ACU​ ​ជ្រើសរើស​អ្នក​សង្កេតការណ៍​ ជាង៤ពាន់នាក់ សម្រាប់​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ACU​ ​ជ្រើសរើស​អ្នក​សង្កេតការណ៍​ ជាង៤ពាន់នាក់ សម្រាប់​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​

ACU​ ​ជ្រើសរើស​អ្នក​សង្កេតការណ៍​ ជាង៤ពាន់នាក់ សម្រាប់​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​) ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​បន្ត​ចូលរួម​សង្កេតការណ៍​ ​នៅក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​សម័យ​ប្រឡង​ថ្ងៃទី​១០​ ​សីហា ​ឆ្នាំ​២០២៦​។ ​សម្រាប់​ការ​ប្រឡង​នេះ​ ​ACU​ ​ក៏​ប្រកាស​ជ្រើសរើស​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត​សរុប​ចំនួន​ ​៤១៥០​នាក់​ ​ដើម្បី​ចូលរួម​សង្កេតការណ៍​តាម​មណ្ឌល​ប្រឡង​រាជធានី​-​ខេត្ត​។​

Advertisement

ចំណោមអ្នកស្ម័គ្រចិត្តទាំងជាង ៤ពាន់នាក់ ក្នុងនោះបន្ទាយមានជ័យ ជ្រើសរើសចំនួន ១៦៨នាក់, ព្រៃវែង ២៧៣នាក់, បាត់ដំបង ២៥២នាក់, ពោធិ៍សាត់ ១០១នាក់, កំពង់ចាម ២៦៥នាក់, រតនគិរី ៥៣នាក់, កំពង់ឆ្នាំង ១៣៦នាក់, សៀមរាប ៣០៤នាក់, កំពង់ស្ពឺ ១៨០នាក់, ព្រះសីហនុ ៧០នាក់, កំពង់ធំ ១៧៥នាក់, ស្ទឹងត្រែង ៣៨នាក់, កំពត ១៤៨នាក់, ស្វាយរៀង ១៣៩នាក់, កណ្តាល ៣៦៣នាក់, តាកែវ ២៧០នាក់, កោះកុង ៣៨នាក់, កែប ១៥នាក់, ក្រចេះ ៧៦នាក់, ប៉ៃលិន ២២នាក់, មណ្ឌលគិរី ២៥នាក់, ឧត្តរមានជ័យ ៤៨នាក់, ភ្នំពេញ ៧៦៧នាក់, ត្បូងឃ្មុំ ១៦៧នាក់ និងព្រះវិហារ៥៧នាក់។

​បើ​តាម​ ​ACU​ ​អ្នក​ដែល​អាច​ចុះឈ្មោះ​ធ្វើជា​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ ​ត្រូវ​មាន​អាយុ​ចាប់ពី​ ​២១​ឆ្នាំ​ឡើង​ទៅ​, ​ជា​និស្សិត​ ​ឬ​បុគ្គល​ផ្សេង​ទៀត​ក្រៅពី​ព្រះសង្ឃ ​(​កំពុង​គង់​ចាំ​ព្រះវស្សា​) ​គ្រូបង្រៀន​ មន្រ្តី​រាជការ​សាធារណៈ​ ​និង​អ្នកសារព័ត៌មាន​, ​មិន​ត្រូវ​ចូលរួម​សង្កេតការណ៍​ក្នុង​មណ្ឌល​ប្រឡង​ដែល​មាន​បងប្អូន​ ​សាច់ញាតិ ​ឬ​មិត្តភក្តិ​ជា​បេក្ខជន​ប្រឡង ​ដែល​នេះ​ជា​ទំនាស់​ផលប្រយោជន៍​, ​ត្រូវ​ ​ឬ​ធ្លាប់​ ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​និង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការងារ​សង្កេតការណ៍​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​, ​ត្រូវ​ទាញយក​កម្មវិធី​ ​Angkor​ ​Life​ ​មក​ប្រើប្រាស់​សម្រាប់​ការ​ជូនដំណឹង​ ​និង​ ​Telegram​ ​សម្រាប់​ទំនាក់ទំនង​ការងារ​សង្កេតការណ៍​, ​មាន​មធ្យោបាយ​ ធនធាន ​ពេលវេលា​គ្រប់គ្រាន់​ សម្រាប់​បំពេញ​ការងារ​សង្កេតការណ៍​ស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង​ ​រួមទាំង​មធ្យោបាយ​ធ្វើដំណើរ​, ​គោរព​តាម​ច្បាប់​ បទប្បញ្ញត្តិ​ លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន​ ​ការ​ចាត់តាំង ​ដឹកនាំ​ ប្រគល់​ភារកិច្ច​របស់​ក្រុម​ដឹកនាំ​សង្កេតការណ៍​ថ្នាក់​កណ្តាល​ ​ថ្នាក់​រាជធានី​-​ខេត្ត​ ​និង​ថ្នាក់​មណ្ឌល ​ជាពិសេស​គោរព​បាន​យ៉ាង​ខ្ជាប់ខ្ជួន​បទប្បញ្ញត្តិ ​សេចក្តីណែនាំ​ យល់​ពី​តួនាទី​ភារកិច្ច​សង្កេតការណ៍​ស្ម័គ្រចិត្ត​។​

​សម្រាប់​ការ​ចុះឈ្មោះ​ធ្វើជា​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ រហូតដល់​ថ្ងៃទី​២២​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​វេលា​ម៉ោង​ ​២៤:០០​នាទី​។​

​ដើម្បី​ងាយស្រួល​ដាក់ពាក្យ​សុំ​ធ្វើជា​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​នេះ​ ​បេក្ខជន​សូម​បំពេញ​ពាក្យ​សុំ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណ​ច្បាស់លាស់​ ​ដូចជា​ ​អត្តសញ្ញាណ​បណ្ណ ​ឬ​បណ្ណ​សម្គាល់​ខ្លួន​ ​(​និស្សិត​ ​បុគ្គលិក​ឯកជន​) ​និង​ រូបថត​ ​(​4​x​6​) ​ផ្ទៃ​ពណ៌​ស ​ឬ​ផ្ទៃ​មេឃ​ ថត​៦​ខែ​ចុងក្រោយ​ តាមរយៈ​ [​តំណ​ភ្ជាប់​] ​នេះ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា