សាកលវិទ្យាល័យជាតិគ្រប់គ្រង របស់កម្ពុជា ជាប់ចំណាត់ថ្នាក់ក្នុង​ចំណោម​សាកលវិទ្យាល័យនវានុវត្តន៍​កំពូល​របស់ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យជាតិគ្រប់គ្រង របស់កម្ពុជា ជាប់ចំណាត់ថ្នាក់ក្នុង​ចំណោម​សាកលវិទ្យាល័យនវានុវត្តន៍​កំពូល​របស់ពិភពលោក

សាកលវិទ្យាល័យជាតិគ្រប់គ្រង របស់កម្ពុជា ជាប់ចំណាត់ថ្នាក់ក្នុង​ចំណោម​សាកលវិទ្យាល័យនវានុវត្តន៍​កំពូល​របស់ពិភពលោក

សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែល​ស្គាល់ថា គឺជា​សាកលវិទ្យាល័យ​ល្បី​​ទាំង៨របស់​ប្រទេសកម្ពុជា ត្រូវ​បាន The World University Rankings for Innovation (WURI) ចាត់ចំណាត់ថ្នាក់លេខ ៤៦ ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កំពូលទាំង ៥០០ លើពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ។ ការផ្តល់ចំណាត់ថ្នាក់នេះ បានធ្វើ​ឡើងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

Advertisement

ជាមួយ​គ្នានេះដែរ សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ក៏​ទទួលបាន​ចំណាត់ថ្នាក់​ក្នុង​កម្មវិធី​ជំនាញ​នវានុវត្តន៍​ឆ្មើម ចំនួន១០ ផ្សេង​ទៀត ដែល​រួមមាន ៖
-ចំណាត់ថ្នាក់​លេខ ១ ផ្នែក Infrastructure/Technology
-ចំណាត់ថ្នាក់លេខ ២ ផ្នែក University Brand and Reputation
-ចំណាត់ថ្នាក់លេខ ៨ ផ្នែក Empowerment-Based Management
-ចំណាត់ថ្នាក់លេខ ៣១ ផ្នែក Entrepreneurial Culture & Ecosystem
-ចំណាត់ថ្នាក់លេខ ៤៤ ផ្នែក Crisis Management
-ចំណាត់ថ្នាក់លេខ ៤៩ ផ្នែក University-Based Entrepreneurial Projects
-ចំណាត់ថ្នាក់លេខ ៥៤ ផ្នែក Cost-Effectiveness Management
-ចំណាត់ថ្នាក់លេខ ៧៣ ផ្នែក Culture/Values
-ចំណាត់ថ្នាក់លេខ ៧៦ ផ្នែក Digital and AI Transformation in Strategy and Management
-ចំណាត់ថ្នាក់លេខ ៩៥ ផ្នែក Curricular Innovation for Future-Readiness

សាកលវិទ្យាល័យជាតិគ្រប់គ្រង តាមរយៈសេចក្តីប្រកាស​ព័ត៌មានរបស់ខ្លួន បានលើកឡើងថា សមិទ្ធផលនេះ គឺជា​មោទនភាព​ដ៏​ធំធេង​សម្រាប់សាកលវិទ្យាល័យ និង​បាន​ឆ្លុះបញ្ចាំង​ពីការ​ប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង​ជាបន្តបន្ទាប់​របស់សាកលវិទ្យាល័យ​ក្នុងការ​លើក​កម្ពស់​គុណភាពអប់រំ ការ​អភិវឌ្ឍនវានុវត្តន៍ ការ​គ្រប់គ្រងស្ថាប័ន ការ​អភិវឌ្ឍធនធាន​ឌីជីថល ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ នៃទីផ្សារ​ការងារ និង​ការត្រៀម​ខ្លួន​សម្រាប់​ការ​អប់រំ​ឧត្តមសិក្សា​នាពេលអនាគត ស្របតាម​បរិបទ​នៃការផ្លាស់ប្តូរ​របស់សង្គម និង​សេដ្ឋកិច្ច​សកល។

នៅក្នុងឆ្នាំ២០២៦នេះ សាកលវិទ្យាល័យដែលស្ថិត​នៅ Top5 នៃចំណាត់ថ្នាក់ដែលផ្តល់ដោយ​ The World University Rankings for Innovation (WURI) បានទៅលើសាកលវិទ្យាល័យ Minerva University របស់សហរដ្ឋអា​មេរិក ចំណាត់ថ្នាក់លេខ១, សាកលវិទ្យាល័យ Arizona State University ស្ថិត​នៅ​ចំណាត់ថ្នាក់លេខ២, ហើយ​ចំណាត់ថ្នាក់លេខ៣ បានទៅលើសាកលវិទ្យាល័យ École 42 ប្រទេសបារាំង, លេខ៤ បានទៅលើសាកលវិទ្យាល័យ University of Pennsylvania សហរដ្ឋអាមេរិក ហើយចំណាត់ថ្នាក់​លេខ៥ បានទៅលើ Incheon National University របស់ប្រទេសកូរ៉េខាងត្បូង៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា