AMS រៀបចំសិក្ខាសាលាស្តីពី «ស្ថាបត្យកម្មខ្មែរ» ក្នុងគម្រោងចងក្រងសៀវភៅរូបថតពីស្ថាបត្យកម្មខ្មែរ ៣សម័យកាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
AMS រៀបចំសិក្ខាសាលាស្តីពី «ស្ថាបត្យកម្មខ្មែរ» ក្នុងគម្រោងចងក្រងសៀវភៅរូបថតពីស្ថាបត្យកម្មខ្មែរ ៣សម័យកាល

AMS រៀបចំសិក្ខាសាលាស្តីពី «ស្ថាបត្យកម្មខ្មែរ» ក្នុងគម្រោងចងក្រងសៀវភៅរូបថតពីស្ថាបត្យកម្មខ្មែរ ៣សម័យកាល

អ្នកថតរូប អ្នកផលិតមាតិកា ​មក​ពី​តំបន់ផ្សេងៗក្នុង​ប្រទេស​កម្ពុជា កាលពីពេលថ្មីៗនេះ បានជួបជុំគ្នាក្នុង​សិក្ខា​សាលា ស្តីពី “ស្ថាបត្យកម្មខ្មែរ” ដែលរៀបចំ​ឡើងដោយ​ក្រុមហ៊ុន Apara Media Services (AMS) ដើម្បីស្វែងយល់ពីស្ថាបត្យកម្ម និងតួនាទីរបស់ស្ថាបត្យកម្ម​ ព្រមទាំងចូលរួមចំណែកចងក្រងសៀវភៅ​រូបថតពីស្ថាបត្យកម្មខ្មែរទាំង៣សម័យកាល។

Advertisement

សិក្ខាសាលា​ដែលធ្វើឡើងពេញមួយថ្ងៃនោះ មានការ​ចូលរួមធ្វើបទបង្ហាញពីគណៈស្ថាបត្យករ និងសមាគមស្ថាបត្យករខ្មែរ ព្រមទាំង​អ្នក​​បុរាណវិទូ ដូចជា ឯកឧត្តម ជា ច័ន្ទថែបរ៉ាស, ឯកឧត្តម គង់ កុសល, ឯកឧត្តម អ៊ុនផេង ពុធវិសាល ក៏​ដូចជា លោក លឹម វណ្ណច័ន្ទ។ វាគ្មិនទាំងអស់បានចែករំលែកនូវចំណេះដឹង បច្ចេកទេស ក៏​ដូចជាប្រវត្តិសាស្ត្រ ដើម្បីឱ្យ​អ្នកផលិតមាតិកា អ្នកថតរូប បានយល់ពីស្ថាបត្យកម្ម តួនាទីរបស់ស្ថាបត្យកម្ម​ក្នុងការកសាងសង្គម ការ​ថែរក្សា​សន្តិភាព និងការចងក្រងឯកសារ​ប្រវត្តិសាស្រ្ត។

លោក អ៊ូច មករា អ្នករៀបចំគម្រោង បានឱ្យដឹងថា សិក្ខាសាលានេះមានគោលបំណងសំខាន់ក្នុង​ការ​ពង្រឹងសមត្ថភាពដល់អ្នកបង្កើតមាតិកា និងអ្នកថតរូប ឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្លៃ នៃ «ស្ថាបត្យកម្ម»។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីអ្នកថតរូប និងអ្នកផលិតមាតិកាប្រមាណ ៤០នាក់ ដែលអញ្ជើញមកពីក្រុមប្រមាញ់រូបភាពជីវៈចម្រុះ, ក្រុមអ្នកថតរូបមកពីខេត្តសៀមរាប បាត់ដំបង និងក្រុម Cambodia Amazing។

លោក អ៊ូច មករា បញ្ជាក់ថា ក្រៅពីពង្រឹងសមត្ថភាពពួកគាត់ឱ្យ​យល់កាន់តែស៊ីជម្រៅពីតម្លៃ នៃស្ថាបត្យកម្ម គោលបំណងចម្បងមួយ​ទៀតនោះ គឺឈានទៅ​ចងក្រងសៀវភៅ​រូបថតស្ថាបត្យកម្មខ្មែរមួយ​នៅពេលអនាគត​ដែលមានតម្លៃជាប្រវត្តិសាស្រ្ត សិល្បៈ និង​ចំណេះដឹង ដោយ​បង្ហាញពីការវិវត្ត នៃស្ថាបត្យកម្មកម្ពុជាតាមសម័យកាលនីមួយៗ រួមមាន សម័យអាណានិគមនិយមបារាំង, សម័យសង្គមរាស្រ្តនិយម (យុគមាស) និង កម្ពុជា​សហសម័យ (ការ​រួម​បញ្ចូល​ស្ថាបត្យកម្មបុរាណ និងទំនើប) ។

សម្រាប់ការងារចងក្រងសៀវភៅ​រូបថតអំពីស្ថាបត្យកម្មខ្មែរនេះ បើតាមលោក មករា នៅ​ប៉ុន្មានខែខាងមុខ ក្រុមអ្នកថតរូបទាំងអស់ នឹង​ចុះទៅ​កាន់ ៣តំបន់ ដែលមានដូចជា ​តំបន់ទី១ ​មាន រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ, ហើយតំបន់ទី២ មាន ខេត្តសៀមរាប បាត់ដំបង កំពង់ធំ ព្រមទាំង​តំបន់ទី៣ មានខេត្ត​កំពង់ចាម ក្រចេះ និងខេត្ត​ព្រៃវែង ដើម្បីប្រមូលទិន្នន័យរូបភាពសំណង់ស្ថាបត្យកម្មទាំងអស់។

គេរំពឹងថា សៀវភៅរូបថតដែលមានតម្លៃជា​ប្រវត្តិសាស្រ្តមួយនេះ នឹងបង្កើនការយល់ដឹងជាសាធារណៈអំពីតម្លៃស្ថាបត្យកម្ម និងមរតក​សំណង់បេតិកភណ្ឌ ក៏​ដូចជាការបង្កើត​ឯកសារយោង​សម្រាប់ការ​សិក្សា ការស្រាវជ្រាវ និង​ចូលរួមផ្សព្វផ្សាយ​តម្លៃ​ស្ថាបត្យកម្មខ្មែរ ជាមរតក​វប្បធម៌ជាតិ និង​ជាសម្បត្តិ​សកល សម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា