សិស្សអាមេរិកប្រឈមការធ្លាក់ចុះពិន្ទុគណិតវិទ្យា និងការអាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សអាមេរិកប្រឈមការធ្លាក់ចុះពិន្ទុគណិតវិទ្យា និងការអាន

សិស្សអាមេរិកប្រឈមការធ្លាក់ចុះពិន្ទុគណិតវិទ្យា និងការអាន


ពិន្ទុគណិតវិទ្យា និងការអានរបស់សិស្សបឋម និងមធ្យមសិក្សានៅសហរដ្ឋអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលមួយទសវត្សរ៍ ខណៈអ្នកស្រាវជ្រាវចង្អុលបង្ហាញពីឥទ្ធិពលកើនឡើង នៃប្រព័ន្ធផ្សព្វផ្សាយសង្គម។

Advertisement

សារព័ត៌មាន VnExpress បានរាយការណ៍ថា យោងតាមទិន្នន័យដែលចេញផ្សាយកាលពីសប្តាហ៍មុនដោយគម្រោង Educational Opportunity Project សិស្សភាគច្រើននៅទូទាំងសហរដ្ឋអាមេរិក ទទួលបានពិន្ទុទាបជាងកាលពី១០ឆ្នាំមុន។ ពិន្ទុអានបានធ្លាក់ចុះនៅក្នុង ៨៣% ខណៈពិន្ទុគណិតវិទ្យាធ្លាក់ចុះនៅក្នុង ៧០%។

ការវិភាគរបស់កាសែតខាងលើបង្ហាញថា ការធ្លាក់ចុះនេះបានកើតឡើងទូទាំងប្រទេស ដោយប៉ះពាល់ទាំងសិស្សនៅតំបន់មានចំណូលខ្ពស់ និងទាប ព្រមទាំងគ្រប់ជាតិសាសន៍ និងតំបន់។

ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៣ លទ្ធផលសិស្សក្នុងមុខវិជ្ជាគណិតវិទ្យា និងការអានបានកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែ តាមសេចក្តីរាយការណ៍ថ្មីៗបានឱ្យ​ដឹងថា សហរដ្ឋអាមេរិកបាន «ធ្លាក់ចូលក្នុងវិបត្តិសមិទ្ធផលសិក្សា» ចាប់តាំងពីឆ្នាំ២០១៣ នៅពិន្ទុចាប់ផ្តើមធ្លាក់ចុះ និងបន្តអូសបន្លាយក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

ការវាយតម្លៃរវាងឆ្នាំ២០២២ និង២០២៥ បង្ហាញថា ពិន្ទុគណិតវិទ្យាមានសញ្ញាងើបឡើងវិញបន្តិច ប៉ុន្តែពិន្ទុអាននៅតែបន្តធ្លាក់ចុះ។

របាយការណ៍បានលើកឡើងថា ការធ្លាក់ចុះ នៃសមិទ្ធផលសិក្សា អាចពាក់ព័ន្ធនឹងការកាត់បន្ថយប្រព័ន្ធវាស់វែងផ្អែកលើតេស្ត និងការកើនឡើង នៃការប្រើប្រាស់បណ្ដាញសង្គម។ លោក Tom Kane នាយកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយអប់រំ នៃសាកលវិទ្យាល័យ Harvard បានឱ្យ​ដឹងថា ការធ្លាក់ចុះនេះបានចាប់ផ្តើមស្របពេលការប្រើប្រាស់បណ្ដាញសង្គមក្នុងចំណោមយុវវ័យកើនឡើង។

របាយការណ៍ក៏បានណែនាំឱ្យ​រដ្ឋាភិបាលសហព័ន្ធ សិក្សាបន្ថែមពីផលប៉ះពាល់នៃការហាមឃាត់ទូរស័ព្ទដៃក្នុងសាលារៀន ខណៈលទ្ធផលដំបូងបង្ហាញថា វាអាចជួយលើកស្ទួយសមិទ្ធផលសិស្សបានតិចតួច៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា