«សំណេរអង្គរ» ជំរុញឱ្យយុវជនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«សំណេរអង្គរ» ជំរុញឱ្យយុវជនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រជាតិ

«សំណេរអង្គរ» ជំរុញឱ្យយុវជនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រជាតិ

សៀមរាប - កម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” ជាវេទិការប្រកួតសំណេរភាសាខ្មែរជាសាធារណៈលើកដំបូងនៅកម្ពុជា ។ អ្នកចូលរួមកម្មវិធីប្រកួតបានចាត់ទុកការសរសេរតាមអានសំណេរអង្គរ ជាបទពិសោធន៍ជីវិតដ៏អស្ចារ្យ និងមានអត្ថន័យកំពុងចូលរួមជំរុញឱ្យយុវជនខ្មែរស្រឡាញ់អក្សរសាស្ត្រជាតិ ។ អង្គរ សំណេរ អ្នកចូលរួមកម្មវិធីប្រកួតនេះ ក៏បានលើកឡើងទៀតថា វេទិការប្រកួតសរសេរតាមអាន «សំណេរអង្គរ» ជួយបំផុសឱ្យប្រជាពលរដ្ឋខ្មែរ និងសាធារជនចាប់អារម្មណ៍លើការប្រើប្រាស់ភាសាខ្មែរនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយកំហុស​ឆ្គងក្នុងការប្រើប្រាស់ភាសាជាតិតាមគ្រប់ទម្រង់ ។

“សំណេរអង្គរ” ជាផ្នែកមួយនៃការគាំទ្រដល់វិស័យអប់រំ និងលើកកម្ពស់ដល់ការសិក្សាភាសាជាតិ ។​

ស្ពានហាលខាង
មុខប្រាសាទអង្គវត្ត
កម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» បានប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលខាងមុខប្រាសាទអង្គវត្ត ទឹកដីខេត្តសៀមរាប ។ កម្មវិធីនេះមានអ្នកចូលរួមប្រកួតសំណេរសរសេរតាមអានជាង ៧០០នាក់មកពីគ្រប់រាជធានីខេត្តទូទាំងប្រទេសកម្ពុជា ។

ម៉ោង ៧ព្រឹកសំឡេងអានសំណេរសរសេរតាមអាន ចាប់ផ្តើមបន្លឺឡើងម្តងមួយឃ្លាៗ ចំណែកបេក្ខជនម្នាក់ៗកំពុងផ្ចិតផ្ចង់សរសេរសំណេរលើសន្លឹកកិច្ចការរបស់ខ្លួន ។

ការប្រកួតសរសេរតាមអាន “សំណេរអង្គរ” រៀបចំឡើងដោយបញ្ញវន្តខ្មែរមួយក្រុមដែលស្រឡាញ់វិស័យអក្សរសាស្ត្រជាតិ រៀបចំវិញ្ញាសារប្រកួតដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដឹកនាំអានសំណេរដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

អត្ថបទសរសេរតាមអានមានចំណងជើងថា «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ» ។ លទ្ធផលនៃការប្រកួតសរសេរតាមអាន «សំណេរអង្គរ» បានរក ឃើញយុវជន ៣រូប ក្លាយជាម្ចាស់ជយលាភីឆ្នើមក្នុងចំណោមបេក្ខជនជាង ៧០០នាក់ ។ អង្គរអាណាចក្រនៃអរិយធម៌ខ្មែរ
ចំណងជើងអត្ថបទ

បេក្ខជន ចេង រតនា
មកពីរាជធានីភ្នំពេញ
បេក្ខជន វ៉ន វីដា មកពីខេត្តបន្ទាយមានជ័យ បេក្ខនារី យ៉ោប សុឃាក់ នៅខេត្តសៀមរាប ម្ចាស់ជយលាភីឆ្នើម

គណៈកម្មការរៀបចំកម្មវិធីបានវាយតម្លៃបេក្ខជនជ័យលាភីឆ្នើមសរសេរតាមអានខាងលើដោយផ្អែកលើរកឃើញបញ្ហាអក្ខវិរុទ្ធតិចបំផុត សរសេរគោរពតាមសំណៅវិញ្ញាសាដើម និងសរសេរបានស្អាតបំផុត ។

ក្រៅពីនោះក៏មានជ័យលាភីរងចំនួន ២២នាក់, ជ័យលាភីអក្សរស្អាតមាន ៣នាក់, បេក្ខជនមានអាយុតិចជាងគេបំផុមាន៣នាក់(ចាប់ពី៨ឆ្នាំ) និងអាយុច្រើនជាងគេបំផុតមាន ១នាក់ (អាយុ៦៧ឆ្នាំ) ដែលទទួលបានរង្វាន់លើកទឹកចិត្តមួយចំនួន ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថាភាសា​និង​អក្សរខ្មែរ​ជា​អត្តសញ្ញាណ​ជាតិ ​។ «យើងមានប្រទេសរបស់យើង មានអក្សរសាស្ត្រជាតិរបស់យើង ដូច្នេះយើងត្រូវចេះអក្សរនោះឱ្យបានច្បាស់លាស់ យើងមិនអាចក្លាយជាអនក្ខរជននៅលើទឹកដីខ្លួនឯងបានទេ» ប្រសាសន៍​លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ជនជាតិ​នៃ​ប្រទេស​មួយ​ដែល​បាន​ប្រឹងប្រែង​ថែរក្សា​និង​លើក​ក​ម្ពស់​អក្សរសាស្ត្រ​ជាតិ​ ​គឺ​បាន​ធ្វើ​ឱ្យ​ព្រលឹង​ជាតិ​នេះ​នៅតែ​ឋិត​ឋេ​រ ​។​

ទន្ទឹមគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់បន្ថែម​ថា អក្សរសាស្ត្រគង់វង្ស ព្រលឹងជាតិរស់រានបន្ត តែប្រសិនបើអក្សរសាស្ត្រមិនគង់វង្ស ប្រជាពលរដ្ឋបោះបង់ការប្រើប្រាស់អក្សរជាតិខ្លួន នោះអាចនឹងនាំឱ្យជាតិជួបអន្តរាយជាក់ជាពុំខាន ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ មានប្រសាសន៍បន្តថា

គឺនាំឱ្យបាត់បង់តម្លៃបរទេសក៏គេមិនឱ្យតម្លៃ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ប្រសិនបើ
មិនចេះសរសេរអក្សរជាតិខ្លួនឯង
មិនកោតសរសើរពលរដ្ឋខ្មែរយើងដែរ ដូច្នេះដែលជាកូនខ្មែរត្រូវសរសេរអក្សរខ្មែរឱ្យបានច្រើន អានសៀវភៅឱ្យបានច្រើន រៀនស្គាល់ពាក្យខ្មែរឱ្យបានច្រើនព្រោះដូនតាបានបង្កើតអក្សរ និងបន្សល់ទុកឱ្យយើងជាឱ្យកូនចៅជំនាន់នេះច្រើនណាស់ គឺយើងត្រូវតែបន្តថែរក្សាទាំងអស់គ្នា ។

កម្មវិធី​ប្រកួត​សរសេរ​តាម​អាន “​សំណេរ​អង្គរ​” ចំណែកលោក​ ​លី​ម​ ​ប៊ុន​ហុ​ក​ ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​សរសេរ​តាម​អាន​សំណេរ​អង្គរ​ មានប្រសាសន៍ថា​ មាន​បំណង​បង្កើត​ជា​ចលនា​ថ្នាក់​ជាតិ​ ​ដើម្បី​ដាស់​ស្មារតី​របស់​សិស្ស-​និស្សិត​ ​និង​មហាជន​ទូទៅ​មាន​ការ​ប្រុងប្រយ័ត្ន ​និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​សរសេរ​អក្ខរាវិរុទ្ធ​ខ្មែរ​ឱ្យ​ត្រឹមត្រូវ​ ។​

តាមរយៈបទពិសោធន៍ប្រកួតសរសេរ
តាមអានសំណេរអង្គរ នឹងចូលរួមជំរុញ
ឱ្យយុវជនខ្មែរស្រឡាញ់អក្សរសាស្ត្រជាតិ ។
បន្ថែមលើនេះ លោក​ ​លី​ម​ ​ប៊ុន​ហុ​ក បានបញ្ជាក់ថាកម្មវិធីសរសេរតាមសំណេរអង្គររៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ ហើយក៍ជាមធ្យោបាយមួយសម្រាប់ទាញយកចំណាប់អារម្មណ៍របស់សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ ក៏នឹងអនុញ្ញាតឱ្យអ្នកចូលរួមដោយផ្ទាល់ពង្រីកចំណេះដឹងទូទៅរបស់ខ្លួន លើប្រធានបទដែលជាកម្មវត្ថុរបស់សំណេរ ។

កម្មវិធីប្រកួតសំណេរ
អង្គរសំខាន់ខ្លាំង
សម្រាប់ប្រជាជនកម្ពុជា ដោយជួយបំផុសប្រជាជន និងយុវជនខ្មែរឱ្យសរសេរអក្សរខ្មែរត្រឹមត្រូវ ហើយកម្មវិធីនេះ ក៏ជួយលើកកម្ពស់វិស័យទេសរណ៍នៅកម្ពុជាផងដែដោយសារកម្មវិធីបានធ្វើឡើងនៅតំបនអង្គរនៃខេត្តសៀមរាប ។ ជ័យលាភីលេខ១ លោក ចេង រតនា អាយុ ៣០ឆ្នាំ ជាបេក្ខជនប្រកួតសំណេរអង្គរជាប់ជ័យ
លាភីលេខ១ បាននិយាយថា

ស្របនឹងការលើកឡើងនេះ លោក ចេង រតនា មានបំណងចង់ឃើញកម្មវិធីប្រកួតសរសេរតាមអានជាសាធារណៈនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយចង់ឃើញប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនចូលរួមគាំទ្រ និងចូលរួប្រកួតប្រជែង ​ដើម្បីបុព្វហេតុលើកកម្ពស់វិស័យអក្សរសាស្ត្រជាតិ ដែលជាផ្នែកមួយនៃវប្បធម៌ជាតិ ។ សម្រាប់យុវជនជយលាភី លេខ១ រូបនេះ បានបង្ហាញពីការយល់ឃើញអំពីលទ្ធផលរបស់ខ្លួនទៀតថា ៖ “ខ្ញុំមិនរំពឹងសោះថា ខ្ញុំទទួលបានជ័យលាភីលេខ១ ! ខ្ញុំមិននឹកស្មានសោះព្រោះខ្ញុំមានបំណងតែមួយគត់ គឺមចូលរួមប្រកួត និងគាំទ្រកម្មវិធីប្រកួត ដោយសារនេះជាលើកទី១ ដែលនៅកម្ពុជាមានកម្មវិធីប្រកួតសរសតាមអានជាសាធារណៈ” ។ សម្រាប់ប្រជាជនកម្ពុជា ដោយជួយបំផុសប្រជាជន និងយុវជនខ្មែរឱ្យសរសេរអក្សរខ្មែរត្រឹមត្រូវ ហើយកម្មវិធីនេះ ក៏ជួយលើកកម្ពស់វិស័យទេសរណ៍នៅកម្ពុជាផងដែដោយសារកម្មវិធីបានធ្វើឡើងនៅតំបន់អង្គរនៃខេត្តសៀមរាប ។ លោក ចេង រតនា ម្ចាស់ជយលាភីលេខ១នៃកម្មវិធីប្រកួត “សំណេរអង្គរ” ។

គួរកត់សម្គាល់ដែរថា គ្រប់បេក្ខជនដែលបានចូលរួមកម្មវិធី “សំណេរអង្គរ” បានសម្តែងក្តីរំភើបរីករាយទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេងទោះពួកគាត់មិនទទួលបានរង្វាន់ក៏ដោយ ។

សម្រាប់លោក លីម ប៊ុនហុក អ្នកចូលរួមបានបង្ហាញពីទឹកចិត្តមោទនភាពថា ការចូលរួមប្រកួតសរសេរតាមអានថ្នាក់ជាតិនៅស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ពិតជាកិត្តិយសនិងជាឱកាសកម្រក្នុងជីវិត ។ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​សរសេរ​តាម​អាន​ “សំណេរ​អង្គរ​” មានបំណងចង់ឱ្យមានកម្មវិធីបែបនេះកើតឡើងជារៀងរាល់ឆ្នាំ ហើយលោកនិងក្រុមការងារនឹងខិតខំធ្វើយ៉ាងណឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ គឺធំជាង និងពិសេសជាងពេលនេះទៅទៀត ។ ការរៀបចំកម្មវិធី “សំណេរអង្គរ” លើកទី១ បានចំណាយថវិកាអស់ប្រមាណជាង ៤ម៉ឺនដុល្លារអាមេរិក ដោយមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននានា ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៧ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ស៊ុំ ណារ៉ូ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...



លោក ម៉ៅ សំណាង | Mr. Mao Samnang

លោក ម៉ៅ សំណាង | Mr. Mao Samnang

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា