ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ទោះបីបច្ចេកវិទ្យា AI កំពុងមានឥទ្ធិពលខ្លាំង​ក៏​ដោយ ក៏​មិន​អាច​ជំនួសបទពិសោធន៍កើតចេញពីការអានសៀវភៅដោយផ្ទាល់ដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ទោះបីបច្ចេកវិទ្យា AI កំពុងមានឥទ្ធិពលខ្លាំង​ក៏​ដោយ ក៏​មិន​អាច​ជំនួសបទពិសោធន៍កើតចេញពីការអានសៀវភៅដោយផ្ទាល់ដែរ

ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ទោះបីបច្ចេកវិទ្យា AI កំពុងមានឥទ្ធិពលខ្លាំង​ក៏​ដោយ ក៏​មិន​អាច​ជំនួសបទពិសោធន៍កើតចេញពីការអានសៀវភៅដោយផ្ទាល់ដែរ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការអាន និង​សរសេរ គឺមានសារៈសំខាន់ ទោះបីជាបច្ចុប្បន្ន​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងមានឥទ្ធិពលខ្លាំង​យ៉ាងណាក៏ដោយ។

Advertisement

ថ្លែងទៅកាន់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្នុង​ឱកាស​បិទទិវាអំណានជាតិ​កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអាន និងសរសេរ នៅតែចាំបាច់​សម្រាប់យើង​ទាំងអស់គ្នា។ ឯកឧត្តមសង្កត់ធ្ងន់ថា បើទោះបីជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងមានឥទ្ធិពលខ្លាំងក៏ដោយ ក៏មិនអាចជំនួសនូវបទពិសោធន៍ដែលកើតចេញពីការអានសៀវភៅដោយផ្ទាល់នោះទេ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញដល់ក្រុមការងារជំនាញ ឱ្យខិតខំស្រាវជ្រាវ និងរៀបចំចងក្រងសៀវភៅដែលពាក់ព័ន្ធនឹងប្រវត្តិភាសាខ្មែរឱ្យបានកាន់តែសម្បូរបែប ដើម្បីទុកជាឯកសារដ៏មានតម្លៃសម្រាប់ឱ្យយុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រ យល់ដឹងពីឫសគល់នៃអត្តសញ្ញាណជាតិ និងពង្រឹងស្មារតីស្រឡាញ់អក្សរសាស្ត្រជាតិឱ្យកាន់តែខ្ជាប់ខ្ជួន ក្នុងបរិបទដែលពិភពលោកកំពុងដើរលឿនទៅមុខដោយបច្ចេកវិទ្យា៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា