កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទក្រុមប្រឹក្សាវិទ្យាសាស្ត្រអាស៊ីលើកទី២៥ ផ្តោតលើអភិបាលកិច្ច AI និងបរិវត្តកម្មឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទក្រុមប្រឹក្សាវិទ្យាសាស្ត្រអាស៊ីលើកទី២៥ ផ្តោតលើអភិបាលកិច្ច AI និងបរិវត្តកម្មឌីជីថល

កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទក្រុមប្រឹក្សាវិទ្យាសាស្ត្រអាស៊ីលើកទី២៥ ផ្តោតលើអភិបាលកិច្ច AI និងបរិវត្តកម្មឌីជីថល

ប្រតិភូវិទ្យាសាស្ត្រប្រមាណ ២០០រូប មកពីបណ្តាប្រទេសក្នុងតំបន់ កំពុងជួបជុំគ្នានៅលើទឹកដីខេត្តសៀមរាប ក្នុងសន្និសីទក្រុមប្រឹក្សាវិទ្យាសាស្ត្រអាស៊ីលើកទី២៥ (SCA) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោម​មូលបទ “បច្ចេកវិទ្យាប្រកប​ដោយ​ចីរភាព និង​បរិវត្តកម្មឌីជីថល ដើម្បីអនាគត​ដែលមានភាពធន់”។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើក​កាលពីថ្ងៃទី១៩ វិច្ឆិកា បាន​លើកឡើងថា ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ទាមទារឱ្យមានអភិបាលកិច្ច និងក្រមសីលធម៌ច្បាស់លាស់ ដើម្បីការពារសន្តិសុខជាតិ ទីផ្សារការងារ និងអធិបតេយ្យភាពវប្បធម៌ ជាពិសេសការថែរក្សាភាសាជាតិដែលមានធនធានទិន្នន័យឌីជីថលនៅមានកម្រិត។

ដោយលើកឡើងពីតួនាទីរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្នុងការផ្សារភ្ជាប់ការបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងឧស្សាហកម្មជាមួយដៃគូអន្តរជាតិ ជាពិសេសប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានអំពាវនាវឱ្យស្ថាប័នសមាជិក SCA ទាំងអស់បន្តកសាងបណ្ដាញស្រាវជ្រាវរួម និងដាក់មនុស្សជាស្នូលនៃការអភិវឌ្ឍតាមរយៈការវិនិយោគលើគ្រូបង្រៀន និងការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។

គួរបញ្ជាក់ផងដែរថា សន្និសីទក្រុមប្រឹក្សាវិទ្យាសាស្ត្រអាស៊ីលើកទី២៥ ជាវេទិកាការទូតវិទ្យាសាស្ត្រមួយសម្រាប់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅរួមចំណែកកាត់បន្ថយគម្លាតឌីជីថលរវាងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា