អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme – CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន​ដែលចង់ពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញដឹកនាំក្នុងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

Advertisement

កម្មវិធីនេះគ្រប់គ្រងដោយ UnionAID សហការជាមួយ Khmer Farmer Products (KFP) នៅកម្ពុជា, PAKA នៅប្រទេសឡាវ និងសាកលវិទ្យាល័យ AUT នៅប្រទេសនូវែលសេឡង់។

កម្មវិធីសិក្សា

កម្មវិធីនេះរួមបញ្ចូលការសិក្សាតាមអនឡាញចំនួន ១៥០ ម៉ោង និងការសិក្សាដោយផ្ទាល់រយៈពេល ១៤ សប្តាហ៍ រួមមាន ៖ សិក្សាតាមអនឡាញ (១០០ ម៉ោង) ចាប់ពីខែសីហា និងសិក្ខាសាលារយៈពេល ២ សប្តាហ៍ក្នុងប្រទេសកម្ពុជា ឬឡាវ។ បន្ទាប់មកនឹងត្រូវសិក្សាពេញម៉ោងរយៈពេល ១២ សប្តាហ៍ នៅប្រទេស នូវែលសេឡង់ ចាប់ពីខែមីនា ឆ្នាំបន្ទាប់។

ជាមួយគ្នានេះ ក៏​មានវគ្គភាសាអង់គ្លេសសម្រាប់ការអភិវឌ្ឍ (EDC) ដើម្បីញពង្រឹងសមត្ថភាពភាសាសម្រាប់ប្រើប្រាស់ក្នុងកម្រិតវិជ្ជាជីវៈ និងការសរសេរគម្រោងស្នើសុំថវិកា, បន្ទាប់ពីត្រឡប់មកពីនូវែលសេឡង់ សិក្ខាកាមនឹងទទួលបានថវិកាដើម្បីអនុវត្តគម្រោងខ្នាតតូចក្នុងសហគមន៍របស់ខ្លួន។

អត្ថប្រយោជន៍នៃកម្មវិធី

  • សិក្សាពីគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការគិតជាប្រព័ន្ធ (Systems Thinking)។
  • ចុះទស្សនកិច្ចនៅស្ថាប័នសំខាន់ៗក្នុងប្រទេសនូវែលសេឡង់ ដូចជា សភា និងគណៈកម្មការសិទ្ធិមនុស្ស។
  • ស្វែងយល់ពីវប្បធម៌ និងវិធីសាស្ត្រអភិវឌ្ឍន៍របស់ជនជាតិដើម Māori។
  • ទទួលបានការបណ្តុះបណ្តាលជំនាញដឹកនាំ ការគ្រប់គ្រងអង្គការ និងការតស៊ូមតិ។

លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជនដែលចាប់អារម្មណ៍ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • អាយុ៖ ចន្លោះពី ២០ ដល់ ៣៤ ឆ្នាំ។
  • ការងារ៖ កំពុងបម្រើការងារក្នុងសហគមន៍ (CBO), អង្គការសង្គមស៊ីវិល (CSO), សហជីព ឬសហគ្រាសសង្គម។
  • ការប្តេជ្ញាចិត្ត៖ បន្តការងារក្នុងសហគមន៍ ឬអង្គការសាម៉ីយ៉ាងតិច ១ ឆ្នាំក្រោយបញ្ចប់កម្មវិធី។
  • ភាសាអង់គ្លេស៖ កម្រិតមធ្យម (ប្រហាក់ប្រហែល IELTS ៤.៥ ឬ TOEFL ៣២-៣៤) មិនចាំបាច់មាន- សញ្ញាបត្រផ្លូវការទេ នឹងមានការតេស្តនៅវគ្គសម្ភាសន៍។
  • លិខិតឆ្លងដែន៖ មានលិខិតឆ្លងដែនដែលមានសុពលភាពរហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៨។

សម្រាប់ការទទួលបានព័ត៌មានលម្អិតបន្ថែម និងការដាក់ពាក្យ សូមចូលទៅកាន់ [ UnionAID ] ។ បើទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា