មន្ត្រីក្រសួងអប់រំ ៖ យុវជនទាំងអស់ត្រូវមានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងការវិវត្តនៃសេដ្ឋកិច្ចឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីក្រសួងអប់រំ ៖ យុវជនទាំងអស់ត្រូវមានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងការវិវត្តនៃសេដ្ឋកិច្ចឌីជីថល

មន្ត្រីក្រសួងអប់រំ ៖ យុវជនទាំងអស់ត្រូវមានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងការវិវត្តនៃសេដ្ឋកិច្ចឌីជីថល

មន្រ្តីជាន់ខ្ពស់​ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា​ យុគសម័យឌីជីថលនេះ យុវជនចាំបាច់​ណាស់​ក្នុង​ពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏​ដូចជា​ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ ព្រមជាមួយ​នឹង​ការបង្កើតថ្មី ដើម្បីឆ្លើយតបនឹងការវិវត្តនៃសេដ្ឋកិច្ចឌីជីថល។

Advertisement

ក្នុងសិក្ខាសាលាស្តីពីចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុសម្រាប់យុវជនក្នុងបរិបទឌីជីថល នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តសៀមរាប កាលពីសប្តាហ៍​កន្លងទៅនេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុង​តែមានឥទ្ធិពលលើគ្រប់វិស័យ ដោយ​បានបង្កើតឱកាសថ្មីៗសម្រាប់ការបង្កើតមុខរបរ និងអាជីវកម្ម ដែលទាមទារយុវជនត្រូវ​មានទាំងចំណេះដឹងបច្ចេកទេស និងគំនិតសហគ្រិនភាព, ជាមួយ​គ្នាយុវជនក៏​ត្រូវតែមានចំណេះដឹង និងជំនាញមូលដ្ឋានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងប្រើប្រាស់សេវាហិរញ្ញវត្ថុ​ប្រកបដោយ សុវត្ថិភាព និងទទួលខុសត្រូវខ្ពស់ ដោយបង្កាពីហានិភ័យផ្សេងៗជាពិសេសចំណេះដឹងបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុ ការរៀន និងការបំពេញការងារប្រចាំថ្ងៃ។

លោកបានណែនាំ និងលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវយល់ដឹងពីអត្ថប្រយោជន៍នៃការសន្សំ ការវិនិយោគ និងការប្រើប្រាស់សាច់ប្រាក់ចំគោលដៅ និងមានប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយហានិភ័យនៃការជាប់បំណុលធ្ងន់ធ្ងរ និងក្លាយជាជនរងគ្រោះផ្នែកហិរញ្ញវត្ថុមិនស្របច្បាប់ ដែលតែងតែកើតមាននាពេលបច្ចុប្បន្ន ដ៏ដូចជាទៅថ្ងៃអនាគត។

“យុវជនដែលឆ្លាតវៃផ្នែកហិរញ្ញវត្ថុ គឺជាសសរទ្រូងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ”

លោក ម៉ិល ផនសីហា បន្ថែមថា សម្រាប់យុវជនក្នុងយុគសម័យឌីជីថល ក៏ត្រូវបង្កើនការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីជៀសវាងការចាញ់បោកតាមអនឡាញ (Scams) ហើយ​លោករំពឹងថា ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល មិនត្រឹមតែជួយឱ្យយុវជនចេះគ្រប់គ្រងថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការការពារពួកគេពីបំណុលលើសលប់ និងការបោកប្រាស់ក្នុងពិភពបច្ចេកវិទ្យា៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា