទេស​ចិន​

ប្រតិភូ​អប់រំ​កម្ពុជា​ ​៤៤​រូប ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​AI​ ​និង​ ​STEM​ ​នៅ​សាកលវិទ្យាល័យ​ជាតិ​គរុកោសល្យ ​ឈាន​ណាន ​ប្រទេស​ចិន​

​គណៈប្រតិភូ​អប់រំ​កម្ពុជា​ចំនួន​ ​៤៤​រូប​ មកពី​ ​១៣​ ​ស្ថាប័ន​អប់រំ ​ដឹកនាំ​ដោយ​សមាគម​សហប្រតិបត្តិការ​ដើម្បី​ជំរុញ​ការ​អប់រំ​កម្ពុជា​-​ចិន ​(​CACE​) ​កំពុង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ ​និង​សិក្ខាសាលា​ស្តីពី​ ​”​ការ​លើកកម្ពស់​សមត្ថភាព​ ​AI​ ​និង​ការ​អនុវត្ត​ជាក់ស្តែង​នៃ​ការ​អប់រំ​ ​STEM​ ​សម្រាប់​កម្រិត​បឋមសិក្សា​ ​និង​មធ្យមសិក្សា​”​ ​ដែល​រៀបចំឡើង​នៅ​សាកលវិទ្យាល័យ​ជាតិ​គរុកោសល្យ ​ឈាន​ណាន ​ខេត្ត​គួយ​ចូវ​ ​ប្រទេស​ចិន​។​

Advertisement

​លោក​បណ្ឌិត​ សរ ​រិទ្ធី​ ​ប្រធាន​សមាគម​ ​CACE​ ​បាន​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ថា​ ​សិក្ខាសាលា​ស្តីពី​ ​ការ​លើកកម្ពស់​សមត្ថភាព​ ​AI​ ​និង​ការ​អនុវត្ត​ជាក់ស្តែង​នៃ​ការ​អប់រំ​ ​STEM​ ​ក្នុង​កម្រិត​បឋម ​និង​មធ្យមសិក្សា​ ​គឺជា​សភាវ​សញ្ញា​នៃ​មិត្តភាព​ដ៏​រឹងមាំ​ ​និង​ជា​ការ​រួមចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​សម្រាប់​កម្ពុជា​។ ​លោក​បណ្ឌិត​បន្ត​ថា​ ​មុខវិជ្ជា​គណិតវិទ្យា​ ​និង​ការ​អប់រំ​ ​STEM​ ​គឺជា​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ វិទ្យាសាស្រ្ត​ ​និង​បច្ចេកវិទ្យា ​នៅក្នុង​យុគសម័យ​ឌីជីថល​, ​ដូច្នេះ​ ​ការ​បណ្តុះបណ្តាល​ ​និង​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​ ​គឺជា​គន្លឹះ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ ​ព្រោះថា​ ​ក្រោយពេល​ដែល​លោកគ្រូ​ ​អ្នកគ្រូ ​បាន​ទទួល​នូវ​វិធីសាស្រ្ត​បង្រៀន​ថ្មី​ៗ​ ​ទំនើប​ៗ ​និង​មាន​ប្រសិទ្ធភាព​ ​ចំណេះដឹង​ទាំងនេះ​ ​នឹង​ត្រូវ​នាំយក​ទៅ​ឆ្លុះបញ្ចាំង​ ​និង​បណ្តុះបណ្តាល​បន្ត​ដល់​សិស្សានុសិស្ស​រាប់​ពាន់​ ​រាប់​ម៉ឺន​នាក់​នៅ​កម្ពុជា​។​

​វគ្គ​បណ្តុះបណ្តាល​ ​និង​សិក្ខាសាលា​ស្តីពី​ការ​លើកកម្ពស់​សមត្ថភាព​ ​AI​ ​និង​ការ​អនុវត្ត​ជាក់ស្តែង​នៃ​អប់រំ​ ​STEM​ ​ក្នុង​កម្រិត​បឋម ​និង​មធ្យមសិក្សា​ ​មាន​រយៈពេល​ ​៨​ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី​២៩​ កក្កដា ​ដល់​ ​ថ្ងៃទី​៦​ ​សីហា ​ដោយ​ប្រតិភូ​អប់រំ​កម្ពុជា​នឹង​ទទួលបាន​ការ​ចែករំលែក​ចំណេះដឹង​ បទពិសោធន៍​ ​បច្ចេកវិទ្យា​អប់រំ​ថ្មី​ៗ​ ​ពី​អ្នកជំនាញ​ជាន់​ខ្ពស់​ នៃ​សាកលវិទ្យាល័យ​ជាតិ​គរុកោសល្យ​ឈាន​ណាន​។​

​លោក​បណ្ឌិត​ សរ ​រិទ្ធី​ ​សង្កត់ធ្ងន់​ថា​ ​កម្មវិធី​នេះ​មិន​មែន​គ្រាន់តែ​ជា​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​រវាង​គ្នា​នឹង​គ្នា​នោះ​ទេ​ ​ប៉ុន្តែ​ជា​ ​”​ការ​កសាង​គ្រឹះ​នៃ​អនាគត​” ​សម្រាប់​វិស័យ​អប់រំ​ផ្នែក​គណិតវិទ្យា​ ​និង​វិទ្យាសាស្រ្ត​នៅ​កម្ពុជា​ឱ្យ​ឆ្លើយតប​ទៅនឹង​ស្តង់ដារ​តំបន់​ ​និង​អន្តរជាតិ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ប្រធាន​សមាគម​ ​CACE​ ​ក៏​បាន​ស្នើ​ទៅកាន់​សាកលវិទ្យាល័យ​ជាតិ​គរុកោសល្យ​ឈាន​ណាន ​ក៏​ដូចជា​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ តាមរយៈ​ ការ​បន្ត​ផ្តល់​ឱកាស​អាហារូបករណ៍​ ​និង​កម្មវិធី​សិក្ខាសាលា​រយៈពេល​ខ្លី​-​វែង​ ​ដល់​លោកគ្រូ​ ​អ្នកគ្រូ​ ​និង​សិស្ស​និស្សិត​កម្ពុជា​បន្ថែម​ទៀត​ ​លើ​មុខវិជ្ជា​ ​STEM​ ​គណិតវិទ្យា​ ​បច្ចេកវិទ្យា​ ​និង​វិទ្យាសាស្រ្ត​, ​សម្របសម្រួល​បង្កើត​កិច្ចសហប្រតិបត្តិការ​ផ្ទាល់​ រវាង​គ្រឹះស្ថាន​អប់រំ​នៅ​កម្ពុជា​ ​និង​សាលារៀន​ ​ឬ​ដេប៉ាតឺ​ម៉ង់​នៃ​សាកលវិទ្យាល័យ​ឈាន​ណាន ​ដើម្បី​ផ្លាស់ប្តូរ​គ្រូបង្រៀន​ ​និង​សិស្ស​ទៅ​វិញទៅមក​នា​ពេល​អនាគត​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា