ក្រុមយុវជន Blu Blu បង្ហាញគំនិតបង្កើត​ឧបករណ៍វាស់គុណភាពខ្យល់ ដែលចំណាយតិច ជួយ​សហគមន៍ការពារសុខភាពពីខ្យល់ពុល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមយុវជន Blu Blu បង្ហាញគំនិតបង្កើត​ឧបករណ៍វាស់គុណភាពខ្យល់ ដែលចំណាយតិច ជួយ​សហគមន៍ការពារសុខភាពពីខ្យល់ពុល

ក្រុមយុវជន Blu Blu បង្ហាញគំនិតបង្កើត​ឧបករណ៍វាស់គុណភាពខ្យល់ ដែលចំណាយតិច ជួយ​សហគមន៍ការពារសុខភាពពីខ្យល់ពុល

ខណៈ​ដែល​ឧបករណ៍វាស់កម្រិតខ្យល់ពុលទូទៅ​មានតម្លៃចាប់ពី ១៧០ដុល្លារ ទៅដល់​២៥០ដុល្លារអាមេរិក, យុវជន​មួយ​ក្រុម​ដែល​ឱ្យ​ឈ្មោះខ្លួនឯងថា Blu Blu បានបង្ហាញពីគំនិត​ក្នុងការ​បង្កើត​ឧបករណ៍​វាស់គុណភាពខ្យល់ ដែល​ចំណាយ​អស់ត្រឹមតែ៣០ដុល្លារប៉ុណ្ណោះ ប៉ុន្តែវាមានសមត្ថភាព និង​គុណភាពខ្ពស់ អាច​ជួយ​ដល់សហគមន៍បានដឹងព័ត៌មានច្បាស់​ពីគុណភាពខ្យល់ ដែលនាំទៅ​ដល់​ការ​ត្រៀម​ខ្លួនក្នុងការ​ការពារសុខភាពពីខ្យល់មិនល្អ។

Advertisement

គំនិតនៃការ​បង្កើត​ឧបករណ៍​វាស់គុណភាពខ្យល់ដែលមានតម្លៃទាបនេះ បានឈ្នះជ័យលាភីលេខ២ ក្នុងការ​ប្រកួតគំនិត​ពីកម្មវិធី Youth Ideathon ក្រោម​ប្រធានបទ “ភាពធន់នឹងគ្រោះមហន្តរាយ​ក្នុងសហគមន៍”។

លោក ថាច បូវិន និស្សិត​ឆ្នាំទី៣ ជំនាញទំនាក់ទំនង​អន្តរជាតិ​នៅ IISPP និងជំនាញគណនេយ្យហិរញ្ញវត្ថុ នៅ EAMU តំណាងក្រុម Blu Blu លើកឡើងថា ក្រុមរបស់ខ្លួន​មានចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​បញ្ហាខ្យល់កង្វក់ ឬការ​បំពុលខ្យល់​នៅ​ក្នុងទីក្រុង ហើយ​ចង់រកដំណោះស្រាយបែបបច្ចេកវិទ្យាមួយ ដើម្បី​ជួយ​ដល់សហគមន៍, ហេតុនេះ ទើបក្រុម Blu Blu ចូលរួម​ក្នុង​កម្មវិធី Youth Ideathon ដើម្បីបង្ហាញគំនិតដែលផ្តល់សារប្រយោជន៍ដល់សង្គម និង​បរិស្ថាននេះ។

លោក បូវិន និយាយថា ក្រុមរបស់លោក​បាន​រក​ឃើញ​គំនិត​ក្នុងការ​បង្កើត​ឧបករណ៍វាស់កម្រិតខ្យល់នេះ កាលពីអំឡុងពេល​ប្រទេស​កម្ពុជាជួបប្រទះបញ្ហាខ្យល់ពុល កាលពីដើមឆ្នាំ២០២៥ ដោយ​ពេលនោះ​ក្រុមរបស់ខ្លួន​បានពិភាក្សាគ្នា​ដើម្បីរកដំណោះស្រាយ។​ ស្របពេល​មានការ​ប្រកួត ដែល​និយាយ​ពី​គ្រោះមហន្តរាយ ទើបលោក​យកគំនិតដែលមានស្រាប់នេះ មក​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Youth Ideathon នេះតែម្តង។

លោក ថាច បូវិន ជានិស្សិតឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិ នៅ IISPP និងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅ EAMU

លោក សារ៉ន បូរ៉ាក់ និស្សិត​ឆ្នាំទី៣ ជំនាញប្រព័ន្ធ​ព័ត៌មានអាជីវកម្ម (BIS) នៅ EAMU ដែលសមាជិកក្រុម blu blu និយាយថា គម្រោងឧបករណ៍ពិនិត្យ​គុណភាពខ្យល់នេះ ក្រុមរបស់ខ្លួ​នបានសិក្សា​ស្រាវជ្រាវពីវិបសាយ AirGradient and Air Quality ហើយ​ក្រុម​ក៏​បានយក​មក​សិក្សាអំពី Hardware ដែលមានប្រើប្រាស់​នៅក្នុង​ឧបករណ៍។ ក្រោយ​ពីបានសិក្សារួច ក្រុមខ្លួនបានស្វែង​រកឃើញ​គ្រឿងអេឡិចត្រូនិច​ដែលមានគុណភាពអាច​ប្រើប្រាស់​ក្នុង​ឧបករណ៍នេះបាន ប៉ុន្តែមាន​តម្លៃទាបសមរម្យអាច​ឱ្យ​សហគមន៍​យកទៅប្រើប្រាស់បាន។

បើតាមលោក សារ៉ន បូរ៉ាក់ ឧបករណ៍វ៉ាស់កម្រិតខ្យល់នេះ គេអាចទិញគ្រឿងអេឡិចត្រូនិចដែលមានស្រាប់ពី Taobao មកផ្គុំដោយខ្លួនឯង។ ក្នុងនោះ ក្រុមក៏រៀបចំបង្ហាញពីធីផ្គុំគ្រឿងអេឡិចត្រូនិច ដើម្បីឱ្យក្លាយជាឧបករណ៍វ៉ាស់កម្រិតខ្យល់ ហើយក៏រៀបចំឱ្យមានវេបសាយ ដើម្បីភ្ជាប់ជាមួយឧបករណ៍វ៉ាស់កម្រិតខ្យល់។

លោក បូរ៉ាក់ លើកឡើងថា នៅប្រទេសកម្ពុជាបច្ចុប្បន្ន​កំពុងប្រើឧបករណ៍វ៉ាស់កម្រិតខ្យល់ដែលមានតម្លៃថ្លៃ ខណៈតំបន់ខ្លះ​មិនមានឧបករណ៍វាស់កម្រិតខ្យល់​នៅឡើយ ធ្វើឱ្យព័ត៌មានទទួលបានមិនគ្រប់គ្រាន់ ដូច្នេះឧបករណ៍វ៉ាស់កម្រិតខ្យល់មានតម្លៃទាបនេះ នឹងអាចដាក់ឱ្យប្រើប្រាស់បានគ្រប់ទីកន្លែង ដើម្បីឱ្យទិន្នន័យវាស់កម្រិតខ្យល់ទទួលបានកាន់តែច្បាស់។

យ៉ាងណាក៏ដោយ ទាំងលោក ថាច បូវិន និងលោក សារ៉ន បូរ៉ាក់ រំពឹងថា គំនិតផ្តួចផ្តើមរបស់ក្រុម blu blu ក្នុងការ​បង្កើត​ឧបករណ៍វាស់គុណភាពខ្យល់នេះ នឹងអាច​លេចចេញជា​រូបរាងនៅពេលអនាគត ខណៈប្រទេសកម្ពុជាបច្ចុប្បន្ន​កំពុងប្រើឧបករណ៍វ៉ាស់កម្រិតខ្យល់ដែលមានតម្លៃថ្លៃ ហើយតំបន់ខ្លះក៏​មិនទាន់មានឧបករណ៍វាស់កម្រិតខ្យល់​នៅឡើយ ធ្វើឱ្យព័ត៌មានទទួលបានមិនគ្រប់គ្រាន់ ដូច្នេះឧបករណ៍វ៉ាស់កម្រិតខ្យល់មានតម្លៃទាបនេះ នឹងអាចដាក់ឱ្យប្រើប្រាស់បានគ្រប់ទីកន្លែង ដើម្បីឱ្យទិន្នន័យវាស់កម្រិតខ្យល់ទទួលបានកាន់តែច្បាស់៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា