ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា​ ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៣៤​ ​នៃ​ការ​បង្កើត​ ​និង​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​ ​(​១៩៩២​ ​-​ ​២០២៦​)​។​

Advertisement

​កម្មវិធី​អាហារូបករណ៍​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ជំនាញ​ភាសា​អង់គ្លេស​ ​ដែល​ជា​ស្ពាន​យ៉ាង​សំខាន់​សម្រាប់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​អាជីព​នា​ពេល​អនាគត​។ ​បន្ថែម​ពី​នេះ​ វា​ក៏​ជា​ឱកាស​មាស​សម្រាប់​សិស្សានុសិស្ស​ក្នុង​ការ​ត្រៀមខ្លួន​ដណ្តើម​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ ​និង​ពង្រឹង​សមត្ថភាព​ដើម្បី​ទទួលបាន​ពិន្ទុ ​IELTS​ ​ខ្ពស់​ផងដែរ​។​

​សិស្សានុសិស្ស​ដែល​ទទួលបាន​អាហារូបករណ៍​អាច​ជ្រើសរើស​ ម៉ោង​សិក្សា​ ​ដែល​ខ្លួន​ពេញចិត្ត​ ​(​៤.៥​ ​ម៉ោង​ ​ឬ​ ​៧.៥​ ​ម៉ោង​/​សប្តាហ៍​) ​នៅ​តាម​សាខា ​អេ ​ស៊ី ​អ៊ី ​ណាមួយ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​សៀមរាប ​ឬ ​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​។​

​បេក្ខជន​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា​មាន​សិទ្ធិ​ដាក់​ពាក្យ​អាហារូបករណ៍​នេះ​ទាំងអស់​គ្នា​។​ ករណី​អ្នក​រស់​នៅ​តាម​បណ្ដា​ខេត្ត​ទទួលបាន​អាហារូបករណ៍​ ​អ្នក​អាច​ជ្រើស​យក​ការ​រៀន​តាម​ប្រព័ន្ធ​ឌីជីថល​ពី​គេហដ្ឋាន​អ្នក​ផ្ទាល់​ដោយ​មិន​ចាំបាច់​ធ្វើ​ការ​ផ្លាស់ទី​មក​ភ្នំពេញ​ ​ដោយ​គ្រាន់តែ​ប្រើប្រាស់​ ​ទូរសព្ទ​ដៃ​ ​កុំព្យូទ័រ ​ឬ​ ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ការ​សិក្សា​។​

​ការ​ជ្រើសរើស​
​-​ ​រាល់​សិស្សានុសិស្ស​ចាប់ពី​អាយុ​ ​៨​ ​ឆ្នាំ​ (​គិត​ត្រឹម​ខែ​តុលា ​ឆ្នាំ​២០២៦​) ​ឡើង​ទៅ​មាន​សិទ្ធិ​ដាក់​ពាក្យ​។
​-​ ​សិស្សានុសិស្ស​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ដាក់ពាក្យ​អនឡាញ​តាមរយៈ​ ​acecambodia​.​org​/​ACEscholarship​
​-​ ​បន្ទាប់ពី​ធ្វើ​ការ​ដាក់ពាក្យ​រួចហើយ​ ​បេក្ខជន​នឹង​តម្រូវឱ្យ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​ភាសា​អង់គ្លេស​
​-​ ​រាល់​បេក្ខជន​ជ័យលាភី​នឹង​ទទួលបាន​អាហារូបករណ៍​សិក្សា​ទៅ​តាម​កម្រិត​ដែល​សមស្រប​នឹង​សមត្ថភាព​ភាសា​អង់គ្លេស​បច្ចុប្បន្ន​របស់​ពួកគេ​។​

​គូសបញ្ជាក់​ផងដែរ​ថា​ វគ្គ​សិក្សា​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​ ​ថ្ងៃទី​១៦​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​ឬ​ចម្ងល់​ផ្សេង​ៗ​ ​សិស្សានុសិស្ស ​និង​អាណាព្យាបាល​អាច​ទាក់ទង​តាមរយៈ​លេខ​ទូរសព្ទ​៖​ ​085​ ​809​ ​589​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា