កម្ពុជា បង្ហាញអាទិភាព៤ចំណុច ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បង្ហាញអាទិភាព៤ចំណុច ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត

កម្ពុជា បង្ហាញអាទិភាព៤ចំណុច ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត

ក្នុងវេទិកាកម្រិតខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៤ ខែមីនា ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា​តំណាងរដ្ឋមន្រ្តីក្រសួងអប់រំ បានបង្ហាញពីចំណុចអាទិភាព៤ចំណុច ដែលប្រទេស​កម្ពុជា​កំពុងអនុវត្ត​ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត។

Advertisement

ឯកឧត្តម អ៊ុង បូរាត បានបង្ហាញថា កម្ពុជាមានអាទិភាព៤ចំណុច ក្នុង​ការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត នោះ ដែលរួមមាន (១) ការពង្រឹងមូលដ្ឋានគ្រឹះនិងសមត្ថភាពផ្នែកឌីជីថល ដោយផ្តោតលើវិធីសាស្ត្របង្រៀនដែលជួយឱ្យសិស្សបង្កើតថ្មី ការផ្តល់ជំនាញយ៉ាងពិតប្រាកដពីគ្រូបង្រៀនទៅកាន់សិស្សគ្រប់រូប ការអនុវត្តកិច្ចការគម្រោង ការគិតបែបស៊ីជម្រៅ និងការដោះស្រាយបញ្ហាជាក់ស្តែង (២)ការបណ្តុះសិស្សានុសិស្សសម្រាប់អនាគតការងារ ដោយផ្តោតលើគន្លងវិជ្ជាជីវៈ សហគ្រិនភាព បច្ចេកវិទ្យាឌីជីថល និងជំនាញស្របតាមទីផ្សារការងារ។

ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

(៣) ការអភិវឌ្ឍប្រព័ន្ធជំនាញ ដោយផ្តោតលើឧស្សាហកម្ម និងផលិតភាពការងារតាមរយៈការបង្កើនជំនាញ ការបណ្តុះបណ្តាលការងារ និងការពង្រឹងជំនាញឡើងវិញ និង (៤) បំណិនផ្នែកឌីជីថល ដោយផ្តោតលើអក្ខរកម្មឌីជីថល ការវាយតម្លៃព័ត៌មាន ការយល់ដឹងអំពីប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិត ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការងារក្រុម ការគិតបែបស៊ីជម្រៅនិងការដោះស្រាយបញ្ហា ភាពធន់ទៅនឹងការប្រែប្រួល តម្លៃនៃវប្បធម៌ចម្រុះ និងការគ្រប់គ្រងខ្លួនឯងនិងពេលវេលា។

សូមជំរាបជូនថា វេទិកាកម្រិតខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៦ (ASCC High-Level Forum 2026) មានការចូលរួមពីរដ្ឋមន្ត្រី នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រី សហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈប្រតិភូនៃរដ្ឋសមាជិកអាស៊ាន មន្ត្រីលេខាធិការ ដ្ឋានអាស៊ាន និងបណ្តាប្រទេសដែលជាដៃគូអភិវឌ្ឍ និងដៃគូសន្ទនាអាស៊ានក្នុង​គោលបំណងចំនួន៤ រួមមាន៖ ១.ឆ្លុះបញ្ចាំង និងគិតឡើងវិញចំពោះសមិទ្ធផលនវានុវត្តន៍ និងមេរៀនល្អៗរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលទទួលបានពីចក្ខុវិស័យឆ្នាំ២០២៥ និងកំណត់ចំណុចគន្លឹះដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ, ២.ផ្តល់អំណាច និងផ្គត់ផ្គង់ដល់ការជំរុញយុទ្ធសាស្ត្រនានា ដែលផ្ដល់អំណាចដល់ប្រជាជនអាស៊ាន ក្នុងការសម្របខ្លួនដឹកនាំ និងមានភាពធន់ចាប់ពីការការពារសង្គម និងការអប់រំ រហូតដល់នវានុវត្តន៍ និងការចូលរួមរបស់ប្រជាពលរដ្ឋ, ៣.ផ្សារភ្ជាប់ និងសហការលើការពង្រឹងការតភ្ជាប់ឆ្លងសសរស្តម្ភ និងឆ្លងវិស័យ ដើម្បីជំរុញកំណើនប្រកបដោយបរិយាបន្ន សន្តិសុខមនុស្ស ការអភិវឌ្ឍ និងស្ថិរភាពសង្គម និង ៤.បំផុសគំនិត និងបង្កើតថ្មីបង្ហាញពីនវានុវត្តន៍ដែលផ្តោតលើប្រជាជន ឧត្តមានុវត្តន៍ដែលជាចក្ខុវិស័យរួមរបស់អាស៊ាន ការផ្តល់សិទ្ធិអំណាចដល់ប្រជាជន និងភាពធន់ជាសមូហភាព៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា