បណ្ឌិត សេង សុភាព ៖ កម្ពុជាទទួលបានប្រយោជន៍ជាច្រើនពីកិច្ចពិភាក្សាស្តីពីអភិបាលកិច្ចនៃបញ្ញាសិប្បនិម្មិត (AI) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ឌិត សេង សុភាព ៖ កម្ពុជាទទួលបានប្រយោជន៍ជាច្រើនពីកិច្ចពិភាក្សាស្តីពីអភិបាលកិច្ចនៃបញ្ញាសិប្បនិម្មិត (AI)

បណ្ឌិត សេង សុភាព ៖ កម្ពុជាទទួលបានប្រយោជន៍ជាច្រើនពីកិច្ចពិភាក្សាស្តីពីអភិបាលកិច្ចនៃបញ្ញាសិប្បនិម្មិត (AI)

កម្ពុជានឹងពង្រឹងកិច្ចសហការជាមួយដៃគូអន្តរជាតិ ដើម្បីជំរុញការស្រាវជ្រាវ បណ្ដុះបណ្ដាលធនធានមនុស្ស និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ឱ្យឆ្លើយតបនឹងបរិបទ ភាសា វប្បធម៌ និងតម្រូវការរបស់ប្រទេសនានា។ នេះជាលទ្ធផលសំខាន់មួយពីកិច្ចពិភាក្សាស្តីពី «ឱកាស និងអភិបាលកិច្ចនៃបញ្ញាសិប្បនិម្មិត (AI)» ដែលរៀបចំឡើងក្នុងព្រឹត្តិការណ៍ Franco Tech នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

បណ្ឌិត សេង សុភាព ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាដែលមានអ្នកជំនាញបរទេសបានផ្តោតលើការស្វែងរកលទ្ធភាពឱ្យប្រទេសដែលមានភាសា និងវប្បធម៌ចម្រុះ អាចសហការគ្នាអភិវឌ្ឍបច្ចេកវិទ្យា AI ដែលគោរព និងឆ្លើយតបនឹងភាពចម្រុះរបស់ប្រទេសនីមួយៗ។

បណ្ឌិត សេង សុភាព បានបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សានេះ កម្ពុជាទទួលបានឱកាសពង្រីកកិច្ចសហការជាមួយសាកលវិទ្យាល័យ ក្រុមហ៊ុនបច្ចេកវិទ្យា អ្នកស្រាវជ្រាវ និងស្ថាប័នអន្តរជាតិមកពីប្រទេសបារាំង រ៉ូម៉ានី និងប្រទេសផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងធនធានមនុស្សផ្នែក AI នៅកម្ពុជា។

លោកបណ្ឌិតបានបន្ថែមថា កម្ពុជាត្រូវពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវ និងអ្នកបច្ចេកវិទ្យាក្នុងស្រុក ដើម្បីអាចយល់ដឹងកាន់តែច្បាស់ពីដំណើរការរបស់ AI ទប់ស្កាត់ផលប៉ះពាល់ដែលអាចកើតមាន និងចូលរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យានេះឱ្យសមស្របនឹងតម្រូវការរបស់កម្ពុជា។

បណ្ឌិត សេង សុភាព បញ្ជាក់ថា លទ្ធផលទាំងនេះនឹងជួយឱ្យកម្ពុជាពង្រីកបណ្តាញសហប្រតិបត្តិការអន្តរជាតិ ពង្រឹងធនធានមនុស្ស និងសមត្ថភាពស្រាវជ្រាវ ព្រមទាំងបង្កើនការចូលរួមរបស់កម្ពុជាក្នុងការកំណត់ក្របខណ្ឌអភិបាលកិច្ច AI ដែលមានការទទួលខុសត្រូវ និងគោរពភាពចម្រុះនៃភាសា វប្បធម៌ និងផលប្រយោជន៍របស់ប្រទេសនានា៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា