ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ថ្លៃសិក្សា ១០០% ចំនួន ៣១៥ កន្លែង ដោយ​មិនឆ្លង​កាត់ការប្រឡង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ១០ តាមបណ្តាខេត្ត។

គ្រឹះស្ថានឧត្តមសិក្សា និងចំនួនអាហារូបករណ៍

លក្ខខណ្ឌនៃការជ្រើសរើស

-ផ្តល់ជូនបេក្ខជនទូទាំងប្រទេសដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គ្រប់ឆ្នាំសិក្សា ឬសមមូល (សម្រាប់ថ្នាក់បរិញ្ញាបត្រ)

-ផ្តល់ជូនបេក្ខជនទូទាំងប្រទេសដែលបានឬពុំបានប្រឡងជាប់បាក់ឌុបគ្រប់ឆ្នាំសិក្សា ឬសមមូល (សម្រាប់ថ្នាក់បរិញ្ញាបត្ររង)

-មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា និងខិតខំរៀនសូត្រ

-គោរពតាមការណែនាំ និងលក្ខខណ្ឌរបស់គណៈកម្មាធិការ និងគ្រឹះស្ថានឧត្តមសិក្សានីមួយៗ

កាលបរិច្ឆេទ និងរបៀបនៃការដាក់ពាក្យ

បេក្ខជនម្នាក់អាចជ្រើសរើសដាក់ពាក្យស្នើសុំបានត្រឹមតែ ១ គ្រឹះស្ថានឧត្តមសិក្សាប៉ុណ្ណោះ តាមប្រព័ន្ធអនឡាញ៖ [https://reg.amt.live/web/signup] ដើម្បីបំពេញព័ត៌មានស្នើសុំ និងស្គេនបញ្ចូល​ឯកសារតម្រូវការដាក់ពាក្យ ដូចជា រូបថត, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ មានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ ឬបញ្ជីរាយនាមបេក្ខជន​ប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិមានលំដាប់ពិន្ទុ។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី (លើកលែងតែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្តកំពង់ឆ្នាំង ផុតកំណត់ត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦)។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងការិយាល័យអាហារូបករណ៍ អគារលេខ ១៧៣៣ វិថីអូរវែង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង៨ព្រឹក-៥ល្ងាច៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា