Access Summit 2026 បើកឱកាសសម្រាប់សិស្សានុសិស្សពង្រឹងភាសាអង់គ្លេស និងការគិតកម្រិតខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Access Summit 2026 បើកឱកាសសម្រាប់សិស្សានុសិស្សពង្រឹងភាសាអង់គ្លេស និងការគិតកម្រិតខ្ពស់

Access Summit 2026 បើកឱកាសសម្រាប់សិស្សានុសិស្សពង្រឹងភាសាអង់គ្លេស និងការគិតកម្រិតខ្ពស់

ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយស្ថានទូតសហរដ្ឋអាមេរិក និងអង្គការមូលនិធិអាស៊ី កាលពីថ្ងៃទី១៨ មិថុនា បានប្រកាស​បើកកម្មវិធី «Access Summit 2026» នៅខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេស និងការគិតបែបស៊ីជម្រៅដល់សិស្សានុសិស្ស។

Advertisement

បើតាម​សេចក្តីប្រកាស​របស់ក្រសួងអប់រំ Access Summit 2026 មានគោលបំណង ១.ផ្តល់ការអប់រំភាសាអង់គ្លេសប្រកបដោយគុណភាពខ្ពស់ដល់សិស្សានុសិស្ស និងជួយឱ្យពួកគេអភិវឌ្ឍទំនុកចិត្ត ជំនាញភាពជាអ្នកដឹកនាំ សមត្ថភាពរិះគន់ពិចារណា ព្រមទាំងការយល់ដឹងកាន់តែទូលំទូលាយអំពីពិភពលោក។ ២.បង្កើនឱកាសដល់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ឱ្យទទួលបានការអប់រំភាសាអង់គ្លេសឱ្យមានប្រសិទ្ធភាព។ ៣.បង្កើតឱកាសឱ្យសិស្សានុសិស្សមកពីកម្ពុជា ឡាវ វៀតណាម និងសហរដ្ឋអាមេរិក បានរៀនសូត្រពីគ្នា ផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងកសាងចំណងមិត្តភាពអន្តរជាតិដ៏រឹងមាំទៅថ្ងៃអនាគត។ ៤. ជួយឱ្យយុវជនបង្កើនសមត្ថភាពប្រកួតប្រជែង ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តោតសំខាន់លើការអប់រំភាសាបរទេស ការធ្វើអន្តរជាតូបនីយកម្ម និងការអភិវឌ្ឍជំនាញដែលចាំបាច់សម្រាប់ការចូលរួមក្នុងកិច្ចការអន្តរជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងអង្គការមូលនិធិអាស៊ី ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់ និងមានអត្ថន័យជ្រាលជ្រៅនេះឡើង។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ស្ថានទូតសហរដ្ឋអាមេរិកតែងតែជាដៃគូដ៏មានស្មារតីលះបង់ និងរឹងមាំក្នុងការជួយពង្រឹងការអប់រំភាសាអង់គ្លេសនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលគ្រូ ការបញ្ជូនអ្នកជំនាញភាសាអង់គ្លេស កម្មវិធីផ្លាស់ប្តូរការអប់រំ និងវគ្គសិក្សាអនឡាញឥតគិតថ្លៃ។

ឯកឧត្តមសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែស្របតាមចក្ខុវិស័យ និងអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្ស និងពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងយូរអង្វែង។

កម្មវិធីលើកកម្ពស់សមត្ថភាពភាសាអង់គ្លេស English Access Program ឬហៅកាត់ថា Access គឺជាកម្មវិធីដែល​កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពភាសាអង់គ្លេសនៅទូទាំងសកលលោក ដោយនាំយកនូវជំនាញអប់រំភាសាអង់គ្លេសឈានមុខរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងការយល់ដឹង គាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ចគន្លឹះ ព្រមទាំងបង្កើតឱកាសសេដ្ឋកិច្ច និងការអប់រំជាច្រើនទៀត។

ចាប់តាំងពីការចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ២០០៤ កម្មវិធី Access សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានជួយដល់យុវជនប្រមាណ ២០០,០០០ នាក់ និងគ្រូបង្រៀនចំនួន ៧,៥០០ នាក់ នៅក្នុងប្រទេសជាង ៨៥ ឱ្យទទួលបានជំនាញភាសាអង់គ្លេស៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា