គម្រោងបច្ចេកវិទ្យារបស់សិស្សកម្ពុជា ៥៧គម្រោង ត្រៀមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងបច្ចេកវិទ្យារបស់សិស្សកម្ពុជា ៥៧គម្រោង ត្រៀមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ ឆ្នាំ២០២៦

គម្រោងបច្ចេកវិទ្យារបស់សិស្សកម្ពុជា ៥៧គម្រោង ត្រៀមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ ឆ្នាំ២០២៦

គម្រោងបច្ចេកវិទ្យា និងឌីជីថលចំនួន ៥៧ គម្រោង របស់សិស្សានុសិស្សកម្ពុជា ត្រៀមចូលរួមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents 2026 បន្ទាប់ពីបានដាក់ស្នើដោយជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦។

Advertisement

គម្រោងទាំង ៥៧ នេះ មកពីសិស្សានុសិស្សក្នុង ៨ រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ សៀមរាប បន្ទាយមានជ័យ បាត់ដំបង តាកែវ កំពង់ចាម ព្រៃវែង និងស្វាយរៀង។

កម្មវិធីនេះជាកម្មវិធីបណ្ដុះបណ្ដាល និងប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព សម្រាប់កុមារ និងយុវជនអាយុចន្លោះពី ៨ ដល់ ១៨ ឆ្នាំ។ អ្នកចូលរួមទទួលបានការបណ្ដុះបណ្ដាលរយៈពេល ១២ សប្ដាហ៍ ផ្តោតលើការសរសេរកូដ (Coding) ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile App Development) បញ្ញាសិប្បនិម្មិត (AI) និងជំនាញសហគ្រិនភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កម្មវិធីរដូវកាលឆ្នាំ២០២៦ ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសិស្សានុសិស្ស ដោយមានអ្នកចុះឈ្មោះសរុប ៦៦៥ នាក់ និងលោកគ្រូ អ្នកគ្រូដឹកនាំចំនួន ៧០ នាក់។

ឯកឧត្តមបន្តថា ជាលទ្ធផល មានគម្រោងចំនួន ៥៧ ត្រូវបានដាក់បញ្ជូនជាផ្លូវការ និងពេញលេញ ដោយបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សក្នុងការបង្កើតគំនិតនវានុវត្តន៍។

សមិទ្ធផលនេះ មិនត្រឹមតែបង្ហាញពីជំនាញបច្ចេកវិទ្យារបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រែក្លាយគំនិតច្នៃប្រឌិតទៅជាដំណោះស្រាយជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងសង្គម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ពាក់ព័ន្ធនឹងការចាប់អារម្មណ៍លើជំនាញបច្ចេកវិទ្យា លោកស្រី ជីន ដាលីន អ្នកដឹកនាំគម្រោង Sisters of Code បានប្រាប់ AMS ថា ចំនួនសិស្សស្រីដែលចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាកំពុងកើនឡើងជាបន្តបន្ទាប់ ទោះបីជាវិស័យនេះនៅតែត្រូវបានចាត់ទុកថាជាវិស័យដែលមានការចូលរួមច្រើនពីបុរសក៏ដោយ។

លោកស្រីបញ្ជាក់ថា «នៅឆ្នាំនេះ ចំនួនពាក្យស្នើសុំចូលរួមកម្មវិធីបណ្ដុះបណ្ដាលអ្នកដឹកនាំក្លឹប Sisters of Code បានកើនឡើង ៣ ដង បើប្រៀបធៀបទៅនឹងឆ្នាំមុន។ វាបង្ហាញយ៉ាងច្បាស់ថា ក្មេងស្រីកាន់តែច្រើនមានចំណាប់អារម្មណ៍ក្នុងការរៀនជំនាញកូដលើជំនាញបច្ចេកវិទ្យាថ្មីៗនេះ»។

សូមជម្រាបថា កម្មវិធី Technovation Girls Cambodia x Future Digital Talents ត្រូវបានរៀបចំដោយ Tech for Kids Academy សហការជាមួយ Technovation Girls Cambodia ក្នុងគោលបំណងលើកកម្ពស់ជំនាញឌីជីថល សមត្ថភាពសហគ្រិនភាព និងការច្នៃប្រឌិតរបស់យុវជនកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារឌីជីថលនាពេលអនាគត៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា