បេក្ខជន​បាក់ឌុប​ទូទាំង​ប្រទេស​រំភើប​សប្បាយ​ ​ក្រោយ​ទទួល​លទ្ធផល​ប្រឡង​ផ្លូវការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជន​បាក់ឌុប​ទូទាំង​ប្រទេស​រំភើប​សប្បាយ​ ​ក្រោយ​ទទួល​លទ្ធផល​ប្រឡង​ផ្លូវការ

បេក្ខជន​បាក់ឌុប​ទូទាំង​ប្រទេស​រំភើប​សប្បាយ​ ​ក្រោយ​ទទួល​លទ្ធផល​ប្រឡង​ផ្លូវការ

​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូទាំង​ប្រទេស​ ​បាន​បង្ហាញ​អារម្មណ៍​រំភើប​ ​សប្បាយ​រីករាយ ​និង​ខ្លះ​ស្រក់​ទឹកភ្នែក​ ​ក្រោយ​បាន​ស្តាប់​លទ្ធផល​ប្រឡង​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​បន្ទាប់ពី​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ​និង​ប្រឡង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។​

​ក្នុង​ចំណោម​បេក្ខជន​ដែល​ទទួល​បាន​លទ្ធផល​ល្អ ​បេក្ខ​នារី​ ​កើត​ ​សុវណ្ណ​មុនីរតន៍ ​ដែល​ទទួល​បាន​និទ្ទេស​ A ​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ ​និង​រំភើប​យ៉ាង​ខ្លាំង ​នៅពេល​សាលា​ប្រកាស​ថា​ ​នាង​ទទួល​បាន​និទ្ទេស​ A។​

បេក្ខ​នារី​ ​កើត​ ​សុវណ្ណ​មុនីរតន៍

​បេក្ខ​នារី​រូប​នេះ​បាន​និយាយ​ថា​ ​នាង​មាន​ការ​រំពឹងទុក​ថា​ ​នឹង​ទទួល​បាន​និទ្ទេស​ A ព្រោះ​នៅពេល​ប្រឡង​ ​នាង​មាន​ទំនុកចិត្ត​ថា​ខ្លួន​ធ្វើ​បាន​ល្អ​។ ​បន្ទាប់ពី​ប្រឡង​ជាប់​ ​នាង​មាន​បំណង​បន្ត​ការ​សិក្សា​ផ្នែក​ វិស្វកម្ម។

​ដោយឡែក​ បេក្ខ​នារី​ ​លី ​ម៉ី​ម៉ី ​បាន​បង្ហាញ​អារម្មណ៍​ទាំង​យំ​ទាំង​សប្បាយរីករាយ ​ក្រោយ​ដឹង​ថា​ ​ខ្លួន​ទទួល​បាន​និទ្ទេស​ A​។ ​នាង​បាន​និយាយ​ថា​ ​មុនពេល​ប្រកាស​លទ្ធផល​ ​នាង​បាន​ត្រៀម​ចិត្ត​ទទួល​យក​លទ្ធផល​គ្រប់​ប្រភេទ​ ​ឱ្យ​តែ​ប្រឡង​ជាប់​ ប៉ុន្តែ​នៅពេល​ទទួល​បាន​និទ្ទេស​ A ​នាង​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង ​ព្រោះ​នាង​មាន​បំណង​បន្ត​ការ​សិក្សា​ផ្នែក​ ​សុខាភិបាល។

បេក្ខ​នារី​ ​លី ​ម៉ី​ម៉ី

​យោង​តាម​លទ្ធផល​ផ្លូវការ​របស់​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឆ្នាំ​២០២៦ ​មាន​ចំនួន​ ​១២៥​,​៩៧៥​នាក់​ ​ស្មើនឹង​ ​៨​៤​.​០៦​%​ ​នៃ​ចំនួន​បេក្ខជន​ដែល​បាន​មក​ប្រឡង​ ​ខណៈ​បេក្ខជន​ទទួល​បាន​និទ្ទេស​ A ​មាន​ចំនួន​ ​២​,០២២​នាក់។

​ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ជាប់​ទាំងអស់​ មាន​អ្នក​ទទួល​បាន​និទ្ទេស A ​ចំនួន​ ​២​,០២២​នាក់​,​ B ចំនួន​ ៨​,​៨៤៨​នាក់​,​ ​C ​ចំនួន​ ២៣​,​៤២២​នាក់​,​ D ​ចំនួន​ ៤៤​,​៨៦៩​នាក់​ ​និង​ E ចំនួន​ ៤៦​,​៨១៤​នាក់​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា