សិស្សប្រមាណ ៥ម៉ឺន៤ពាន់នាក់ កំពុងអនុវត្តការបង្រៀនសម្របតាមសមត្ថភាពសិស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សប្រមាណ ៥ម៉ឺន៤ពាន់នាក់ កំពុងអនុវត្តការបង្រៀនសម្របតាមសមត្ថភាពសិស្ស

សិស្សប្រមាណ ៥ម៉ឺន៤ពាន់នាក់ កំពុងអនុវត្តការបង្រៀនសម្របតាមសមត្ថភាពសិស្ស

តាមរយៈការធ្វើតេស្តចុងឆ្នាំ បានបង្ហាញថា សិស្សជាច្រើនមានតម្រូវការរៀនកម្មវិធីបឋម ពោលគឺ សិស្សប្រមាណ ៥,៤៤០២នាក់ ស្មើនឹង ៩៥ភាគរយ កំពុងអនុវត្តការបង្រៀនសម្របតាមសមត្ថភាពសិស្ស PTOM នៅអំឡុងពេលមហាវិស្សមកាល។ នេះបើតាមការបញ្ជាក់របស់ លោក ហ៊ុន សុវណ្ណារ៉ា អនុប្រធានការិយាល័យ នាយកដ្ឋានបឋមសិក្សា។

លោក ហ៊ុន សុវណ្ណារ៉ា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចដាក់ឱ្យអនុវត្តសៀវភៅណែនាំប្រតិបត្តិ ចុះថ្ងៃទី២៧​ ខែឧសភា ឆ្នាំ២០២៦ ស្ដីពី ការបង្រៀនសម្របតាមសមត្ថភាពសិស្ស។ លោកថា នេះជាកិច្ចខិតខំប្រឹងប្រែងថ្មី របស់នាយកដ្ឋានបឋមសិក្សាក្នុងការជួយសិស្សរៀនយឺតឱ្យបំពេញកម្រិតសមត្ថភាព។

លោក ហ៊ុន សុវណ្ណារ៉ា អនុប្រធានការិយាល័យ នាយកដ្ឋានបឋមសិក្សា

អនុប្រធានការិយាល័យ នាយកដ្ឋានបឋមសិក្សា បន្ថែថា កម្មវិធីបឋម មានទាំងភាសាខ្មែរ និងគណិតវិទ្យា និងគ្របដណ្ដប់ពីថ្នាក់ទី៣ ដល់ថ្នាក់ទី៦ ដោយសិស្សដែលមាននិទ្ទេស D E F ជាមុខសញ្ញាចូលរួម។ លោក សុវណ្ណារ៉ា បន្តថា​ ការជ្រើសរើសសិស្សចាប់ពីថ្នាក់ទី៣ ដល់ទីថ្នាក់ទី៦ ដើម្បីបង្រៀនសម្របតាមសមត្ថភាពសិស្ស PTOM នេះ​ គឺដោយសារសិស្សដែលរៀនថ្នាក់ទី១ ដល់ថ្នាក់ទី៣ ទទួលបានការបង្រៀនតាមរយៈកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូងរួចរាល់ហើយ។ ប៉ុន្តែករណីខ្លះ សាលាមួយចំនួនចង់អនុវត្តបង្រៀនសិស្សរៀនយឺតពីថ្នាក់ទី១ដល់ថ្នាក់ទី៦ គឺអាស្រ័យទៅលើតម្រូវការសាលា។

លោក ហ៊ុន សុវណ្ណារ៉ា សង្កត់ធ្ងន់ថា ចំពោះបញ្ហាប្រឈម របស់សិស្សនៅកម្រិតបឋមសិក្សា តាមរយៈការធ្វើតេស្តចុងឆ្នាំ ក្នុងចំណោមសិស្ស ៥៧,២២៥នាក់ គឺមានសិស្ស ៥៤,៤០២នាក់ ត្រូវរៀនបំប៉នសម្របតាមសមត្ថភាពសិស្ស ដែលមានរហូតដល់ប្រមាណ ៩៥%។

បើតាម​ អនុប្រធានការិយាល័យ នាយកដ្ឋានបឋមសិក្សា ទោះបីជាមានវគ្គបំប៉នជួយសិស្សរៀនយឺត មានប្រព័ន្ធជួយតាមដាន និងវាយតម្លៃ ប៉ុន្តែចាំបាច់ត្រូវតែមានការចូលរួមជួយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាជួយឱ្យអត្រាសិស្សរៀនយឺតថយចុះ។ ទន្ទឹមគ្នានេះ ក៏មិនអាចខ្វះបានពីការចូលរួមរបស់ ឪពុកម្ដាយ អាណាព្យាបាល សិស្ស សហគមន៍ និងដៃគូពាក់ព័ន្ធ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា