កម្មវិធីទូរស័ព្ទដៃ "KOMNOT" បង្កើតឡើងដោយ​យុវជនខ្មែរ ជួយ​ផ្ទៀងផ្ទាត់ការពារការឆបោកតាមប្រព័ន្ធអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីទូរស័ព្ទដៃ "KOMNOT" បង្កើតឡើងដោយ​យុវជនខ្មែរ ជួយ​ផ្ទៀងផ្ទាត់ការពារការឆបោកតាមប្រព័ន្ធអនឡាញ

កម្មវិធីទូរស័ព្ទដៃ "KOMNOT" បង្កើតឡើងដោយ​យុវជនខ្មែរ ជួយ​ផ្ទៀងផ្ទាត់ការពារការឆបោកតាមប្រព័ន្ធអនឡាញ

យុវជនខ្មែរមួយក្រុមដែល​មានសមាជិក៥នាក់ បានបង្ហាញស្នាដៃគម្រោង​កម្មវិធីទូរស័ព្ទ​មួយ ដែលអាច​ជួយ​ធ្វើការ​ផ្ទៀងផ្ទាត់ ទប់ស្កាត់ក្នុងការឆបោក​តាមប្រព័ន្ធអនឡាញ (Scamming) ដែលពិភពលោ​ក​កំពុង​មានការព្រួយបារម្ភ ដោយដាក់ឈ្មោះថា KOMNOT ។

Advertisement

គម្រោង​កម្មវិធីទូរស័ព្ទដៃ ផ្ទៀងផ្ទាត់បញ្ចៀសការឆបោក​តាម​ប្រពន្ធអនឡាញ KOMNOT នេះ បានជាប់ជ័យលាភីលេខ២ ក្នុង​ការ​ប្រកួតប្រជែងបច្ចេកវិទ្យា​នវានុវត្តន៍ រដូវកាលទី៣ ដែល​រៀបចំឡើងដោយ​សាកលវិទ្យាល័យខេមតិច សហការជាមួយ​សហគ្រិនខ្មែរ (KE) កាលពីចុងខែមករា កន្លងទៅនេះ។

កញ្ញា សំណាង សុខគីនីន ជានិស្សិតឆ្នាំទី៣ ជំនាញសុវត្ថិភាពបណ្តាញ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

កញ្ញា សំណាង សុខគីនីន និស្សិតឆ្នាំទី៣ ជំនាញសុវត្ថិភាពបណ្តាញ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាតំណាងក្រុម “KOMNOT” និយាយថា កត្តាជំរុញឱ្យក្រុមបង្កើតកម្មវិធីទូរស័ព្ទដៃ ឈ្មោះថា “KOMNOT” នេះឡើង ដោយសារក្រុមរបស់ខ្លួនឃើញមានមតិពីប្រទេសជិតខាងនិយាយមិនល្អពីកម្ពុជាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Scammer)។

កញ្ញា សុខគីនីន បន្ថែមថា ក្នុងនាមជាយុវជនខ្មែរ ការបង្កើតកម្មវិធីទូរស័ព្ទដៃ “KOMNOT” គឺជាការចូលរួមចំណែកតូចមួយក្នុងការដោះស្រាយបញ្ហានេះ និងជួយការពារកុំឱ្យប្រជាជនខ្មែររងគ្រោះដោយសារបញ្ហា Scammer។

តំណាងក្រុម “KOMNOT” រូបនេះ បញ្ជាក់ថា លក្ខណៈពិសេសរបស់កម្មវិធីទូរស័ព្ទដៃនេះ គឺប្រើប្រាស់ Power AI, Machine learning ដើម្បីផ្ទៀងផ្ទាត់សារ រូបភាព ឬ Link ថា ជា Scammer ឬមិនមែន។ សម្រាប់វិធីប្រើប្រាស់ គឺងាយស្រួល ដោយគ្រាន់តែថតចម្លងសារ ឬLink ដែលទទួលបានពីជនមិនស្គាល់អត្តសញ្ញាណ រួចដាក់ទៅក្នុងកម្មវិធី “KOMNOT” នោះកម្មវិធីនឹងផ្ទៀងផ្ទាត់ជាការស្រេច។

«ឥឡូវប្រទេសរបស់យើងល្បីរឿង Scam ដំណោះស្រាយរបស់យើងគឺដោះស្រាយបញ្ហាដ៏ឈឺចាប់មួយហ្នឹង!»។

បើតាមនិស្សិតឆ្នាំទី៣ រូបនេះ កម្មវិធីទូរស័ព្ទដៃ “KOMNOT” ផ្ទៀងផ្ទាត់ការឆបោកតាមប្រព័ន្ធអនឡាញនេះ កំពុងធ្វើតេស្តសាកល្បងបានប្រហែល ៦០ភាគរយ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ទូលំទូលាយនៅឆ្នាំ២០២៧ខាងមុខ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា