បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​”​បំណង​” ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​សរុប​ចំនួន​ ២១០ ​កន្លែង​ ​ដល់​សិស្ស​-​និស្សិត​ដែល​ត្រូវ​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​តាមរយៈ​គម្រោង​អន្តេវាសិកដ្ឋាន​និស្សិត​បំណង​ទាំង​ ៣ ​ទីតាំង​។

​ទីតាំង​គម្រោង​អន្តេវាសិកដ្ឋាន​
​គម្រោង​ទី ៤​៖​ ​ផ្ទះ​លេខ​ ​៨៤​ ​ផ្លូវ​លេខ​ ​១៦០​ ​សង្កាត់​ទឹក​ល្អក់​២ ​ខណ្ឌ​ទួលគោក ​(​ស្ថិត​នៅ​ជិត​ RUPP​,​ IFL ​និង​ ​ITC​)​
​គម្រោង​ទី​ ៥​៖​ ​ផ្ទះ​លេខ​ ​៦៦ ​ផ្លូវ​ A5​ ​ភូមិ​បឹង​សាឡាង​ សង្កាត់​ឫស្សី​កែវ​ ​ខណ្ឌ​ឫស្សីកែវ​ ​(​ស្ថិត​នៅ​ជិត​ AUPP ​និង​ ​CADT​)​
​គម្រោង​ទី ​៦​៖​ ​ផ្លូវ​លេខ​ ៩៩ ​កែង​ផ្លូវ​លេខ​ ​១០១ ​ភូមិ ៨ ​សង្កាត់​បឹងត្របែក​ ​ខណ្ឌ​ចំការ​មន ​(​ស្ថិត​នៅ​ជិត​ RULE​)​

កម្រិត​ ​និង​ចំនួន​អាហារូបករណ៍​

​គម្រោង​ទី ៤ ​និង​ទី​ ​៥ ​(​សរុប​ ១០០ ​កន្លែង​)​៖ ផ្ដល់​ជូន​អាហារូបករណ៍​ ​10%​ ​សម្រាប់​និស្សិត​ដែល​មាន​អាណាព្យាបាល​ជា​នគរបាល​,​ ​គ្រូបង្រៀន​,​ យោធា​,​ ​បុគ្គលិក​សុខាភិបាល​,​ ​មន្ត្រី​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​បន្ទាន់ ​និង​មន្ត្រី​ស្ថាប័ន​រដ្ឋ​ផ្សេង​ៗ​ទៀត​។

​គម្រោង​ទី ៦​ ​(​សរុប​ ១១០ ​កន្លែង​)​៖

  • ​អាហារូបករណ៍​ ​15%​ ​ចំនួន​ ៣០ ​កន្លែង​
  • ​អាហារូបករណ៍​ ​20%​ ​ចំនួន​ ៣០ ​កន្លែង​
  • ​អាហារូបករណ៍​ ​25%​ ​ចំនួន​ ៥០ ​កន្លែង​ ​(​ផ្ដល់​ជូន​សម្រាប់​តែ​និស្សិត​ជា​នារី​ប៉ុណ្ណោះ​)​

​លក្ខ​ខណ្ឌ​ពិសេស​សម្រាប់​សិស្ស​-​និស្សិត​ថ្មី​ ​(​ប្រឡង​បាក់ឌុប​ឆ្នាំ​ ​២០២៦​)

​ចំពោះ​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ភូមិ​ឆ្នាំ​ ​២០២៦ ​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​10​%​ ​ក្នុង​ការ​ស្នាក់នៅ​រយៈពេល​ ១ ​ឆ្នាំ​ពេញ ​សម្រាប់​គ្រប់​គម្រោង​ទាំងអស់​។ ​ដោយឡែក​ ​សិស្ស​ដែល​ទទួល​បាន​និទ្ទេស​ A ​ចាប់​ពី​ ១ ​មុខវិជ្ជា​ឡើង​ទៅ​ ​នឹង​ទទួល​បាន​ការ​បន្ថែម​អាហារូបករណ៍​ ​២​%​ ​ក្នុង​ ១ ​មុខ​វិជ្ជា​។​

​បេក្ខជន​ដែល​មាន​បំណង​ដាក់​ពាក្យ​ស្នើសុំ​ ​តម្រូវ​ឱ្យ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ចាំបាច់​រួមមាន​៖ ​លទ្ធផល​ប្រឡង​បាក់ឌុប​ ​និង​កាត​សិស្ស​ប្រឡង​បាក់ឌុប​ឆ្នាំ​ ​២០២៦​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​ទៅកាន់​ https​:​/​/​t.​me​/​bamnangrecruitment ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា