អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត. | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ក្រោមបុព្វហេតុនៃការអភិវឌ្ឍធនធានមនុស្ស និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់ អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

Advertisement

ប្រភេទអាហារូបករណ៍
អាហារូបករណ៍ពេញ ៖ ផ្តល់ជូន ថ្លៃសិក្សា កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ
អាហារូបករណ៍ដោយផ្នែក ៖ ផ្តល់ជូន ថ្លៃសិក្សា និងកន្លែងស្នាក់នៅ

កម្រិតសិក្សា និងភាសាសិក្សា
ថ្នាក់បរិញ្ញាបត្រ ៖ សិក្សាជា ភាសាចិន
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៖ សិក្សាជា ភាសាចិនឬអង់គ្លេស

ជំនាញសិក្សានៅក្នុងវិស័យដូចជា វិទ្យាសាស្ត្រ វិស្វកម្ម ស្ថាបត្យកម្ម ឱសថសាស្ត្រ អប់រំ ច្បាប់ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងគ្រប់គ្រង។

បញ្ជាក់៖ ចំណាយសំបុត្រយន្តហោះ និងចំណាយផ្សេងៗជាបន្ទុករបស់សាមីខ្លួន។

លក្ខខណ្ឌនៃការស្នើសុំចុះឈ្មោះ

ក-ថ្នាក់បរិញ្ញាបត្រ ៖ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ សុខភាពល្អ និងសតិបញ្ញាល្អ
អាយុក្រោម ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ, មានលទ្ធផលពិន្ទុតេស្ត China Scholastic Competency Assessment (CSCA) (រៀបចំជា Fie.PDF),​​ មានចំណេះដឹងភាសាអង់គ្លេសល្អ (ប្រហាក់ប្រហែលកម្រិត IELTS 5.5 ឡើងទៅ) ឬភាសាចិន (ប្រហាក់ប្រហែលកម្រិត HSK3 ឡើងទៅ), ជ្រើសរើសជំនាញសិក្សាយ៉ាងច្រើន ចំនួន ៣(បី) ជំនាញ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសមមូល (រៀបចំជា File.PDF), ព្រឹត្តិបត្រពិន្ទុ ថ្នាក់ទី១០ ទី១១ និងទី១២ (រៀបចំជា File.PDF), សំណេរស្តីពីផែនការសម្រេចចិត្តទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ជាភាសាចិន ឬ អង់គ្លេស ដោយប្រើពុម្ពអក្សរ 宋体/Times New Roman ទំហំ១២pt យ៉ាងច្រើន២ទំព័រ (រៀបចំជា File.PDF)។

ខ-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៖ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ សុខភាពល្អ និងសតិបញ្ញាល្អ
អាយុក្រោម ៣៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ, មានចំណេះដឹងភាសាអង់គ្លេសល្អ (ប្រហាក់ប្រហែលកម្រិត IELTS 6.0 ឡើងទៅ) ឬភាសាចិន (ប្រហាក់ប្រហែលកម្រិត HSK5 ឡើងទៅ), ជ្រើសរើសជំនាញសិក្សាយ៉ាងច្រើន ចំនួន ៣(បី) ជំនាញ, សញ្ញាបត្របរិញ្ញាបត្រ ឬសមមូល (រៀបចំជា File.PDF), ព្រឹត្តិបត្រពិន្ទុទាំងបួនឆ្នាំសិក្សានៃថ្នាក់បរិញ្ញាបត្រ (រៀបចំជា File.PDF), Writing Research Proposal ជាភាសាអង់គ្លេស ឬភាសាចិន (រៀបចំជា File.PDF)។

បញ្ជាក់៖ បេក្ខជនដែលស្នើសុំថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ករណីមានឯកសារបញ្ជាក់សមត្ថភាព ភាសាអង់គ្លេស IELTS ឬភាសាចិន HSK សូមភ្ជាប់មកជាមួយ (រៀបចំជា File PDF)។

ទីតាំង និងកាលបរិច្ឆេទស្នើសុំចុះឈ្មោះ

បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍ ត្រូវមកបំពេញបែបបទតាមរយៈតំណចុះឈ្មោះ៖ https://reg.amt.live ។ ការចុះឈ្មោះបេក្ខជន ត្រូវភ្ជាប់ មកជាមួយនូវឯកសារដែលបានបញ្ជាក់ក្នុងលក្ខខណ្ឌនៃការស្នើសុំចុះឈ្មោះជាបេក្ខជនដោយប្រើប្រាស់ ជាមួយកុំព្យូទ័រ ឬទូរសព្ទឆ្លាតវៃ។ ករណីមានចម្ងល់ពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំអាហារូបករណ៍តាម តំណភ្ជាប់នេះ សូមទំនាក់ទំនងការិយាល័យអាហារូបករណ៍ ជាន់ទី៩ អគារលេខ១៧៣៣ វិថីអូរវែង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការទទួលពាក្យស្នើសុំ​នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦តទៅ ហើយ​ការបិទទទួលពាក្យ​ស្នើសុំ​នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី ជាកំហិត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា