គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណងជួយអភិវឌ្ឍសមត្ថភាពភាសាចិន និងផ្តល់បទពិសោធន៍សិក្សាលំដាប់អន្តរជាតិ​ដល់យុវជន​កម្ពុជា នឹងផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ ចំនួន ៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

Advertisement

អត្ថប្រយោជន៍ទទួលបានពីអាហារូបករណ៍

បេក្ខជនជ័យលាភីនឹងទទួលបានការឧបត្ថម្ភដូចជា៖

ថ្លៃសិក្សា ៖ ទទួលបានការលើកលែងថ្លៃសិក្សាពេញលេញ (១០០%)
ថ្លៃស្នាក់នៅ ៖ ផ្តល់ជូនកន្លែងស្នាក់នៅដោយឥតគិតថ្លៃ

សម្គាល់ ៖ សម្រាប់ការចំណាយផ្សេងៗ ដូចជា ថ្លៃសំបុត្រធ្វើដំណើរ ថ្លៃអាហារប្រចាំថ្ងៃ និងចំណាយផ្ទាល់ខ្លួនផ្សេងទៀត នឹងជាបន្ទុករបស់បេក្ខជនផ្ទាល់។

ឯកសារចាំបាច់សម្រាប់ការដាក់ពាក្យ

បេក្ខជនតម្រូវ​ឱ្យ​មានឯកសារចាំបាច់មួយ​ចំនួន​សម្រាប់ការដាក់ពាក្យ​អាហារូបករណ៍នេះ ដូចជា ៖ លិខិតឆ្លងដែន (Passport) ដែលមានសុពលភាព, សញ្ញាបត្របាក់ឌុប ឬសញ្ញាបត្របរិញ្ញាបត្រ, ព្រឹត្តិបត្រពិន្ទុ (Transcript), លិខិតបញ្ជាក់សុខភាព, លិខិតបញ្ជាក់កិរិយាមាយាទ (លិខិតថ្កោលទោស)។

កាលបរិច្ឆេទ និងរបៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ពាក្យបានចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ ដោយ បេក្ខជនត្រូវរៀបចំឯកសារទាំងអស់ជាទម្រង់ PDF រួចផ្ញើទៅកាន់ Telegram ផ្លូវការរបស់ ACSC តាមរយៈលេខទូរសព្ទ 099 985 987 ឬ យកឯកសារទៅដាក់ផ្ទាល់នៅការិយាល័យ ACSC ដែលមានទីតាំងស្ថិតនៅក្នុងអគារសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា