វិធីសាស្ត្រ​ទាំង​ ​៩​ ​ដែល​ឪពុក​ម្តាយ​គួរ​ប្រើ ​ដើម្បី​គ្រប់គ្រង​ការ​មើល​ទូរស័ព្ទ​របស់​កូន​ៗ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រ​ទាំង​ ​៩​ ​ដែល​ឪពុក​ម្តាយ​គួរ​ប្រើ ​ដើម្បី​គ្រប់គ្រង​ការ​មើល​ទូរស័ព្ទ​របស់​កូន​ៗ​

វិធីសាស្ត្រ​ទាំង​ ​៩​ ​ដែល​ឪពុក​ម្តាយ​គួរ​ប្រើ ​ដើម្បី​គ្រប់គ្រង​ការ​មើល​ទូរស័ព្ទ​របស់​កូន​ៗ​

​នា​ពេល​បច្ចុប្បន្ន ​ទូរស័ព្ទ​ ​និង​ឧបករណ៍​អេឡិចត្រូនិក​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​, ​ទោះជា​ឧបករណ៍​ទាំង​នេះ​មាន​ផលប្រយោជន៍​ក្នុង​ការ​អប់រំ ​និង​កម្សាន្ត​ក៏ដោយ​ ​ក៏​ការ​មើល​អេក្រង់​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព​ ​ការ​អភិវឌ្ឍន៍​ខួរក្បាល​ ​និង​ទំនាក់ទំនង​ក្នុង​គ្រួសារ​របស់​កូន​ៗ​ផងដែរ​។ ​ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ទាំង​ ​៩​ ​ដែល​ឪពុក​ម្តាយ​អាច​អនុវត្ត​បាន​ ​ដើម្បី​ជួយ​កូន​ៗ​ប្រើប្រាស់​ទូរស័ព្ទ​ ​និង​ឧបករណ៍​អេឡិចត្រូនិក​ប្រកបដោយ​តុល្យភាព​។​

Advertisement

​១.​ ​កំណត់​ពេលវេលា​ប្រចាំ​ថ្ងៃ​ ​៖​ ​កំណត់​ពេលវេលា​ច្បាស់លាស់​សម្រាប់​ការ​មើល​អេក្រង់​ជារៀងរាល់​ថ្ងៃ​ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ពេលវេលា​ ​និង​លើកទឹកចិត្ត​ឱ្យ​កូន​ចេះ​បែងចែក​ពេល​ធ្វើ​សកម្មភាព​ផ្សេង​ទៀត​។​

​២. ​សម្រាក​ពី​ការ​មើល​អេក្រង់​ ​៖ ​ការ​មើល​អេក្រង់​ជាប់​ៗ​គ្នា​មួយរយៈពេល​វែង​ ​អាច​ធ្វើឱ្យ​កូន​មាន​ការ​ស្រវាំង​ភ្នែក​ និង​ផលប៉ះពាល់​ដល់​រាងកាយ​។ ​ការ​ឱ្យ​កូន​សម្រាក​ជា​ទៀងទាត់​ ​ជួយ​សម្រួល​ភ្នែក​ និង​ធ្វើឱ្យ​រាងកាយ​បាន​ធូរស្បើយ​។​

​៣.​ ​គ្មាន​ទូរស័ព្ទ​ពេល​ញ៉ាំ​អាហារ​ ​៖ ​រក្សា​ពេល​អាហារ​ជា​ពេលវេលា​សម្រាប់​ក្រុមគ្រួសារ​ពិតប្រាកដ ​ដោយ​គ្មាន​ឧបករណ៍​អេឡិចត្រូនិក​កកកុញ ​ដើម្បី​បង្កើន​ទំនាក់ទំនង​ក្នុង​គ្រួសារ​។​

​៤.​ ​គ្មាន​ទូរស័ព្ទ​ក្នុង​បន្ទប់​ពេល​គេង​ ​៖ ​មិន​អនុញ្ញាតឱ្យ​មាន​ទូរស័ព្ទ​ ​ឬ​ឧបករណ៍​អេឡិចត្រូនិក​នៅក្នុង​បន្ទប់​ពេល​គេង​ឡើយ​ ​ដើម្បី​ជួយ​ឱ្យ​កូន​គេង​លក់​ស្កប់ស្កល់​ ​និង​គ្រប់គ្រាន់​។​

​៥.​ ​មើល​ជាមួយគ្នា​ ​៖ ​ចូលរួម​មើល​ជាមួយ​កូន​ ​ដើម្បី​ណែនាំ​ និង​ពិភាក្សា​អំពី​ខ្លឹមសារ​ដែល​កូន​កំពុង​ទស្សនា​។​

​៦. ​ជ្រើសរើស​កម្មវិធី​អប់រំ ​៖​ ​ជ្រើសរើស​កម្មវិធី​អប់រំ​ដែល​មាន​គុណភាព​ ​ដើម្បី​វិស័យ​សិក្សា​ ​ជាជាង​កម្មវិធី​ដែល​មាន​តែ​ការ​កម្សាន្ត​មួយ​មុខ​។​

​៧. ​លើកទឹកចិត្ត​ឱ្យ​កូន​លេង​នៅ​ខាងក្រៅ​ ​៖ ​ជំរុញ​ឱ្យ​កូន​មាន​ពេលវេលា​លេង​កម្សាន្ត​សម្រាប់​ការ​លេង​កម្សាន្ត​ខាងក្រៅ​ ​ដើម្បី​លើកទឹកចិត្ត​ដល់​សុខភាព​រាងកាយ​។​

​៨.​ ​ប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​ ​៖​ ​ប្រើ​កម្មវិធី​ត្រួតពិនិត្យ​សុវត្ថិភាព​ ​ដើម្បី​ជួយ​គ្រប់គ្រង​ខ្លឹមសារ ​និង​ពេលវេលា​ដែល​កូន​ចំណាយ​លើ​ឧបករណ៍​អេឡិចត្រូនិក​។​

​៩. ​និយាយ​អំពី​សុវត្ថិភាព​លើ​អ៊ីនធឺណិត​ ​៖ ​ពិភាក្សា​ជាមួយ​កូន​អំពី​សុវត្ថិភាព​ ​និង​អាកប្បកិរិយា​ល្អ​លើ​អ៊ីនធឺណិត ​ដើម្បី​ជួយ​កូនប្រុងប្រយ័ត្ន​ចំពោះ​ខ្លឹមសារ​មិន​ល្អ​នៅលើ​បណ្តាញ​អ៊ីនធឺណិត​។​

​ការ​គ្រប់គ្រង​ពេលវេលា​មើល​អេក្រង់​របស់​កូន​ ​មិន​មែន​មាន​ន័យ​ថា​ ​ហាមឃាត់​ទាំងស្រុង​នោះ​ទេ​ ​ថែមទាំង​ជា​ការ​ណែនាំ​កូន​ឱ្យ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយ​ប្រាជ្ញា​ ​និង​ទំនួលខុសត្រូវ​។ ​ការ​ចាប់ផ្តើម​អនុវត្ត​វិធីសាស្ត្រ​ទាំង​ ​៩​ ​នេះ​ជា​បណ្តើរ​ៗ​ ​នឹង​ជួយ​កសាង​ទម្លាប់​ល្អ​សម្រាប់​កូន​ ​និង​ពង្រឹង​ទំនាក់ទំនង​ក្នុង​គ្រួសារ​ឱ្យ​កាន់តែ​ស្អិត​រមួត​៕

​ដកស្រង់​ចេញ​ពី​ ​Kinder​ ​Early​ ​Learning

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា