វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន បាទី ខេត្តតាកែវ ឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធី "សាលារៀនទឹកភ្លៀង" ជុំទី២ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន បាទី ខេត្តតាកែវ ឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធី "សាលារៀនទឹកភ្លៀង" ជុំទី២ ឆ្នាំ២០២៦

វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន បាទី ខេត្តតាកែវ ឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធី "សាលារៀនទឹកភ្លៀង" ជុំទី២ ឆ្នាំ២០២៦

ក្រុមសិស្សានុសិស្សមកពី វិទ្យាល័យប៊ុន រ៉ានី បាទី ខេត្តតាកែវ ដណ្ដើមបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងកម្មវិធី «សាលារៀនទឹកភ្លៀង» (Rainwater School) ជុំទី២ ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «សមាហរណកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសិល្បៈ សម្រាប់ភាពធន់នឹងអាកាសធាតុ»។

Advertisement

កម្មវិធីប្រកួតប្រជែង «សាលារៀនទឹកភ្លៀង» រៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវទឹកភ្លៀង (RTRC) នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) ដោយ​មាន​ការ​គាំទ្រពី MKCF-8 និងត្រូវបានអនុវត្តរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) ប្រទេសកូរ៉េខាងត្បូង។

លោកបណ្ឌិត ម៉ម សារិត ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវទឹកភ្លៀង (RTRC) នៃរាជបណ្ឌិត្យ​សភាកម្ពុជា មានប្រសាសន៍ថា ការប្រកួតប្រជែងកម្មវិធីសាលារៀនទឹកភ្លៀងនេះ គឺជាចលករមួយដែលបង្ហាញថា សាលារៀនអាចជាមជ្ឈមណ្ឌល នៃភាពធន់នឹងអាកាសធាតុ ហើយក្រៅពីសៀវភៅសិក្សា ប្អូនៗយុវជនក៏អាចរៀនបន្ថែមពីប្រព័ន្ធរស់នៅមួយដែលភ្ជាប់ខ្លួនទៅនឹងធម្មជាតិ និងមានការទទួលខុសត្រូវ។

លោកបណ្ឌិត ម៉ម សារិត ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវទឹកភ្លៀង (RTRC) នៃរាជបណ្ឌិត្យសភាកម្ពុជា

«ពានរង្វាន់នេះ មិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែវាជារង្វាន់មួយដែលពង្រឹងសមត្ថភាពរបស់សាលារៀននៅក្នុងការប្រមូលទឹកភ្លៀង រក្សាទឹកភ្លៀងដើម្បីទុកក្នុងការប្រើប្រាស់ និងជួយកាត់បន្ថយការចំណាយរបស់សាលារៀន»

លោក មូយ៉ុង ហាន ស្ថាបនិក Rain for All និងជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ សេអ៊ូល សាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា សិស្សានុសិស្សមិនត្រឹមតែរៀនអំពីទឹកទេ ប៉ុន្តែគាត់នឹងក្លាយជាគ្រូបង្រៀនដែលយល់អំពីទឹកភ្លៀង។ ស្ថាបនិក Rain for All រូបនេះ បានបន្ថែមថា នៅពេលអតីតកាលយើងតែងតែរងចាំទឹកភ្លៀង ប៉ុន្តែ នៅពេលនេះយើងយល់ពីទឹកភ្លៀង ហើយថ្ងៃស្អែកយើងចាប់ផ្តើមគ្រប់គ្រងទឹកភ្លៀងទាំងអស់គ្នា។ យើងរៀនពីទឹកភ្លៀង យើងផ្តល់អំណាចដល់មនុស្សដែលរៀនពីទឹកភ្លៀង ហើយយើងកសាងអនាគតទាំងអស់គ្នា។

សូមជំរាបជូនថា ការប្រកួតប្រជែងប្រព័ន្ធទឹកភ្លៀងសម្រាប់ផឹក (RFD) មានគោលបំណងសំខាន់ ក្នុងការលើកកម្ពស់ការអប់រំពីការគ្រប់គ្រងទឹកប្រកបដោយចីរភាព ក្នុងចំណោមសិស្សថ្នាក់វិទ្យាល័យ តាមរយៈវិធីសាស្ត្ររៀនសូត្រតាមបែបចូលរួមនិងដោយភាពច្នៃប្រឌិត, បង្កើនលទ្ធភាពទទួលបានទឹកស្អាត និងសុវត្ថិភាព សម្រាប់ផឹកនៅតាមសាលារៀន តាមរយៈការដំឡើងប្រព័ន្ធប្រមូលទឹកភ្លៀង, លើកទឹកចិត្តដល់ភាពច្នៃប្រឌិត និងការចូលរួមរបស់សិស្ស តាមរយៈការរួមបញ្ចូលសិល្បៈវប្បធម៌ និងការយល់ដឹងផ្នែកវិទ្យាសាស្ត្រទាក់ទងនឹងនិរន្តរភាពទឹក និងពង្រីកគំរូសាលាទឹកភ្លៀងដោយភ្ជាប់សកម្មភាពអប់រំជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែង នៅក្នុងសាលារៀន និងសហគមន៍ជុំវិញ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា