កម្ពុជា-ចិន ចាប់ដៃគ្នាបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី ខណៈតម្រូវការកម្លាំងពលកម្មកំពុងមានសន្ទុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ចិន ចាប់ដៃគ្នាបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី ខណៈតម្រូវការកម្លាំងពលកម្មកំពុងមានសន្ទុះ

កម្ពុជា-ចិន ចាប់ដៃគ្នាបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី ខណៈតម្រូវការកម្លាំងពលកម្មកំពុងមានសន្ទុះ

កម្ពុជា និងចិន បានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តថាមពលថ្មី (New Energy Vehicles – NEV) ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មជំនាញដែលកំពុងកើនឡើង ស្របពេលការប្រើប្រាស់យានយន្តប្រភេទនេះកំពុងរីកចម្រើននៅកម្ពុជា។

Advertisement

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានពិភាក្សារវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ។

ការសហការនេះ កើតឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្តថាមពលថ្មី ខណៈចំនួនរថយន្តប្រភេទនេះកំពុងកើនឡើងជាបន្តបន្ទាប់ ដែលនាំឱ្យមានតម្រូវការកាន់តែខ្ពស់លើជំនាញថែទាំ និងជួសជុលបច្ចេកទេស។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកត្តាជំរុញដ៏សំខាន់ក្នុងការបង្កើនផលិតភាពកម្លាំងពលកម្ម លើកកម្ពស់កម្រិតឧស្សាហកម្ម និងបង្កើតឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា ជាពិសេសក្នុងវិស័យយានយន្តថាមពលថ្មី។

តាមការបញ្ជាក់ កិច្ចសហប្រតិបត្តិការនេះផ្តោតលើការបង្កើត ឬធ្វើទំនើបកម្មមជ្ឈមណ្ឌលបណ្តុះបណ្តាលឯកទេស មន្ទីរពិសោធន៍ និងសិក្ខាសាលាសម្រាប់ជំនាញ NEV និងជំនាញផលិតកម្មកម្រិតខ្ពស់។ ជាមួយគ្នានេះ ក៏នឹងមានការពង្រឹងសមត្ថភាពគ្រូបណ្តុះបណ្តាល និងអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលទ្វេភាគី ដែលរួមបញ្ចូលទាំងការសិក្សាក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែងនៅកន្លែងការងារ តាមរយៈក្រុមហ៊ុន BYD និងសហគ្រាសដៃគូផ្សេងៗ។

ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍការអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដោយលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ចិន និងកម្ពុជា ដើម្បីបណ្តុះធនធានមនុស្សប្រកបដោយគុណភាព សម្រាប់គាំទ្រដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា