ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF) សម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ទៅបន្តការសិក្សានៅប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

កម្មវិធីអាហារូបករណ៍នេះ បើកទូលាយសម្រាប់ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (មានសារណា) និងកម្រិតក្រោយបណ្ឌិត សម្រាប់និស្សិតបរទេស, និស្សិតបញ្ចប់ការសិក្សា, អ្នកស្រាវជ្រាវកម្រិតក្រោយបណ្ឌិត និងអ្នកវិទ្យាសាស្ត្រ។

នីតិវិធីនៃការដាក់ពាក្យ និងព័ត៌មានលម្អិត

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាហារូបករណ៍ ក៏ដូចជាការស្នើសុំមូលនិធិសម្រាប់ការស្រាវជ្រាវ ត្រូវដំណើរការតាមរយៈមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសអូទ្រីស www.grants.at (មានជម្រើសជាភាសាអាល្លឺម៉ង់ និងភាសាអង់គ្លេស)។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគ្រឹះស្ថានឧត្តមសិក្សា កម្មវិធីសិក្សា និងការស្រាវជ្រាវ បេក្ខជនអាចស្វែងយល់បន្ថែមតាមរយៈគេហទំព័រផ្លូវការ www.studyinaustria.at/en

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា