កម្ពុជា​ត្រូវការ​អ្នកជំនាញ​ថាមពល​ស្អាត​ ​(​EV​) ​ជិត​ ​៣​ម៉ឺន​នាក់​ ​ដើម្បី​ឆ្លើយតប​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ ​៧៧​ម៉ឺន​គ្រឿង​ ​នៅ​ឆ្នាំ​២០៣០​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ត្រូវការ​អ្នកជំនាញ​ថាមពល​ស្អាត​ ​(​EV​) ​ជិត​ ​៣​ម៉ឺន​នាក់​ ​ដើម្បី​ឆ្លើយតប​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ ​៧៧​ម៉ឺន​គ្រឿង​ ​នៅ​ឆ្នាំ​២០៣០​

កម្ពុជា​ត្រូវការ​អ្នកជំនាញ​ថាមពល​ស្អាត​ ​(​EV​) ​ជិត​ ​៣​ម៉ឺន​នាក់​ ​ដើម្បី​ឆ្លើយតប​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ ​៧៧​ម៉ឺន​គ្រឿង​ ​នៅ​ឆ្នាំ​២០៣០​

​ខណៈ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ដាក់ចេញ​នូវ​គោលដៅ​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ ​ឱ្យ​បាន​ជាង​ ​៧៧​ម៉ឺន​គ្រឿង​ ​នៅ​ឆ្នាំ​២០៣០​ ​គេ​គណនា​ឃើញ​ថា​ ​កម្ពុជា​នឹង​ត្រូវការ​អ្នកជំនាញ​ថាមពល​ស្អាត​ ​(​EV​) ​ជិត​៣​ម៉ឺន​នាក់​ ​ដើម្បី​ឆ្លើយតប​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ​២០៣០​។​

Advertisement

​ក្នុង​កិច្ចពិភាក្សា​យុវជន​ ស្តីពី​ «​ថាមពល​បៃតង​៖ ​ការ​ជំរុញ​អនាគត​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​» ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ ​ខែកក្កដា ក្នុងទិវាយុវជន រៀបចំដោយក្រសួងអប់រំ​ ​កញ្ញា​ ​ជិន ​សូនីតា ​អ្នកគ្រប់គ្រង​កម្មវិធី​ថាមពល​ស្អាត​ ​ENERGYLAB​ ​ASIA​ ​លើកឡើង​ថា​ ​បើ​តាម​ក្រសួង​រ៉ែ ​និង​ថាមពល​ សព្វ​ថ្ងៃ​ប្រទេស​កម្ពុជា​ ​មាន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ចេញពី​ថាមពល​ស្អាត ​ឬ​ថាមពល​កកើត​ឡើងវិញ​ដល់​ទៅ​ ​៦៣​ភាគរយ​ ​និង​មាន​គោលដៅ​ពង្រីក​ឱ្យ​ដល់​ ​៧០​ភាគរយ ​ឆ្នាំ​២០៣០​។ ​កញ្ញា​ ​សង្កត់ធ្ងន់​ថា​ ​ដើម្បី​សម្រេច​គោលដៅ​នេះ​ ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ ​កម្ពុជា​នឹង​ត្រូវការ​អ្នកជំនាញ​ផ្នែក​ថាមពល​ស្អាត​ប្រមាណ​ ​១​ម៉ឺន​នាក់​បន្ថែម​, ​តម្រូវការ​ជំនាញ​ថាមពល​ក្នុង​វិស័យ​សូឡា ​១​ម៉ឺន​នាក់​បន្ថែមទៀត និង​អ្នកជំនាញ​ផ្នែក​ប្រសិទ្ធភាព​ថាមពល​ប្រមាណ​ ​១​ម៉ឺន​នាក់​បន្ថែមផងដែរ​។​

​អ្នកគ្រប់គ្រង​កម្មវិធី​ថាមពល​ស្អាត​ ​ENERGYLAP​ ​ASIA​ ​រូប​នេះ​ ​ក៏​បាន​លើកទឹកចិត្ត​ ​និង​ផ្ដល់​សារ​ដល់​សិស្សានុសិស្ស ​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​នៅក្នុង​វិស័យ​ថាមពល​ស្អាត ​អាច​បន្ត​សិក្សា​ស្វែងយល់​ ​ដោយសារ​កម្ពុជា​កំពុង​មាន​តម្រូវការ​ជំនាញ​ខ្លាំង​ ​ដើម្បី​ទទួលបាន​គោលដៅ​ថាមពល​ស្អាត​ និង​អនាគត​ប្រកបដោយ​និរន្តរភាព​។​

​ជាមួយគ្នា​នេះ​ លោក​ ​សា ​សុខ​គ្រី ​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​EV​ ​ENERGY​ ​TECH​ ​លើកឡើង​ដែរ​ថា​ ​បច្ចុប្បន្ន​នេះ​ ​ប្រេង​មាន​ការ​កើនឡើង​តម្លៃ​ ​ដែល​ត្រូវ​ប្ដូរ​មក​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ជា​របត់​ថ្មី​វិញ​។ ​លោក​ ​សុខ​គ្រី ​បន្ត​ថា​ ​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​(​TVET​) ​រយៈពេល​ ​៣​ឆ្នាំ​ចុងក្រោយ​នេះ​ ​មាន​ការ​រីកលូតលាស់​លើ​ផ្នែក​យានយន្ត​អគ្គិសនី ​គឺ​កំពុង​ខ្វះខាត​ធនធាន​ ​ដែល​ត្រូវការ​ឱ្យ​យុវជន​ស្វះស្វែងរក​ជំនាញ​ផ្នែក​នេះ​។​

លោក សា សុខគ្រី អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន EV ENERY TECH

​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​EV​ ​ENERY​ ​TECH​ ​ក៏​បាន​លើកទឹកចិត្ត​យុវជន​គួរ​ងាក​មក​ចាប់អារម្មណ៍​ទៅលើ​វិស័យ​បច្ចេកវិទ្យា ​គឺ​យានយន្ត​អគ្គិសនី ​ដែល​កំពុង​មាន​តម្រូវការ​ទីផ្សារ​ការងារ​ខ្ពស់​។

យោង​តាម​របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ការចុះបញ្ជីយាន​យន្តអគ្គិសនីនៅទូទាំងប្រទេសសរុបមានចំនួន ២០ ៦០០ គ្រឿង ដែលក្នុងនោះរួមមាន រថយន្តចំនួន ១៥ ២៣៩ គ្រឿង ត្រីចក្រយានយន្តចំនួន ៨៦២ គ្រឿង និងទោចក្រយានយន្តចំនួន ៤ ៤៩៩ គ្រឿង។ ដោយឡែក​បើគិត​ត្រឹមតែរយៈពេល ៦ខែ ឆ្នាំ២០២៦ ការចុះបញ្ជីរហូតដល់ ៧ ៦៣២ គ្រឿង ដែលមានអត្រាកំណើនប្រមាណ ១៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា