បាក់ឌុប​ឆ្នាំ​២០២៦ ​៖​ បេក្ខជន​ជាប់​ ៨​៤​,​០៦​%​ ​ខណៈ​ជាង​ ២​ពាន់​នាក់​ទទួល​បាន​និទ្ទេស​ A | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បាក់ឌុប​ឆ្នាំ​២០២៦ ​៖​ បេក្ខជន​ជាប់​ ៨​៤​,​០៦​%​ ​ខណៈ​ជាង​ ២​ពាន់​នាក់​ទទួល​បាន​និទ្ទេស​ A

បាក់ឌុប​ឆ្នាំ​២០២៦ ​៖​ បេក្ខជន​ជាប់​ ៨​៤​,​០៦​%​ ​ខណៈ​ជាង​ ២​ពាន់​នាក់​ទទួល​បាន​និទ្ទេស​ A

​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០២៦ ​បង្ហាញ​ថា​ ​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​ ​១២៥​,​៩៧៥​នាក់​ ​ស្មើនឹង​ ​៨​៤​,​០៦​%​ ​នៃ​ចំនួន​បេក្ខជន​ដែល​បាន​មក​ប្រឡង​ ​ខណៈ​បេក្ខជន​ចំនួន​ ​២​,​០២២​នាក់​ ​ទទួល​បាន​និទ្ទេស A​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​បាន​ឱ្យ​ដឹង​ថា​ ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​សម័យ​ប្រឡង​ថ្ងៃ​ទី​១០​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ​២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​តាម​មណ្ឌល​សំណេរ​នៃ​រាជធានី ​និង​ខេត្ត​ទាំង​២៥ ​ទូទាំង​ប្រទេស​។

​ក្នុង​ចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់​ទាំង​ ​១២​៥​,​៩៧៥​នាក់​ ​មាន​បេក្ខជន​ទទួល​បាន​និទ្ទេស​ A ​ចំនួន​ ​២​,​០២២​នាក់​ ​និទ្ទេស B ចំនួន​ ៨​,​៨៤៨​នាក់​ ​និទ្ទេស​ ​C ​ចំនួន​ ​២៣​,​៤២២​នាក់​ ​និទ្ទេស​ D ​ចំនួន​ ៤៤​,​៨៦៩​នាក់​ ​និង​និទ្ទេស​ ​E ចំនួន​ ៤៦​,​៨១៤​នាក់​។​

​តាម​តួលេខ​របស់​ក្រសួង​ បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស​ D ​មាន​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​និទ្ទេស​ទាំង​៥ ​ដោយ​មាន​ជិត ​៤៥​ពាន់​នាក់​ ​ខណៈ​និទ្ទេស​ A ​មាន​ចំនួន​តិច​ជាង​គេ ​គឺ​ ​២​,​០២២​នាក់​។

​លទ្ធផល​នេះ​នឹង​ត្រូវ​បង្ហាញ​ជូន​បេក្ខជន ​និង​សាធារណជន​នៅ​តាម​មណ្ឌល​សំណេរ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២ ​ខែ​កញ្ញា​ ​ដើម្បីឱ្យ​បេក្ខជន​បាន​ដឹង​ពី​លទ្ធផល ​និង​និទ្ទេស​ដែល​ខ្លួន​ទទួល​បាន​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា