សាលារៀន Dreamy របស់កូរ៉េ ជ្រើសរើស​ប្រទេស​កម្ពុជា ជា​ប្រទេស​ទីបួនសម្រាប់វត្តមានរបស់ខ្លួនលើពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលារៀន Dreamy របស់កូរ៉េ ជ្រើសរើស​ប្រទេស​កម្ពុជា ជា​ប្រទេស​ទីបួនសម្រាប់វត្តមានរបស់ខ្លួនលើពិភពលោក

សាលារៀន Dreamy របស់កូរ៉េ ជ្រើសរើស​ប្រទេស​កម្ពុជា ជា​ប្រទេស​ទីបួនសម្រាប់វត្តមានរបស់ខ្លួនលើពិភពលោក

នៅឆ្នាំ២០២៧ ខាងមុខនេះ កម្ពុជានឹងក្លាយទៅជាប្រទេសទី៤ នៅលើពិភពលោក ដែលមានវត្តមានសាលារៀន Dreamy របស់កូរ៉េ បន្ទាប់ពីសាធារណរដ្ឋកូរ៉េ ហ្វីលីពីន និងសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក Lee Sa-hoon នាយកសាលារៀន Dreamy។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២ ខែតុលា លោក Lee Sa-hoon បានបង្ហាញអំពីចក្ខុវិស័យរបស់សាលារៀន Dreamy ដែលផ្ដោតលើការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យពីធម្មជាតិរបស់សិស្សម្នាក់ៗ តាមរយៈការអនុវត្ត និងការហ្វឹកហាត់ជាក់ស្ដែង ដើម្បីឱ្យសិស្សមានជំនាញចាំបាច់សម្រាប់ជីវិត និងអាចអភិវឌ្ឍខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងទេពកោសល្យលេចធ្លោ។

ក្នុងនាមជានាយកសាលារៀន Dreamy លោក Lee Sa-hoon សន្យានឹងផ្ដល់ឱ្យសិស្សានុសិស្សកម្ពុជាទទួលបាននូវស្ដង់ដានៃការអប់រំ និងការបណ្ដុះបណ្ដាលកម្រិតខ្ពស់ស្របនឹងសមត្ថភាព និងទេពកោសល្យពីធម្មជាតិរបស់សិស្សម្នាក់ៗ។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការគាំទ្រចំពោះគម្រោងបង្កើតសាលារៀន Dreamy នៅកម្ពុជាក្នុងឆ្នាំ២០២៧ ខាងមុខនេះ ដែលបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ដោយចាត់ទុកការអប់រំ និងការបណ្ដុះបណ្ដាលជាកត្តាសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា